សៀវភៅ​ ​១​លាន​ក្បាល​ចែក​ដល់​កុមារ​នៅ​តំបន់​ដាច់ស្រយាល ​និង​ជុំវិញ​បឹង​ទន្លេ​សាប ​ដើម្បី​ជំរុញ​វប្បធម៌​អាន​

​អង្គការ​ ​Action​ ​Education​ ​Cambodia​ ​បាន​បោះពុម្ព​សៀវភៅ​សរសេរ​សរុប​ចំនួន​ ​១​ លាន​ក្បាល​ ​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​សៀវភៅ​នីមួយ​ៗ​មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់​ការ​សិក្សា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កប់​សារ​អប់រំ ​និង​តម្លៃ​សង្គម​ ក្នុង​គោលបំណង​ជំរុញ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​កុមារ​ និង​យុវជន​កម្ពុជា​។​

​លោក​ វន ​សំភាស់​ នាយក​ប្រចាំ​ប្រទេស​ ​នៃ​អង្គការ​ ​Action​ ​Education​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​ «​សៀវភៅ​សរសេរ​មួយ​ក្បាល​ ​អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​ក្តី​សុបិន ​និង​អនាគត​របស់​កុមារ​ម្នាក់​។ ​នៅពេល​កុមារ​គ្រប់​រូប​ ​ទោះ​រស់​នៅ​លើ​កោះ​ ​តំបន់​លិច​ទឹក​ ​ឬ​តំបន់​ដាច់ស្រយាល​ ទទួលបាន​ឱកាស​សិក្សា​ស្មើភាព​គ្នា​ ​នោះ​យើង​កំពុង​កសាង​អនាគត​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ត្រូវ​ទុកចោល​»​។​

​អង្គការ​បាន​ឱ្យដឹង​ថា​ ​សៀវភៅ​សរសេរ​ចំនួន​ ​១​ លាន​ក្បាល​នេះ​ ត្រូវបាន​បោះពុម្ព ​២០​ ​លើក ​ដោយ​ក្នុង​មួយ​លើក​មាន​ ​៥០,០០០​ ក្បាល​ ​ហើយ​ត្រូវបាន​ចែកចាយ​ទៅកាន់​សិស្ស​នៅ​តំបន់​ជនបទ ​តំបន់​ដាច់ស្រយាល ​តំបន់​លិច​ទឹក​ជុំវិញ​បឹង​ទន្លេ​សាប ​ភូមិភាគ​ឥសាន ​សហគមន៍​លើ​កោះ​ ​តំបន់​ឆ្នេរសមុទ្រ​ ​និង​សាលារៀន​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ ​ឬ​វិបត្តិ​នានា ​ដើម្បី​ធានា​ថា​ ​កុមារ​គ្រប់​រូប​មាន​ឱកាស​ទទួលបាន​សម្ភារៈ​សិក្សា​ប្រកបដោយ​គុណភាព​ ​និង​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​។​

​ក្រៅពី​តួនាទី​ជា​សៀវភៅ​សម្រាប់​សរសេរ​ ​Action​ ​Education​ ​ក៏​បាន​ប្រើ​គម្រប ​និង​ខ្លឹមសារ​ក្នុង​សៀវភៅ​ជា​វេទិកា​ផ្សព្វផ្សាយ​ចំណេះដឹង​ ​និង​តម្លៃ​សង្គម ​ដោយ​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ ​រួមមាន​ ​ការ​អភិរក្ស​បរិស្ថាន​ ​ការ​ការពារ​សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​នៅ​កម្ពុជា​ ​ការ​តម្រង់​ទិស​អាជីព​ការងារ​ និង​ការ​លើកទឹកចិត្ត​ឱ្យ​កុមារ​ស្រឡាញ់​ការ​រៀនសូត្រ​។​

​ការ​ផ្តួចផ្តើម​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ជំរុញ​វប្បធម៌​អាន ​និង​ការ​សរសេរ​នៅ​ទូទាំង​ប្រទេស​។ ​ក្នុង​ឱកាស​ទិវា​ជាតិ​អំណាន​លើក​ទី​១១​ កាលពី​ថ្ងៃទី​១១​ ​ខែមីនា ​ឆ្នាំ​២០២៦​ ​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​មានប្រសាសន៍​ថា​ ​ការ​អាន ​និង​ការ​សរសេរ​ ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​សិក្សា​ជំនាញ​ ​ការ​លើកកម្ពស់​ភាសា​ជាតិ​ ​ការ​លើកកម្ពស់​លទ្ធផល​សិក្សា​ ​និង​ការ​ពង្រឹង​ការ​យល់ដឹង​អំពី​ពិភពលោក​។​

​សូម​ជម្រាប​ថា​ ​ការ​បោះពុម្ព​សៀវភៅ​សរសេរ​រហូតដល់​ ​១​ ​លាន​ក្បាល​របស់​ ​Action​ ​Education​ ​Cambodia​ ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​កាត់បន្ថយ​គម្លាត​នៃ​ការ​ទទួលបាន​សម្ភារៈ​សិក្សា​រវាង​កុមារ​នៅ​តំបន់​ទីប្រជុំជន​ ​និង​តំបន់​ដាច់ស្រយាល ​ព្រមទាំង​ជួយ​បណ្តុះ​ទម្លាប់​អាន​ និង​សរសេរ​ ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​ចំណេះដឹង​ និង​ឱកាស​សិក្សា​រយៈពេល​វែង​របស់​កុមារ​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships