ក្តីសុបិន និងហិរញ្ញវត្ថុ, អ្នកជំនាញបង្ហាញវិធីសាស្ត្រដោះស្រាយបញ្ហាកង្វះលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ បញ្ហាហិរញ្ញវត្ថុ គឺជារបាំងមួយដ៏ធំសម្រាប់យុវជន ដែលមិនមានជីវភាពធូរធាហើយមានបំណងមកបន្តការសិក្សានៅសាកលវិទ្យាល័យ។ ត្បិតថា បញ្ហានេះ ជារបាំងរារាំងដ៏ធំក្នុងដំណើរឆ្ពោះទៅរកក្ដីស្រមៃ ប៉ុន្តែមិនមែនមានន័យថា យុវជនមិនអាចឆ្លងផុតរបាំងនេះនោះទេ។

លោក លាវ គឹមឡាយ មន្ត្រីកម្មវិធីអប់រំ យូណេស្កូកម្ពុជា លើកឡើងថា សម្រាប់យុវជន ប្រសិនបើមានក្ដីសុបិនចង់បន្តការសិក្សាលើមុខជំនាញណាមួយនៅសាកលវិទ្យាល័យ ប៉ុន្តែមិនមានលទ្ធភាព សូមកុំអស់សង្ឃឹម។ ចំពោះបញ្ហា ដែលមិនមានថវិកាបន្តការសិក្សានេះ យុវជនអាចមានផ្លូវពីរដើម្បីដោះស្រាយ។

លោក លាវ គឹមឡាយ មន្ត្រីកម្មវិធីអប់រំ យូណេស្កូកម្ពុជា ។

បើតាមអ្នកជំនាញរូបនេះ ដំណោះស្រាយមានពីរដែលយុវជនអាចប្រើដើម្បីបន្តដំណើរឆ្ពោះទៅរកក្ដីសុបិនរបស់ខ្លួន ទី១ គឺការស្វែងរកអាហារូបករណ៍ និងទី២ ការស្វែងរកឥណ្ឌទានសិក្សា ខណៈបច្ចុប្បន្នឥណ្ឌទានសិក្សានៅកម្ពុជា ក៏មានលក្ខណៈទូលំទូលាយផងដែរ។ ប៉ុន្តែលោក គឹមឡាយ សង្កត់ធ្ងន់ថា លោកមិនលើកទឹកចិត្តឱ្យយុវជនផ្តោតលើឥណទាននោះទេ ហើយត្រូវផ្ដោតឱ្យខ្លាំងលើការពង្រឹងសមត្ថភាព ដើម្បីចាប់ឱកាសអាហាររូបករណ៍។

លោក គឹមឡាយ មានប្រសាសន៍ថា ដើម្បីទទួលបានអាហារូបករណ៍សិក្សាជំនាញដែលខ្លួនឯងស្រឡាញ់ យុវជន ត្រូវត្រៀមខ្លួនឱ្យបានល្អ និងមានផែនការច្បាស់លាស់ក្នុងការសិក្សា ពង្រឹងសមត្ថភាព។ បន្ទាប់មកនៅពេលដែលដឹងពីជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់ យុវជនត្រូវប្រមូលព័ត៌មានអំពីអាហារូបករណ៍ឱ្យបានច្រើនទៅតាមលទ្ធភាព។ ខណៈបច្ចុប្បន្ន អាហារូបករណ៍ ដែលយុវជនអាចប្រឡង និងចូលរួមប្រកួតប្រជែងយកមានច្រើន ដូចជា អាហារូបករណ៍រដ្ឋាភិបាល, អាហារូបករណ៍មូលនិធិ ឬអង្គការផ្សេងៗ, អាហារូបករណ៍តាមសាកលវិទ្យាល័យ, អាហារូបករណ៍តាមសហគមន៍ ឬក៏តាមបុគ្គលមួយចំនួន ដែលគាត់មានធនធាន និងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដែលផ្ដល់ដោយរដ្ឋាភិបាលប្រទេសណាមួយ។

បើតាមលោក គឹមឡេង ដើម្បីប្រឡងអាហារូបករណ៍ឱ្យបានជោគជ័យ យុវជនត្រូវមានមូលដ្ឋានគ្រឹះចំណេះដឹងចម្បងចំនួនបី រួមមាន ភាសាបរទេស ដែលជាទូទៅគឺភាសាអង់គ្លេស (ត្រូវមានសមត្ថភាព អាន សរសេរ និយាយ និងស្ដាប់) ចំណេះដឹងគណិតវិទ្យា និងវប្បធម៌ទូទៅ។ ចំពោះជំនាញទាំងបួននៅក្នុងចំណេះដឹងភាសាអង់គ្លេស ជំនាញសរសេរ គឺសំខាន់ជាងគេ ដែលត្រូវពង្រឹងជាចាំបាច់ ព្រោះការប្រកួតប្រជែងក្នុងស្រុកក្ដី ក្រៅស្រុកក្ដី ទាមទារឱ្យមានការសរសេរ។

លោក លាវ គឹមឡេង មានទស្សនៈថា យុវជនគ្រប់គ្នាសុទ្ធតែមានសក្តានុពលខ្ពស់ និងមានចំណុចខ្លាំងរៀងខ្លួន ប៉ុន្តែដើម្បីគាស់សក្តានុពល និងភាពខ្លាំងរបស់ខ្លួនឯងបាន យុវជន ត្រូវតែខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ និងពុះពារគ្រប់ឧបសគ្គ ក្នុងការពង្រឹងសមត្ថភាព និងកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សឆ្នើម។ ដូច្នេះសម្រាប់យុវជនដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ហើយគិតថាខ្លួនឯងមិនមានលទ្ធភាពរៀនបន្ត ត្រូវប្រឹងប្រែងរៀនសូត្រ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ឱកាសអាហារូបករណ៍ផ្សេងៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។