វិធីដោះស្រាយ៦ចំណុច នៅពេលអ្នកធ្លាក់ចូលក្នុង​ស្ថានភាពតានតឹង

ក្នុងសង្គមដែលមានភាពលឿនរហ័ស តែងតែបានឮញឹកញាប់អំពីភាពតានតឹង និងអាការថប់បារម្ភ​ ទាំងនេះក៏ព្រោះតែកិច្ចការដែលត្រូវបំពេញមានភាពចម្រុះបែប និងរំខាន។ ការណ៍នេះហើយបណ្តាលឱ្យយុវជន មានសម្ពាធផ្លូវចិត្តច្រើនជាងមុន ដែលត្រូវការគន្លឹះដ៏សមស្របមួយក្នុងការដោះស្រាយ។

តាមរយៈគេហទំព័រ Lovetoknow បានបង្ហាញគន្លឹះ៦ចំណុចក្នុងការដោះស្រាយនៅពេលធ្លាក់ចូលស្ថានភាពតានតឹង៖

១. ក្នុងពេលតែមួយគឺធ្វើឱ្យរាងកាយសកម្ម និងជម្រុះសម្ភារពុំចាំបាច់ ៖ រៀងរាល់ពេលដែលមានអាការធុញថប់ខ្លាំង ខួរក្បាលត្រូវការភាពស្រឡះដើម្បីរំសាយទុក្ខកង្វល់ ហើយប្រសិនបើកន្លែងធ្វើការ ឬកន្លែងស្នាក់នៅពោរពេញដោយសម្ភាររញ៉េរញ៉ៃ ឬគំនរស្បែកជើងយ៉ាងច្រើនក្បែរទ្វារខាងមុខផ្ទះ ឬបន្ទប់ និងភាពស្កេះស្កាសឯទៀត នោះនឹងកាន់តែបង្កនូវភាពតានតឹងបន្ថែម។ ក្រៅតែពីបង្កើនសកម្មភាពរាងកាយដូចជាដើរឱ្យបាន១០០ជំហាន ឬលោត និងហាត់ប្រាណ មានជម្រើសដ៏ល្អមួយទៀតគឺ រុះរើសម្ភារដែលមិនចាំបាច់ចោល ឬធ្វើយ៉ាងណាបង្កើតឱ្យបរិវេណជុំវិញខ្លួនមានភាពទូលាយ។

២. ប្រើពេល៣០នាទីក្នុងការផ្តាច់ខ្លួនពីភាពស្មុគស្មាញ ​៖ ការថប់បារម្ភអាចធ្វើឱ្យវាពិបាកក្នុងការផ្តោតអារម្មណ៍ស្រាប់ហើយ ហើយក៏ជាសញ្ញាត្រូវការតុល្យភាពក្នុងការប្រើប្រាស់សកម្មភាពនីមួយៗ មិនមែនផ្តាច់ចោលទម្លាប់មិនល្អទាំងស្រុងចោលនោះទេ! តួយ៉ាងយើងបានដឹងហើយថា សកម្មភាពដែលផ្តល់នូវការរំខានត្រូវកាត់ចោល ប៉ុន្តែក្នុងដំណាក់កាលតានតឹងសកម្មភាពដែលរំខានខ្លះ ក៏ជាចំណែកក្នុងការបន្ធូរបន្ថយអារម្មណ៍ដែរ គ្រាន់តែត្រូវកំណត់ពេលឱ្យជាក់លាក់មួយក្នុងការអនុវត្តន៍។ ឧទាហរណ៍ ចំណាយពេលត្រឹមតែ៣០នាទីក្នុងមួយថ្ងៃដើម្បីប្រើប្រាស់បណ្តាញសង្គម ឬក៏មើល៍ទូរទស្សន៍។ បន្ថែមពីនោះអាចជំនួសបានដោយសកម្មភាពមួយចំនួនដូចជា ប្រើពេល៣០នាទីទៅអានតែសៀវភៅដែលខ្លួនចូលចិត្តកុំទាន់គិតអំពីតម្រូវការ ធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងសិល្បៈ រួមទាំងការលេងហ្គេមជាដើម។


