អ្នកជំនាញ ជំរុញឱ្យបុរសមានជំងឺផ្លូវចិត្ត ស្វែងរកជំនួយ ព្រោះបញ្ហាផ្លូវចិត្តជារឿងធម្មតា និងកើតលើមនុស្សគ្រប់គ្នា

បញ្ហាផ្លូវចិត្ត ដូចជា ការថប់បារម្ភ និងការបាក់ទឹកចិត្ត គឺជាបញ្ហាទូទៅ ដែលកើតឡើងលើមនុស្សគ្រប់គ្នា ទាំងបុរស និងស្ត្រី។ យ៉ាងណាក៏ដោយ បើផ្អែកតាមទិន្នន័យអង្គការសុខភាពពិភពលោក បានរកឃើញថា បន្ទាប់ពីមានបញ្ហាបាក់ទឹកចិត្ត បុរសមានទំនោរធ្វើអត្តឃាតខ្ពស់ជាងស្ត្រី ៣ដង។

របាយការណ៍ក្រសួងសុខាភិបាលកម្ពុជា ឆ្នាំ២០២៤ ក៏បានបង្ហាញដែរថា បុរសកម្ពុជា មានទំនោរធ្វើអត្តឃាតខ្ពស់ជាងស្ត្រី ដោយនៅក្នុងចំនួនអ្នកធ្វើអត្តឃាត ២១២នាក់ មានបុរសចំនួន ១៦៨ករណី ស្មើ ៧៩ភាគរយ និងស្ត្រី៤៤ករណី ស្មើនឹង ២១ភាគរយ។

លោក ហឿ សេធុល ប្រធាន​សមាគម​អ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និង​ជាស្ថាបនិក​សេវាប្រឹក្សា​យោបល់ និង​អប់រំផ្លូវចិត្ត (KCPS) បានធ្វើការពន្យល់ពីមូលហេតុ ដែលនាំឱ្យបុរសមានអត្រាអ្នកធ្វើអត្តឃាត ច្រើនជាងស្ត្រី និងលើកឡើងថា បុរសដែលស្វែងរកជំនួយផ្លូវចិត្ត មិនមែនជាបុរសទន់ខ្សោយនោះទេ។

លោក ហឿ សេធុល ប្រធាន​សមាគម​អ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និង​ជាស្ថាបនិក​សេវាប្រឹក្សា​យោបល់ និង​អប់រំផ្លូវចិត្ត (KCPS)។

បើតាមអ្នកជំនាញរូបនេះ មនុស្សប្រុស មានអត្រាធ្វើអត្តឃាតច្រើនជាងមនុស្សស្រី ព្រោះរបៀបនៃការធ្វើអត្តឃាតរបស់បុរស ខុសពីរបៀបនៃការធ្វើអត្តឃាតរបស់មនុស្សស្រី។ លើសពីនេះ វិធីសាស្ត្រនៃការធ្វើអត្តឃាតរបស់មនុស្សប្រុស ភាគច្រើន គឺពិបាកជួយ ហើយការសម្រេចចិត្តរបស់មនុស្សប្រុស មានលក្ខណៈដាច់ខាតខ្លាំង។

ចំណុចសំខាន់មួយទៀត លោកសង្កេតឃើញថា នៅក្នុងវប្បធម៌ខ្មែរ មនុស្សស្រី មានទំនោរស្វែងរកជំនួយគាំទ្រផ្លូវចិត្ត ច្រើនជាងមនុស្សប្រុស ព្រោះសម្រាប់មនុស្សប្រុស ការស្វែងរកជំនួយ ហាក់ដូចជាបង្ហាញថា ខ្លួនឯងជាបុរសទន់ខ្សោយ។

“សម្រាប់មនុស្សប្រុស ការស្វែងរកជំនួយ ហាក់ដូចជាបង្ហាញថា ខ្លួនឯងទន់ខ្សោយ ជាហេតុធ្វើឱ្យពួកគាត់ មិនសូវស្វែងរកជំនួយ ហើយពេលដែលមានបញ្ហា មនុស្សស្រី ងាយនឹងទទួលបានការគាំទ្រជាង…”

លោក សេធុល សង្កត់ធ្ងន់ថា នៅពេលដែលវប្បធម៌ និងផ្នត់គំនិតសង្គមកំណត់ថា មនុស្សប្រុស ត្រូវតែខ្លាំង មនុស្សប្រុស ត្រូវតែរឹងមាំ វានឹងក្លាយជារបាំងក្នុងការស្វែងរកជំនួយរបស់មនុស្សប្រុស ហើយនៅពេលមានបញ្ហាផ្លូវចិត្ត មនុស្សប្រុសនឹងមានអារម្មណ៍ថាខ្លួនឯងទន់ជ្រាយ និង​មិនហ៊ានស្វែងរកសេវាផ្លូវចិត្ត។

ជាដំណោះស្រាយ លោក ហឿ សេធុល លើកទឹកចិត្តឱ្យបុរសស្វែងរកសេវាគាំទ្រផ្លូវចិត្ត នៅពេលដែលដឹងថា ខ្លួនកំពុងមានបញ្ហាផ្លូវចិត្ត ព្រោះមនុស្សរស់នៅក្នុងសង្គម ចាំបាច់ត្រូវពឹងពាក់គ្នាទៅវិញទៅមក។ ដូច្នេះ ការផ្ដល់ការគាំទ្រ និងការជួយគ្នាទៅវិញ ទៅមក គឺជារឿងធម្មតា ហើយមនុស្សមិនអាចរស់ដាច់ដោយឡែកម្នាក់ឯងចេញពីសង្គមនោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។