លោកស្រី ឆន រ៉ាដា ៖ ការថែទាំខ្លួនមិនមែនជាជម្រើសទេ វាជារឿងចាំបាច់ដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការថែទាំខ្លួនឯងមិនមែនជាជម្រើសទេ វាជារឿងមួយចាំបាច់ ដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើ ហើយវាក៏​មិន​មែនជា​រឿងអាត្មានិយមនោះដែរ ព្រោះយើងមិនអាចទៅគាំទ្រអ្នកដទៃ ទាំងដែលខ្លួនឯង​កំពុងឈឺចាប់ ឬសុខភាពមិនល្អឡើយ។ នេះជាការលើកឡើងរបស់លោកស្រី ឆន រ៉ាដា អ្នកចិត្តសាស្ត្រជាន់ខ្ពស់ នៃសំបុកចិត្តសាស្ត្រ។ 

លោកស្រី រ៉ាដា បន្តថា សុខុមាលភាពរបស់បុគ្គលម្នាក់ៗ មាន ៨សំខាន់ៗ ក្នុងនោះរួមមាន បញ្ហាបញ្ញាស្មារតី គឺទាក់ទងនឹងការគិត, សុខភាពរាងកាយ, សុខុមាលភាពអារម្មណ៍ ដែលជាផ្នែកមួយនៃសុខភាពផ្លូវចិត្ត, ទំនាក់ទំនងសង្គម, វិជ្ជាជីវៈ ការសិក្សារៀនសូត្រ និងការងារ, បរិស្ថាន និងបរិយាកាសសង្គម, ជំនឿ ដែលរាប់បញ្ចូលទាំងសាសនា និងការជឿទៅលើផ្នែកផ្សេងៗទៀត និងស្ថានភាពសុខុមាលភាពហិរញ្ញវត្ថុ។

បើតាមអ្នកជំនាញរូបនេះ សុខុមាលភាព គឺជាបទពិសោធន៍សុខភាពរបស់បុគ្គល ហើយសុខភាពរបស់បុគ្គលម្នាក់ៗ រួមបញ្ចូលនូវការលូតលាស់រីកចម្រើន និងសុភមង្គលក្នុងជីវិត។ លោកស្រីបន្តថា ក្នុងសុខុមាលភាព ក៏មានរួមបញ្ចូលដែរនូវសុខភាពផ្លូវចិត្តល្អ ការពេញចិត្តក្នុងជីវិតខ្លួនឯង ការបានគោលបំណងជីវិតច្បាស់លាស់ និងសមត្ថភាពគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត។ 

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ភាពតានតឹង ឬស្ត្រេសមិនមែនសុទ្ធតែមិនល្អនោះទេ មានស្ត្រេសមួយចំនួន ជំរុញឱ្យយើងព្យាយាមផ្លាស់ប្ដូរនូវអ្វីដែលថ្មី ដើម្បីឱ្យយើងបានអភិវឌ្ឍខ្លួន ប៉ុន្តែប្រសិនបើស្ត្រេសច្រើនពេក អាចបង្កទៅជាបញ្ហាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើង។ ដូច្នេះ យើងគ្រប់គ្នាត្រូវមានសមត្ថភាពដោះស្រាយបញ្ហា និងគ្រប់គ្រងភាពតានតឹង ឬស្ត្រេស ដើម្បីលើកកម្ពស់សុខុមាលភាពខ្លួនឯង។

បើតាមប្រសាសន៍របស់លោកស្រី រ៉ាដា ការដោះស្រាយបញ្ហាស្ត្រេស ឬភាពតានតឹង អាចមានច្រើនវិធីដូចជា ការប្រើប្រាស់ធនធាន និងសមត្ថភាពផ្ទាល់, ការជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេស មិត្តភក្តិ និងក្រុមគ្រួសារ។

ការដោះស្រាយបញ្ហា អាចធ្វើឡើង តាមរយៈការប្រើប្រាស់ធនធាន និងសមត្ថភាពផ្ទាល់, ការជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេស មិត្តភក្តិ និងក្រុមគ្រួសារ។

ទន្ទឹមនឹងនេះ លោកស្រីបានចែករំលែកវិធីសាស្ត្រមួយចំនួន ដើម្បីគ្រប់គ្រងភាពតានតឹង និងស្ត្រេស តាមបែបចិត្តសាស្ត្រ ដែលក្នុងនោះមានដូចជា ផ្ដោតលើការស្វែងរកដំណោះស្រាយ និងដោះស្រាយបញ្ហា, ត្រូវផ្ដោតលើអារម្មណ៍ និងអារម្មណ៍ទទួលយក ឬទទួលស្គាល់ការពិត, ការកសាងភាពធន់ឱ្យខ្លួន​ឯង តាមរយៈការរៀនពីបច្ចេកទេស ថែទាំផ្លូវចិត្ត ដូចជា បច្ចេកទេសសម្រាកចិត្តកាយ (ការតាំងសម្មាធិ, ការរៀនពីវិធីសាស្ត្ររំលឹកដឹង និងការផ្ដោតលើការរស់នៅក្នុងបច្ចុប្បន្នភាពជាដើម), ការគ្រប់គ្រងពេលវេលាឱ្យបានល្អ, ការថែទាំខ្លួនឯងជាប្រចាំ និងមានផ្នត់គំនិតវិជ្ជមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។