៣. ទុកទូរស័ព្ទដៃឱ្យនៅឆ្ងាយពីខ្លួន ៖ ជាទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ គឺ មនុស្សមានទម្លាប់រួមមួយគឺការចំណាយពេលច្រើនជាមួយទូរស័ព្ទដៃ ឬបច្ចេកវិទ្យា ដើម្បីតាមដានព្រឹត្តិការណ៍ ដែលកើតមានប្រចាំថ្ងៃជុំវិញខ្លួន និងពិភពលោក ឬតាមដានសារ អ៊ីមែល ឬចំណងជើងព័ត៌មានជាដើម ដែលសកម្មភាពទាំងនេះ មានឥទ្ធិពលបន្ថែមអាការថប់បារម្ភកាន់តែច្រើន។

៤. ពាល់នឹងពន្លឺព្រះអាទិត្យ ​៖ ការចេញក្រៅ ក៏ដូចជាការផ្តល់ឱ្យរាងកាយទទួលបានពន្លឺ ជាពិសេសនៅក្នុងរដូវកាលត្រជាក់ ឬមិនសូវមានពន្លឺព្រះអាទិត្យរះ ដោយសារតែពន្លឺពីព្រះអាទិត្យ បានរួមចំណែកដល់ការបន្ថយអាការថប់បារម្ភ ហើយពន្លឺព្រះអាទិត្យពីធម្មជាតិបានផ្តល់អត្ថប្រយោជន៍ទៅកាន់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រោះក្នុងវិតាមីន D ក៏បានពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយមួយចំណែកដែរ។

៥.​ ជ្រើសរើសសកម្មភាពតែមួយៗក្នុងការអនុវត្ត ៖ ក្នុងការប្រតិបត្តិកិច្ចការប្រចាំថ្ងៃគឺមានសកម្មភាពជាច្រើន ដែលយើងមិនអាចគ្រប់គ្រងបានទាំងអស់នោះទេ ដែលជាហេតុ តម្រូវឱ្យជ្រើសរើសតែមួយៗ ហើយផ្តោតតែមួយៗ ដើម្បីមានភាពងាយស្រួលក្នុងការតាមដានលទ្ធផល ក៏ដូចជាកាត់បន្ថយភាពតានតឹង។

៦. ជ្រើសអាហារសម្រន់ដែលមានប្រូតេអ៊ីន ៖ ទម្លាប់របស់មនុស្ស ដែលមានភាពតានតឹង គឺពិបាកទប់ខ្លួនក្នុងការទទួលទានអាហារ ឬការទទួលទានលើសតម្រូវការនៃរាងកាយជាដើម។ ជាមួយគ្នានោះ អាហារសម្រន់ដែលផ្តល់នូវភាពងាយស្រួល គឺមិនសូវបានគិតដិតដល់ ថា តើក្នុងនោះមានវិតាមីន ឬប្រូតេអ៊ីនកម្រិតណានោះទេ ប្រសិនបើទម្លាប់បែបនេះក្នុងរយៈពេលវែង អាចបង្កឱ្យប៉ះពាល់សុខភាពរាងកាយ, បញ្ហាទាំងនេះ កើតឡើងដោយសារតែមនុស្សមួយចំនួនយល់ថា ការទទួលទានអាហារសម្រន់ ហាក់មិនចាំបាច់គិតច្រើនពេកទេ ព្រោះបរិភោគជាបណ្តោះអាសន្នប៉ុណ្ណោះ។ យ៉ាងណាមិញ មានប្រភេទអាហារសម្រន់មួយចំនួន ដែលអាចជំរុញការទទួលទានឱ្យមានប្រសិទ្ធភាពគឺ ភេសជ្ជៈស្រស់ៗ ទឹកដោះគោជូរ ផ្លែឈើចម្រុះ គ្រាប់ធញ្ញជាតិ និងទឹកបន្លែផ្លែឈើជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *