ភ្នំពេញ – ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” បានឯកភាពដាក់ចេញអាទិភាព ៤ចំណុចសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២២ រួមគ្នាអនុវត្ត រួមមាន ទី១.លើកកម្ពស់គុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន ទី២. លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទី៣. លើកកម្ពស់សុខភាព សុខុមាលភាព និងការគាំពារសង្គមសម្រាប់ប្រជាជនអាស៊ាន និងទី៤. ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ននៃសហគមន៍សង្គម-វប្បធម៌អាស៊ាន ។

សហគមន៍សង្គម-វប្បធម៌អាស៊ាន បានដាក់ចេញអាទិភាពទាំង ៤ចំណុចខាងលើនេះ ក្នុងបំណងបញ្ជាក់ពីស្មារតីជាធ្លុងមួយរបស់អាស៊ាន ក្នុងនាមជាសហគមន៍មួយដែលមានឆន្ទៈរួម ដើម្បីទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។ នេះបើតាមប្រសាសន៍របស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ។
លោកជំទាវ បន្តថា ស្របតាមមូលបទនេះ កិច្ចប្រជុំបានគាំទ្រយ៉ាងពេញទំហឹងលើអាទិភាពទាំងបួនរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២២ ។ ទន្ទឹមគ្នានេះ អង្គប្រជុំឯកភាពចំពោះគំនិតផ្តួចផ្តើមបង្កើតសេចក្តីណែនាំតំបន់អាស៊ានស្តីពីការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញនូវការសិក្សា និងភាពធន់ក្នុងវិស័យអប់រំ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំនះឱ្យបាននូវឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។

បន្ថែមលើនេះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានឱ្យដឹងថា អង្គប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាសយកឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន តាមរយៈសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន។ ដោយក្នុងនោះ អង្គប្រជុំបានឯកភាពលើសំណើររបស់កម្ពុជា ក្នុងការពន្លឿនបេសកកម្មស្វែងរកការពិតក្នុងប្រទេស Timor-Leste ដែលនឹងដឹកនាំដោយឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា ឱ្យបានក្នុងត្រីមាសទី៣ ឆ្នាំ២០២២។ លើសពីនេះ ជំរុញលើកទឹកចិត្តឱ្យស្ថាប័ននានារបស់អាស៊ាន អញ្ជើញប្រទេស Timor-Leste ចូលរួមក្នុងគំនិតផ្តួចផ្តើម ដែលមិនពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរខួបលើកទី៥៥ របស់អាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅឆ្នាំ២០២២ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគំនិតផ្តួចផ្តើម “ឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន – the Year of ASEAN Youth 2022” ។
លោកជំទាវ ស្រួយ សុជាតិ បន្ថែមថា ក្រសួងរៀបចំព្រឹត្តិការណ៍អមចំនួន៤ ដោយផ្តោតទៅលើសក្តានុពល និងគំនិតច្នៃប្រតិដ្ឋរបស់យុវជនអាស៊ាន រួមមាន ទី១. កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ទី២. កម្មវិធីប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦ ទី៣. កម្មវិធីប្រកួតប្រជែងរូបថតយុវជនអាស៊ាន និង ទី៤. កម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ ។
គួរជម្រាបជូនថា អង្គប្រជុំកត់សម្គាល់ដោយការពេញចិត្តនូវឯកសារលទ្ធផលចំនួន៣៥ ដែលត្រូវបានបង្កើតឡើងក្នុងកំឡុងពេលនៃភាពជាប្រធានសហគមន៍សង្គម- វប្បធម៌អាស៊ានរបស់កម្ពុជា។ កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៧ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2025
សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































