ចិនពង្រឹងការអប់រំផ្នែកវិទ្យាសាស្ត្របន្ថែម ដើម្បីបង្កើនការប្រកួតប្រជែងជាសកល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងអប់រំរបស់ចិនបានប្រាប់ទៅសាលាបឋមសិក្សា និងមធ្យមិសក្សាទូទាំងប្រទេសថា សាលាទាំងអស់ត្រូវតែបង្កើនការអប់រំផ្នែកវិទ្យាសាស្ត្រ ខណៈប្រទេសចិនកំពុងជំរុញការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី។

សេចក្ដីណែនាំនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសចិន បានចេញផែនការសកម្មភាពជាតិដំបូងរបស់ខ្លួន ក្នុងការកសាង ប្រទេសឱ្យមានការអប់រំរឹងមាំនៅឆ្នាំ២០៣៥ ដែលផែនការសកម្មភាពនេះ នឹងជួយសម្រួលការអភិវឌ្ឍន៍ការអប់រំ កែលម្អប្រសិទ្ធភាពក្នុងការបង្កើតថ្មី និងកសាងប្រទេសឱ្យរឹងមាំ។

ចេញផ្សាយដោយក្រសួងអប់រំចិន និងបានរាយការណ៍ការពីថ្ងៃពុធសប្ដាហ៍មុន ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua សេចក្ដីណែនាំបានថ្លែងថា សាលារៀនត្រូវតែអនុវត្តកម្មវិធីសិក្សាវិទ្យាសាស្ត្រឱ្យកាន់តែទូលំទូលាយ, គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រត្រូវតែពង្រឹងសមត្ថភាពបន្ថែម និងបញ្ចូលធនធានអ្នកអប់រំផ្នែកវិទ្យាសាស្ត្រទៅក្នុងប្រព័ន្ធអប់រំឱ្យកាន់តែប្រសើរ។

ក្រសួងអប់រំ បានបញ្ជាក់ថា សាលាបឋមសិក្សានីមួយៗ ត្រូវតែមានគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រយ៉ាងហោចណាស់ម្នាក់ ដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬគណិតវិទ្យា។

សាលារៀនត្រូវតែងតាំងនាយករងផ្នែកវិទ្យាសាស្ត្រយ៉ាងតិចមួយរូប ដែលទទួលបន្ទុកដឹកនាំការបង្រៀន ផ្នែកវិទ្យាសាស្ត្រ និងអភិវឌ្ឍកម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រ។

ការអប់រំផ្នែកវិទ្យាសាស្ត្រក៏ត្រូវដាក់បញ្ចូលនៅក្នុងសកម្មភាពបន្ថែមទៀត បន្ទាប់ពីសកម្មភាពសាលា ដើម្បីលើកទឹកចិត្តសិស្សឱ្យចាប់អារម្មណ៍ជំនាញវិទ្យាសាស្ត្រ ខណៈសាលារៀន ត្រូវបានគេរំពឹងថា នឹងផ្ដល់ការលើកទឹកចិត្តដល់យុវជនឱ្យសិក្សាជំនាញវិទ្យាសាស្ត្រនៅថ្នាក់ឧត្តមសិក្សា។

ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីខែមិថុនា ឆ្នាំ២០២៤ថា ប្រទេសចិននឹងជំរុញឱ្យមានបរិយាកាសប្រកួតប្រជែងជាសកល សម្រាប់ការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងពង្រីកបន្ថែម សកម្មភាពការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ថា ចិន បាននិងកំពុងជំរុញការគាំទ្រវិស័យឧស្សាហកម្ម ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលក្នុងនោះរួមមាន រថយន្តអគ្គិសនី ការផលិតសម្ភារៈថ្មីៗ ជើងហោះហើរពាណិជ្ជកម្ម បច្ចេកវិទ្យាកង់ទិច និងវិទ្យាសាស្ត្រជីវិត ដើម្បីទប់ទល់ជាមួយនឹងភាពទន់ខ្សោយ ក្នុងវិស័យអចលនទ្រព្យ ដែលក្នុងអូសបន្លាយក្នុងប្រទេសចិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...