ចរិតលក្ខណៈរបស់មនុស្ស Introvert និងប្រភេទអាជីពដែលស័ក្តិសមនឹងពួកគេ

មនុស្ស Introvert ឬ Extrovert សុទ្ធតែមានអត្តសញ្ញាណ លក្ខណៈពិសេស និងចំណុចទាក់ទាញរៀងៗខ្លួន។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តធ្វើការតែម្នាក់មិនចង់ឱ្យមានការចូលរួមពីអ្នកដទៃ ប្រភេទការងារសម្រាប់មនុស្សចរិតលក្ខណៈ Introvert គឺស័ក្តិសមនឹងអ្នកបំផុត។ បរិយាកាសការងារបែប Introvert ផ្ដល់ឱ្យអ្នកនូវទំនួលខុសត្រូវបែបឯករាជ្យ មានគម្លាត និងការចូលរួមពីមនុស្សតិចតួច អនុញ្ញាតឱ្យអ្នកមានពេលឆ្លុះបញ្ចាំង និងស្វែងយល់ពីខ្លួនឯង។

តើអ្វីជា Introvert?

Introvert គឺជាចរិតលក្ខណៈរបស់មនុស្សដែលចូលចិត្តនៅម្នាក់ឯង ហើយការទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម ធ្វើឱ្យពួកគេមានអារម្មណ៍ថា នឿយហត់ និងអស់កម្លាំង។ ជាធម្មតា បុគ្គល Introvert ទទួលបានថាមពលពីការនៅម្នាក់​ឯង ជំនួសឱ្យការចូលរួមក្នុងសង្គម ប៉ុន្តែមិនមែនមានន័យថា ពួកគេមិនសប្បាយចិត្តពេលមានមនុស្សនៅក្បែរនោះទេ។ គ្រាន់តែពួកគេត្រូវការពេលវេលាច្រើន ដើម្បីនៅម្នាក់ឯង។ មនុស្សដែលមានចរិតលក្ខណៈ Introvert ខ្លះទៀត ចូលចិត្តបង្កើតទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមតូច។ យ៉ាងណាមិញ ពួកគេនៅតែមានភាពក្លាហាន និងអាចទំនាក់ទំនងជាមួយអ្នកដទៃបានធម្មតា។

ចរិតលក្ខណៈទូទៅរបស់មនុស្ស Introvert

Introvert មានលក្ខណៈពីធម្មជាតិចូលចិត្តរស់នៅក្នុងពិភពផ្ទាល់ខ្លួនរបស់គេ ដែលមានន័យថា ពួកគេតែងតែគិត និងស្គាល់ខ្លួនឯងច្បាស់។ នេះគឺជាចរិតលក្ខណៈទូទៅមួយចំនួនរបស់មនុស្ស Introvert ភាគច្រើន៖

  • ចូលចិត្តនៅម្នាក់ឯង
  • ចូលចិត្តទំនាក់ទំនងតាមរយៈការសរសេរ
  • ចូលចិត្តឯករាជ្យភាព
  • មានអារម្មណ៍នឿយហត់ បន្ទាប់ពីទំនាក់ទំនងក្នុងសង្គម
  • មានទំនាក់ទំនងជាមួយអារម្មណ៍ខ្លួនឯង
  • មិនមានទំនោរធ្វើការជាក្រុម
  • មិនចូលចិត្តការយកចិត្តទុកដាក់ពីអ្នកដទៃ
  • មានមិត្តភក្តិតិច។

ជំនាញពីធម្មជាតិរបស់មនុស្ស Introvert

ដោយសារតែមនុស្ស Introvert មានទំនោរក្នុងការចំណាយពេលច្រើន ដើម្បីគិត ធ្វើឱ្យគេពួកគេពូកែខាងផ្នែក Emotional Intelligence និង Critical Thinking ដែលជំនាញទាំងនោះមានដូចជា៖

  • ការយល់ចិត្តអ្នកដទៃ (Empathy)
  • ការគិតបែបវិភាគ (Analytical thinking)
  • ការស្ដាប់ដោយយកចិត្តទុកដាក់ (Active Listening)
  • ការដោះស្រាយបញ្ហា
  • ការរៀបចំគម្រោង
  • ការច្នៃប្រឌិត (Creativity)

ប្រភេទអាជីពដែលល្អសម្រាប់មនុស្ស Introvert

ការងារដែលផ្ដល់ភាពងាយស្រួលដល់មនុស្ស Introvert ជាទូទៅ ជាប្រភេទការងារដែលអនុញ្ញាតឱ្យពួកគេបំពេញតែម្នាក់ឯង។ ប្រសិនបើអ្នកជាមនុស្ស Introvert អ្នកទំនងជាមានទំនោរ ចង់ធ្វើការងារដែលមានលក្ខណៈដូចជា៖

ជំនាញឯកទេស ៖ មនុស្ស Introvert ភាគច្រើនចូលចិត្តធ្វើកិច្ចការ ដោយមុជជ្រៅទៅក្នុងចំណូចចិត្តពួកគេ ដែលធ្វើឱ្យគេមានជំនាញ និងចំណេះដឹងជាក់លាក់ទៅលើផ្នែកណាមួយ។ ប្រសិនបើអ្នកជាមនុស្ស Introvert អ្នកទំនងជាមានទំនោរក្នុងការបំពេញការងារឯកទេស ជាងការងារប្រភេទ generalist ។

ការងារដែលមានការរំខានតិច៖ ពេលខ្លះមនុស្ស Introvert ទាមទារនូវអារម្មណ៍ផ្ដោតខ្លាំង​ ខណៈពេលធ្វើការ។ ដូច្នេះ ពួកគេប្រហែលជាទទួលនូវអារម្មណ៍ផាសុកភាពនៅពេលធ្វើការក្នុង ការិយាល័យនៅផ្ទះ តុធ្វើការដែលមានឯកជនភាព ឬកន្លែងធ្វើការដែលមានភាពស្ងប់ស្ងាត់។

ទំនាក់ទំនងមួយទល់មួយ៖ មនុស្ស Introvert មានទំនោរគិតស៊ីជម្រៅទៅបញ្ហាមួយ មុនពេលសម្រេចចិត្តចែករំលែកមតិយោបល់ទៅកាន់នរណាម្នាក់។ ចំណុចនេះ ធ្វើឱ្យពួកគេពូកែទំនាក់ទំនង ជាលក្ខណៈមួយទល់មួយ ព្រោះទំនាក់ទំនងប្រភេទនេះ ផ្ដល់នូវគម្លាតសម្រាប់គិតបានល្អដល់ពួកគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។