អ្នកបង្វឹកបែបផែនជីវិត ជឹម សុភក្រ្ត ៖ ទំនាក់ទំនង ជះឥទ្ធិពលដល់ការរស់នៅ និងការអភិវឌ្ឍខ្លួន

ទំនាក់ទំនងដើរតួនាទីសំខាន់ក្នុងការវាស់វែង អំពីទំនោរនៃការសេពគប់ និងភាពរីកចម្រើនពីមួយដំណាក់កាល ទៅមួយដំណាក់កាលនៃបុគ្គលម្នាក់ៗ។ ទំនាក់ទំនងវិជ្ជមាន ក៏បានជះឥទ្ធិពលល្អក្នុងការរស់នៅ ការពង្រឹងសុខុមាលភាព ក៏ដូចជាការបង្ហាញឱ្យឃើញពីទិសដៅអនាគតនៃខ្លួនឯងផងដែរ។ ការប្រាស្រ័យទាក់ទងក្នុងចង្កោមនុស្សបែបណា នោះមុនឬក្រោយយើងគង់នឹងក្លាយជាមនុស្សដែលមានផ្នត់គំនិតប្រហាក់ប្រហែលនោះ ឬក៏អាចដូចគ្នា។

លោកស្រី ជឹម សុភក្រ្ត អ្នកបង្វឹកបែបផែនជីវិត និងជាស្ថាបនិកមុទិតា បានលើកឡើង​នៅ​ក្នុងវេទិកាសុខុមាលភាពយុវជន២០២៥ ថា ការស្គាល់ខ្លួនឯង គឺជាដំណើរការពេញមួយជីវិត គ្រាន់តែថា ពេលដែលយើងស្វែងរកខ្លួនឯង ខំយល់ពីខ្លួនឯង និងអាចស្គាល់ខ្លួ​នឯងទៅតាមដំណាក់កាលជីវិតរបស់យើង យើងស្គាល់ខ្លួនឯងទៅតាមបញ្ហាដែលយើងជួប ដែលយើងត្រូវដោះស្រាយ ដែលវាជាផ្នែកមួយកសាងភាពធន់របស់យើង ដើម្បីឱ្យយើងអាចប្រឈមដំណោះស្រាយបញ្ហាជីវិត ក៏ដូចជាដំណើរការ​ដែលធ្វើឱ្យយើងរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនឯងក្នុងរយៈពេលយូរអង្វែង។

លោកស្រីបន្តថា ទំនាក់ទំនងបែបវិជ្ជមាន ចាប់ផ្តើមចេញពីការទំនាក់ទំនងជាមួយខ្លួនឯង ហើយនឹងទំនាក់ទំនងទៅខាងក្រៅ ក៏ដូចជាមនុស្សជុំវិញខ្លួនយើង ឬក៏យើងនិយាយភាសាមួយទៀតថា ពិភពលោកខាងក្នុងរបស់យើង និងពិភពលោកខាងក្រៅរបស់យើង។ លោកស្រីថា នៅក្នុងទំនាក់ទំនងក៏ជាផ្នែកមួយនៃការគិតរបស់យើងដែរ ការស្គាល់ខ្លួនឯង និងគ្រប់យ៉ាងដែលយើងត្រូវការប្រមូលព័ត៌មានដើម្បីអាចកសាងទំនាក់ទំនងមួយដែលវិជ្ជមាន។

“ទំនាក់ទំនងវាបានភ្ជាប់នឹងគុណភាពជីវិតរបស់យើង បើសិនជាយើងអត់មានការសេពគប់មនុស្សត្រូវ ឬមិនមានទំនាក់ទំនងជាមួយមនុស្សដែលល្អៗនៅក្នុងជីវិតយើងទេ នោះគុណភាពជីវិតរបស់យើងក៏វាទៅតាមនោះដែរ។ តែបើសិនជាយើងមានទំនាក់ទំនងល្អជាមួយគ្នា ជាមួយមនុស្សល្អៗច្រើន យើងក៏រីកចម្រើនទៅតាមនោះដែរ”

