ឥទ្ធិពលនៃការផ្លាស់ប្តូរតិចតួច ៖ របៀបដែលទម្លាប់តូចៗអាចបង្កើតលទ្ធផលដ៏អស្ចារ្យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការផ្លាស់ប្តូរ មិនថា ក្នុងរូបភាពអ្វីនោះទេ គឺត្រូវការការប្តេជ្ញាចិត្ត និងវិធីសាស្រ្តទើបអាចសម្រេចបាន! ប៉ុន្តែដើម្បីផ្លាស់ប្តូរគោលដៅធំបាន ចាំបាច់ត្រូវធ្វើតែសកម្មភាពធំ​ ឬផែនការសកម្មភាពធំៗ ឬក៏យ៉ាងណា? តាមរយៈជ្រុងមួយនៃសៀវភៅ atomic habits បានបង្ហាញពីឥទ្ធិពលនៃការផ្លាស់ប្តូរ ដោយជំហានសាមញ្ញប៉ុន្តែសម្រេចបាននូវលទ្ធផលមិនធម្មតា។ មិនថាការកំណត់ទាំងនោះ ដើម្បីសម្រកទម្ងន់ ឬការការបង្កើតអាជីវកម្ម ការសរសេរសៀវភៅ ការទទួលបានជ័យលោភី ឬក៏គោលដៅអ្វីនោះទេ ការចាប់ផ្តើមសកម្មភាពតូចៗ និងការអនុវត្តប្រចាំថ្ងៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនោះ។ ក្នុងនោះក៏មានលម្អិតបន្ថែមអំពី ឥទ្ធិពលនៃការផ្លាស់ប្តូរតិចតួចៗ ប៉ុន្តែរំលេចបាននូវសមិទ្ធផលដែលឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន ៖

ឥទ្ធិពល នៃលទ្ធផលដែលពិបាកមើលឃើញ ៖ ការចាប់ផ្តើមតូចៗ អាចនឹងមិនផ្តល់នូវកម្លាំងចិត្តភ្លាមៗក្នុងការបន្ត ​ព្រោះលទ្ធផលហាក់ដូចជា តិចតួចស្តួចស្តើងពេក ឬក៏រហូតដល់ពេលខ្លះមិនចង់បន្ត ព្រោះលទ្ធផលមួយចំនួន វាពិបាកក្នុងការកត់សម្គាល់តែម្តង។ ហើយមនុស្សពិបាកក្នុងការបន្តសកម្មភាពបានទៀងទាត់ ក៏ដោយសារមិនឃើញលទ្ធផលស្តែងៗ ឬក៏វាមានដែរតែនៅក្នុងចំនួនមួយដែលតិចពេក។ ដូចនេះការបណ្តុះផ្នត់គំនិតឱ្យជឿជាក់លើចំនួនតូចៗ ជាកត្តាបង្កើនភាពអត់ធ្មត់ក្នុងការសន្សំពិន្ទុចាប់យកលទ្ធផលធំៗ។

ផ្តោតលើអ្វីដែលខ្លួនប្រព្រឹត្តប្រចាំថ្ងៃ ៖ ទម្លាប់ប្រចាំថ្ងៃឆ្លុះបញ្ចាំងពីអនាគត វាមិនសំខាន់ថា បច្ចុប្បន្ននេះកំពុងតែស្ថិតក្នុងបន្ទាត់ជោគជ័យ ឬក៏មិនទាន់ជោគជ័យនោះទេ! អ្វីដែលសំខាន់គឺទម្លាប់ នៃការប្រើប្រាស់ជីវិតប្រចាំថ្ងៃបានបង្ខិតខ្លួនទៅកាន់គោលដៅដែលខ្លួនបានដាក់។ ដូចនេះគួរតែពិនិត្យ ឬផ្ទៀងផ្ទាត់ជាមួយនឹងទម្លាប់ដែលខ្លួនអនុវត្តន៍ជារៀងរាល់ថ្ងៃជំនួសឱ្យការរង់ចាំមើលលទ្ធផលនៅពេលបច្ចុប្បន្ន។ ឧទាហរណ៍ពិនិត្យលើទម្លាប់ទូទៅដូចជា តើការចំណាយតិចរាល់ថ្ងៃជាចំណូលដែរទេ? បានហាត់ប្រាណរាល់ថ្ងៃ ឬរាល់អាទិត្យដែរទេ? បានអានសៀវភៅ ឬក៏រៀនជំនាញថ្មីៗប្រចាំថ្ងៃដែរទេ? ទោះវានៅក្នុងរូបភាពសាមញ្ញនឹងមើលទៅតិចតួច ប៉ុន្តែសកម្មភាពទាំងនេះសុទ្ធតែបានរួមចំណែកទៅកាន់អនាគតរុងរឿង។

ឥទ្ធិពលរបស់ទម្លាប់ ៖ ទម្លាប់អាចលើកជីវិតឱ្យថ្កុំថ្កើងបាន ហើយក៏អាចទាញឱ្យជីវិតធ្លាក់ចុះបានដូចគ្នា! ដែលជាហេតុត្រូវការ ពេលវេលាក្នុងការឆ្លុះបញ្ចាំងអំពីចំណុចលម្អិតតូចៗប្រចាំថ្ងៃថា តើប៉ុន្មានភាគរយដែលរួមចំណែកដល់គុណភាពជីវិត? ការឆ្លុះបញ្ចាំង និងភាពប្រុងប្រយ័ត្ន នៃការជ្រើសរើសសកម្មភាពក្នុងការអនុវត្ត បានរួមចំណែកដល់ការឌីហ្សាញទម្លាប់ប្រចាំថ្ងៃ ក្នុងការបញ្ចៀស ឬកាត់បន្ថយគ្រោះថ្នាក់នៅពេលខាងមុខ។

ផ្តោតលើប្រព័ន្ធដំណើរការជាងគោលដៅ ៖ គោលដៅនៅត្រង់ចំណុចនេះ គឺជាការផ្តោតលើលទ្ធផលដែលលោកអ្នកចង់សម្រេច ដោយឡែកប្រព័ន្ធដំណើរការ គឺជាការអនុវត្តរាល់សកម្មភាពទាំងឡាយណាដែលសម្រេចឱ្យបាននូវលទ្ធផលដែលខ្លួនចង់បាន។ ការផ្តោតលើគោលដៅពេក អាចនាំឱ្យកើតមាននូវអារម្មណ៍អាក់អន់ចិត្តព្រោះមិនទាន់ឃើញលទ្ធផល ហើយមិនដឹងថាដំណើរដែលដើរទៅ មានឧបសគ្គបែបណា បានលទ្ធផលដូចការរំពឹងទុកដែរឬទេ។ ដែលការគិតដ៏លើសលប់ទាំងនេះបានបង្កនូវផលប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត និងបង្អាក់ដល់ការពង្រឹងទម្លាប់ប្រចាំថ្ងៃ។

ប្រសិនបើជាលោកអ្នកពិបាកខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទម្លាប់ បញ្ហានោះនៅត្រង់ការប្រព្រឹត្តិដំណើរការប្រចាំថ្ងៃបានល្អកម្រិតណា? ព្រោះទម្លាប់មិនល្អដែលកើតមានម្តងហើយ ម្តងទៀត មិនមែនដោយសារលោកអ្នកមិនចង់ផ្លាស់ប្តូរនោះទេ ប៉ុន្តែអាចបណ្តាលមកពីការរៀបចំប្រព័ន្ធដំណើរការ ឬការអនុវត្តមិនបានទៀងទាត់។ ដូចនេះផ្តោតលើការបន្តដំណើរទៅមុខ និងអនុវត្តន៍ឱ្យបានជាប្រចាំជំនួសឱ្យការផ្តោតតែលើគោលដៅ ទោះក្នុងរូបភាពតិចក្ដី ឬច្រើនក្ដី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...