៣សំណួរ គួរ​មានពេលធ្វើប្តេជ្ញាឆ្នាំថ្មីដើម្បីផ្លាស់ប្តូរទៅរកភាពវិជ្ជមានទាំងខ្លួនឯង និងសង្គម

រាល់ពេលដែលជជែកទៅដល់ការប្តេជ្ញាឆ្នាំថ្មី ភាគច្រើនផ្តោតទោះលើមហិច្ឆតា ឬគោលដៅធំៗ និងការរៀបចំផែនការដែលមានភាពល្អឥតខ្ចោះ។ ប៉ុន្តែការផ្លាស់ប្តូររបត់ជីវិតក្នុងមួយឆ្នាំៗ មិនមែនពឹងអាស្រ័យលើ តែការកំណត់គោដៅប៉ុណ្ណោះទេ! តាមរយៈ Viome ដែលផ្តោតលើការអភិវឌ្ឍបុគ្គលិកលក្ខណៈ បានបង្ហាញ ៣សំណួរ សួរពេលធ្វើប្តេជ្ញាឆ្នាំថ្មីដើម្បីផ្លាស់ប្តូរ ដោយសំណួរទាំង៣នេះ គឺជា​ មូលដ្ឋានគ្រឹះដ៏សំខាន់ នៃការរកឱ្យឃើញនូវវត្ថុបំណងផ្ទាល់ខ្លួន និងជាការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី ដែលអាចផ្តល់នូវអត្ថន័យមួយមានឥទ្ធិពលមិនត្រឹមតែផ្លាស់ប្តូរខ្លួនឯងទេ ប៉ុន្តែជាការគិតគួរទៅដល់ផលជះជាវិជ្ជមាន ចំពោះបរិយាកាសសង្គមដែលខ្លួនរស់នៅផងដែរ។

១. សកម្មភាពបែបនេះបានជួយអ្វីខ្លះ លើសពីតម្រូវការផ្ទាល់ខ្លួន? ការប្តេជ្ញាដែលមានគោលបំណងអភិវឌ្ឍន៍លើសពីតម្រូវការផ្ទាល់ខ្លួន ដែលមានន័យថា ការកែតម្រូវដើម្បីខ្លួនឯងផង និងសង្គមជាតិផង ដូចជាការគិតឱ្យលើសពីការបង្កើនភាពរីកចម្រើនរបស់ខ្លួនឯង និងគិតឱ្យលើសពីការទទួលបានប្រាក់ចំណូលផ្ទាល់ខ្លួន។ ការគិតបែបនេះ គឺជាកត្តារុញច្រានឱ្យកម្លាំងជំរុញចិត្តមានភាពមោះមុត និងមានទំនុកចិត្តជាមួយខ្លួនឯងជាងមុន។ ដូច្នេះ ការរក្សាការប្តេជ្ញាឱ្យមានភាពយូរអង្វែង គួរតែមានការផ្សារភ្ជាប់អំពីសកម្មភាពដែលផ្តល់ផលវិជ្ជមានជូនទៅកាន់សង្គមជាតិដែលខ្លួនរស់នៅ ដូចជារួមចំណែកកែលម្អសោភ័ណភាព ឬរួមចំណែកបង្កើនឱកាសការងារដល់អ្នកដទៃ ព្រោះការប្រកបរបចិញ្ចឹមជីវិត ឬការធ្វើការ ដែលមានការផ្សារភ្ជាប់ជាមួយកន្លែងដែលខ្លួនរស់នៅ គឺជាការពង្រឹងស្មារតីក្រុមផង និងជាការផ្សារភ្ជាប់វត្ថុបំណងផ្ទាល់ខ្លួនជាមួយនឹងសហគមន៍ដែលខ្លួនកំពុងរស់នៅផង។

២. ហេតុអ្វីបានជាត្រូវចាប់ផ្តើមពេលនេះ? បុគ្គលម្នាក់ៗ មានសកម្មភាពច្រើនដែលត្រូវធ្វើ និងមានពេលជាច្រើនដែលត្រូវជ្រើស! កាលដែលសួរខ្លួនឯងឱ្យហើយ មុននឹងចាប់ផ្តើមសម្រេចចិត្តដាក់សកម្មភាពណាមួយទៅក្នុងផែនការ គឺជាការដាស់តឿនខ្លួនឯង ឱ្យយកចិត្តទុកដាក់លើការត្រៀមខ្លួន និងការបែងចែកពេលវេលាឱ្យបានល្អិតល្អន់។ មួយវិញទៀត កាលដែលមានមូលហេតុច្បាស់លាល់ ក្នុងការចាប់ផ្តើមសកម្មភាពនីមួយៗ បានផ្តល់ភាពងាយស្រួលក្នុងការវិភាគអំពីលទ្ធភាព និងសមត្ថភាព ថា តើមានគ្រប់គ្រាន់កម្រិតណា ឬខ្វះខាតត្រង់ណា ក្នុងការចាប់ផ្តើមសកម្មភាពណាមួយ។

៣. ហេតុអ្វីខ្ញុំជាតួអង្គម្នាក់ដែលត្រូវសម្រេចធ្វើសកម្មភាពនេះ? ដាក់សំណួរបែបនេះទៅកាន់ខ្លួនឯង មិនត្រឹមតែជួយជំរុញឱ្យការវាយតម្លៃលើផែនការសកម្មភាពខ្លួន កាន់តែមានទម្ងន់ជាងមុននោះទេ! ប៉ុន្តែជាការបង្កើនថាមពលវិជ្ជមានទៅកាន់ខ្លួនឯង រួមទាំងផ្តល់ជាសារចំពោះខ្លួនឯងឱ្យយកចិត្តទុកដាក់ថែទាំ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីសម្រេចឱ្យបាននូវអ្វីដែលបានកំណត់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។