រៀនជំនាញថ្មី ជួយឱ្យសុខុមាលភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការសិក្សារបស់ NHS បានបង្ហាញថា ការរៀនជំនាញថ្មី អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខុមាលភាព និងផ្លូវចិត្តមនុស្ស។ ក្នុងនោះមានដូចជា បង្កើនទំនុកចិត្ត និងឱ្យតម្លៃខ្លួនឯងខ្ពស់, បង្កើនអារម្មណ៍រស់នៅដោយមានគោលដៅ និងងាយស្រួលទំនាក់ទំនងជាមួយអ្នកដទៃ។

មានវិធីសាស្ត្រជាច្រើន ដែលអ្នកអាចបង្កើតទម្លាប់រៀនសូត្រជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ។ អ្នកអាចរៀនអំពីប្រធានបទថ្មីៗ រៀនជំនាញថ្មី ឬពង្រឹងចំណេះដឹងប និងជំនាញបច្ចុប្បន្នរបស់អ្នកឱ្យប្រសើរជាងមុន។

NHS inform បានបង្ហាញថា ដើម្បីរក្សាទម្លាប់រៀនសូត្រ ឬរៀនជំនាញថ្មីឱ្យបានជាប់ជាប្រចាំ អ្នកអាចជ្រើសរើស របៀបរៀន ដែលមានលក្ខណៈបត់បែន និងមិនមែនលក្ខណៈផ្លូវការពេក។ វិធីទាំងនោះ អាចមានដូចជា ៖

  • រៀនធ្វើម្ហូប ដែលអ្នកចូលចិត្តញ៉ាំខ្លួនឯង
  • ទៅទស្សនាវិចិត្រសាល ឬសារមន្ទីរ និងស្វែងយល់អំពីប្រធានបទ ដែលអ្នកចូលចិត្ត
  • ទទួលយកការងារថ្មីៗនៅកន្លែងធ្វើការ ដូចជា ការណែនាំបុគ្គលិកថ្មី និងកិច្ចការណាមួយ ដែលអ្នកមិនធ្លាប់ធ្វើ
  • សាកល្បងធ្វើរឿងថ្មីៗ ឬបង្កើតទម្លាប់ថ្មីឱ្យខ្លួនឯង ដូចជា សរសេរកំណត់ហេតុប្រចាំថ្ងៃ ឬគូសរូបជាដើម
  • ធ្វើកិច្ចការ ដែលទាមទារគំនិតច្នៃប្រឌិត ដូចជា ដុតនំ ឌីហ្សាញអ្វីមួយ ឬថតរូប
  • ស្ដាប់ផតខាសថ្មីៗ
  • អានសៀវភៅថ្មីៗឱ្យបានច្រើនប្រភេទ អាចជាសៀវភៅចិត្តសាស្ត្រ ប្រលោមលោក ទស្សនវិជ្ជា ឬយុទ្ធសាស្ត្រអ្វីមួយ

ការកសាងទម្លាប់ ឬអនុវត្តសកម្មភាព ដែលធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ក្នុងទម្លាប់ប្រចាំថ្ងៃ នឹងជួយឱ្យស្ថានភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកប្រសើរឡើង។

យ៉ាងណាក៏ដោយ ដើម្បីរៀនជំនាញថ្មី ប្រកបដោយប្រសិទ្ធភាព អ្នកអាចចាត់ទុកថា នេះមិនមែនជាការៀន ដើម្បីប្រឡងជាប់ ឬត្រូវតែចេះជាដាច់ខាតនោះទេ។ វិធីសាស្ត្រ ដ៏ល្អត្រូវស្វែងរកអ្វី ដែលអ្នកចូលចិត្តធ្វើបំផុត បន្ទាប់មកបញ្ចូលវាទៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក ហើយធ្វើវា ដោយរីករាយបំផុត។

ប្រសិនបើអ្នកចាប់រៀនជំនាញថ្មី តាមររបៀបផ្លូវការ អ្នកអាចរៀនលើវគ្គសិក្សាអនឡាញ ដែលអាចបត់បែន ទៅតាមពេលវេលាជាក់ស្ដែងរបស់អ្នក ឬចូលរៀននៅក្នុងថ្នាក់រៀនផ្ទាល់នៅពេលយប់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...