អ្នកគ្រូ ជឹម សុភក្រ្ត ជាអ្នកបង្វឹកបែបផែនជីវិត និងស្ថានិករបស់មុទិតា។

លោកស្រី ជឹម សុភក្រ្ត មានប្រសាសន៍ដោយលើកជាឧទាហរណ៍ថា កាលដែលបានចូលរួមកម្មវិធីរៀនសូត្រ មិនថាតិចឬច្រើន យ៉ាងហោចណាស់គឺបានប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សថ្មីខ្លះ! ចាស់ខ្លះ! ក្រុមមនុស្សដែលចាប់អារម្មណ៍អំពីការសិក្សា និងការអភិវឌ្ឍខ្លួនដូចគ្នា ទើបអាចចាប់ផ្តើមកសាងទំនាក់ទំនងល្អទៅមុខបាន ។ ដូចនេះ នៅពេលដែលសេពគប់អ្នករៀនសូត្រ យើងក៏ក្លាយជាអ្នករៀនសូត្រទៅតាមហ្នឹងដែរ! បើយើងអត់ជួបមនុស្សត្រូវ ឬមនុស្សល្អទេ យើងក៏អត់អាចមានឱកាសអភិវឌ្ឍន៍ខ្លួនឱ្យឈានទៅរកសេចក្ដីចម្រើន ហើយមិនអាចធ្វើឱ្យគុណភាពជីវិតបានល្អប្រសើរដែរ។ ជាមួយគ្នានោះក៏មានការកសាងនូវភាពធនផងដែរ។ ជីវិតមានកត្តាច្រើនយ៉ាងដើម្បីរួមផ្សំឱ្យមានភាពវិជ្ជមាន និងភាពរីកចម្រើន ប៉ុន្តែកត្តាមួយសំខាន់នៅក្នុងជីវិតយើងគឺទំនាក់ទំនង ពេលខ្លះទំនាក់ទំនងមិនល្អប្រៀបដូចជាការនាំផ្លូវទៅកាន់ទីឋានដែលមិនល្អ។

តាមរយៈការឆ្លុះបញ្ចាំងពីបទពិសោធន៍ លោកស្រី ជឹម សុភក្រ្ត លើកឡើងថា ទំនាក់ទំនងក៏ជាប្រភពថាមពល នៃជីវិត ហើយបើយើងប្រៀបធៀបទៅ គឺដូចជាថវិកាដូច្នោះដែរ! ពេលយើងចាយ មានកម្រិតទៅតាមចំណូលរបស់យើង ព្រោះយើងមានលុយតិចគឺចាយតិច ហើយមានលុយច្រើនគឺចាយច្រើន ដែលជាហេតុបង្ហាញឱ្យឃើញថា ទំនាក់ទំនងដូចលុយដែរ ដែលបញ្ជាក់បានថា តើយើងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនយើងកម្រិតណា? ហើយមានមនុស្សល្អៗនៅក្នុងជីវិតយើងច្រើនប៉ុន្មាន? ពីព្រោះបើយើងមិនយល់ដឹង មិនចេះពីរបៀបទំនាក់ទំនង ដែលត្រឹមត្រូវទេ វាគឺជាចំណែកមួយដែលធ្វើឱ្យយើងហាក់ខ្វះអ្វីម្យ៉ាង។ ភាពខ្វះអ្វីម្យ៉ាងនេះហើយ ដែលនាំឱ្យជីវិតមនុស្សជួបបញ្ហាបន្ថែម បើយើងចេះរបៀបទំនាក់ទំនងដែលត្រឹមត្រូវ យើងអាចបង្ការបញ្ហា ព្រោះទំនាក់ទំនងដែលមិនត្រឹមត្រូវ ទោះអត់បញ្ហាក៏នាំឱ្យមានបញ្ហាដែរ ឬក៏បញ្ហាតូចក្លាយទៅជាបញ្ហាធំ។ កាលដែលមានជំនាញទំនាក់ទំនង គឺមានភាពសំខាន់បែបនេះឯង។

អ្នកបង្វឹកបែបផែនជីវិត បន្តរំលេចថា តើអ្នក​ធ្លាប់សួរខ្លួនឯងទេថា មានមនុស្សល្អប៉ុន្មាននាក់ក្នុងជីវិតយើង? ហើយយើងមានមនុស្សល្អដែលអាចបន្តដំណើរជាមួយជីវិតយើងដល់ចាស់ជាមួយគ្នាឬអត់? តាមរយៈការឆ្លុះបញ្ចាំងចំពោះចំណុចទាំងនេះ នោះគេអាចដឹងតាមរយៈការឆ្លុះបញ្ចាំងពីគុណភាពនៃទំនាក់ទំនង ដែលក៏ជាផ្នែកមួយនៃការស្គាល់ខ្លួនឯង។ យើងជាមនុស្សបែបណា នោះក៏នឹងស្រូបទាញប្រភេទមនុស្សទាំងនោះមកដូចគ្នាដែរ ហើយបើសិនជាយើងជាបុគ្គលដែលមិនអភិវឌ្ឍន៍ខ្លួនឯង យើងនៅក្នុងចង្កោមមនុស្ស ដែលមិនផ្តល់ការអភិវឌ្ឍដូចគ្នា! ហើយបើយើង ជាមនុស្សអភិវឌ្ឍន៍ខ្លួនឯង យើងនឹងដេញទៅរកមនុស្សដូចគ្នា។ ដូច្នេះទំនាក់ទំនងជាមួយខ្លួនឯង គឺមិនដាច់ចេញពីគ្នាទេ ហើយការស្គាល់ខ្លួនឯងជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាងនៃជីវិតរបស់យើង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *