ក្រសួងកិច្ចការនារី ៖ កុំយកទិវានៃក្តីស្រឡាញ់ មកប្រើ​ជា​ឱកាស​ដើម្បីធ្វើសកម្មភាពនាំ​ឱ្យ​ប៉ះពាល់​ដល់កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់បុគ្គលណាម្នាក់

សម្រាប់ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ក្រសួងកិច្ចការនារី បានធ្វើ​ការអំពាវនាវ​ដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជន យុវនារី កុំយកទិវានេះ មក​ប្រើជា​ឱកាស​ដើម្បី​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់បុគ្គលណាម្នាក់។

បើតាម​ក្រសួងកិច្ចការនារី ទិវានៃក្តីស្រឡាញ់ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ ដែលបង្ហាញ​នូវ​គុណតម្លៃ​នៃការ​គោរព ស្រឡាញ់ និង​ដឹងគុណដល់​មនុស្ស​ដែលមានតម្លៃ​ចំពោះយើង ដូចជា ជីដូនជីតា ឪពុកម្តាយ អាណាព្យាបាល ស្វាមី​ភរិយា បងប្អូន លោកគ្រូអ្នកគ្រូ និងមិត្តភក្តិ។ល។ សេចក្តីស្រឡាញ់​អាច​បង្ហាញ​ចេញតាមរយៈ​ការ​យកចិត្ត​ទុកដាក់ និង​ការ​ឱ្យ​តម្លៃគ្នា​ទៅវិញ​ទៅមក​ប្រកប​ដោយ​ព្រហ្មវិហារធម៌។

ក្នុង​ឱកាសនេះ ក្រសួង​កិច្ចការនារី បានអំពាវនាវ​ដល់​យុវជនទាំងអស់ សូម​ចូលរួមអបអរសាទរ​ដោយគោរព និងថែរក្សា​វប្បធម៌​ប្រពៃណី​ដ៏ល្អ​ផូរផង់​របស់កម្ពុជា ដែល​ដូនតា​ខ្មែរ​យើង​បានបន្សល់​ទុក​ដល់​កូន​ចៅជំនាន់ក្រោយ។

“សូមយុវវ័យគ្រប់រូបចងចាំថា សេចក្តីស្រឡាញ់​មិន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សេចក្តីថ្លៃថ្នូរ និង​តម្លៃ​បុគ្គល​ជា​ទីស្រឡាញ់​របស់យើងឡើង ហើយ​យើង​ត្រូវ​តែ​មានសេចក្តី​ស្រឡាញ់​ពិតប្រាកដ និង​ស្មោះត្រង់​ចំពោះពួកគាត់”

ជាមួយគ្នានេះ​ក្រសួងកិច្ចការនារី បានលើកឡើងថា សេចក្តីស្រឡាញ់ គឺជា​កម្លាំង​នៃសេចក្តីល្អ សូម​ឱ្យ​សេចក្តីស្រឡាញ់​មាននៅ​ក្នុងបុគ្គលម្នាក់ៗ និង​ចែក​រំលែក​ក្តីស្រឡាញ់​នេះ​ចំពោះ​ក្រុម​គ្រួសារ លោកអ្នក​មានគុណ និងដៃគូ ដើម្បីលើក​ស្ទួយ​អារ្យធម៌​ដ៏​ល្អផូរផង់​របស់សង្គមជាតិយើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *