ចំណេះដឹងប្រាំចំណុចក្នុងការត្រៀមខ្លួនក្លាយជាឪពុក

ការចិញ្ចឹមបីបាច់កូនគឺជាកាតព្វកិច្ចរបស់អាណាព្យាបាល ឪពុកជាតួអង្គម្នាក់ដែលមានភាពសំខាន់ និងមាន ឥទ្ធិពលក្លាយជាអ្នកបង្ហាត់បង្រៀន​កូន និងការថែទាំកូនជាទូទៅ។ ការចិញ្ចឹមកូនឱ្យធំធាត់មិនត្រឹមតែ ផ្តល់អាហារ និងការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងការលូតលាស់របស់កូនផងដែរ។

ពីមួយជំនាន់ ទៅមួយជំនាន់ ការថែទាំកូន តែងតែមានការប្រែប្រួល ទោះមិនខុសប្លែកទាំងស្រុង ប៉ុន្តែនៅតែត្រូវការចំណេះដឹងបន្ថែម ដើម្បីយកទៅអនុវត្តន៍មុននឹងក្លាយទៅជាឪពុកដែលឆ្លើយតបទៅនឹងតម្រូវការកូននាពេលបច្ចុប្បន្ន ឬទៅតាមសម័យកាល។ យោងតាមគេហទំព័រ Healthline​ បានបង្ហាញនូវមូលដ្នានគ្រឹះប្រាំចំណុចក្នុងការត្រៀមខ្លួនក្លាយជាឪពុក ឬមុននឹងក្លាយជាអាណាព្យាបាល ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. អាននិងសិក្សាស្រាវជ្រាវ ៖ ទោះបីជាផ្អែកលើកត្តាធម្មជាតិ ឪពុកមិនមែនជាបុគ្គលដែលមានលទ្ធភាពពពោះបានក៏ពិតមែន ប៉ុន្តែមិនមែនមានន័យលោកឪពុក មិនត្រូវការបទពិសោធន៍នៃការថែទាំស្រ្តីមានផ្ទៃពោះនោះដែរ។ មូលហេតុនោះគឺ ព្រោះវាជាផ្នែកមួយនៃទំនួលខុសត្រូវក្នុងនាមជាឪពុករបស់ក្មេង ដូច្នេះក៏ឪពុកត្រូវស្វែងយល់អំពីការថែទាំ ការទទួលទានអាហារ ការពិនិត្យសុខភាព និងការជ្រើសរើសសេវាកម្មផ្សេងៗដើម្បីគាំពារសុខភាពដល់ម្តាយ និងកូន ឬក្រោយសម្រាលកូនជាដើម។ នៅពេលដែលបុរស អាននិងសិក្សាស្រាវជ្រាវឯកសារដែលសរសេរដោយអ្នកជំនាញដើម្បីត្រៀមខ្លួនទុកជាមុន នោះនឹងផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសកន្លែងសម្រាប់ថែទាំសុខភាពម្តាយកូន និងកន្លែងផ្តល់កំណើតកូនផងដែរ។

២. ពង្រឹងសុខភាព​ខ្លួនឯង ៖ គិតអំពីការចង់បានទារក ជាដំបូងគឺត្រូវគិតពីសុខភាពខ្លួនឯងជាមុន ព្រោះអាណាព្យាបាលដែលមានសុខភាពល្អក៏ជះឥទ្ធិពលវិជ្ជមានទៅកាន់ទារកដែរ ការចាប់ផ្តើមទាំងនោះមានដូចជាការផ្តាច់បារី ឬផ្តាច់ជាតិអាល់កុល ព្រោះកត្តាទាំងនេះប៉ះពាល់ដោយផ្ទាល់ទៅកាន់សុខភាពទារកទាំងនៅក្នុងផ្ទៃ និងក្រោយសម្រាលហើយ។ ក្រៅពីនោះការមានទម្លាប់ទទួលទានអាហារសុខភាព ដែលមាជីវជាតិគ្រប់គ្រាន់ទៅតាមតម្រូវការផ្ទាល់ខ្លួន សុទ្ធសឹងតែការរួមចំណែកដល់សុខភាពខ្លួនឯង និងអនាគតកូន។

៣. គិតឱ្យហើយថាខ្លួនចង់ក្លាយជាឪពុកប្រភេទណា ៖ មិនមែនកូនគ្រប់គ្នា សុទ្ធតែមានទំនាក់ទំនងល្អជាមួយឪពុកទេ យ៉ាងណាមិញប្រសិនបើរកឃើញថា ខ្លួនឯងមានទំនាក់ទំនងល្អជាមួយឪពុកស្រាប់ហើយ និងមានការពេញចិត្តនឹងរបៀបដែលខ្លួនរស់នៅហើយ ដូចនេះបុគ្គលដែលគួរតែក្លាយទៅជាគំរូភាព គឺជាឪពុកខ្លួនឯងផ្ទាល់តែម្តង។

៤. ដឹងពីការចែករំលែកទំនួលខុសត្រូវ ៖ ត្រៀមខ្លួនក្លាយជាឪពុកម្នាក់ ចាំបាច់ត្រូវចេះដឹងអំពីរបៀបនៃការថែទាំក្មេង ព្រោះវាជាសកម្មភាពដែលត្រូវទទួលខុសត្រូវដូចគ្នា ដូចជា ការប្តូរខោទឹកនោមក្មេង ការងូតទឹក ការប្រឡែងក្មេងលេង ការសង្កេតមើលក្មេង លួងបំពេរក្មេង និងការផ្តល់អាហារដែលត្រឹមត្រូវតាមពេលផងដែរ។

៥. រំឭកពីគុណតម្លៃនៃខ្លួនឯង​ ៖ ក្លាយខ្លួនជាឪពុកមានភាពហត់នឿយជាច្រើន ទាំងចិត្ត និងកាយ ដែលធ្វើឱ្យម្តងម្កាល លោកឪពុកគិតថា ខ្លួនដូចជាមិនមានភាពស្និទ្ធស្នាលជាមួយគ្រួសារ ជាមួយកូន និងការភ្លេចថាខ្លួនជាបុគ្គលសំខាន់ក្នុងផ្ទះ។ អារម្មណ៍បែបនេះកើតឡើងជាពិសេសសម្រាប់ឪពុកដែលត្រូវបំពេញការងារនៅក្រៅបន្ថែមច្រើនម៉ោង! ក្នុងស្ថានការណ៍ត្រូវទៅធ្វើការហើយនៅឆ្ងាយកូនៗ សូមកុំបន្ទោសខ្លួនឯង ថា ជាឪពុកមិនល្អគ្រប់គ្រាន់ឱ្យសោះ គួររំលឹកខ្លួនឯងមកវិញថា ការចេញទៅធ្វើការក៏ដើម្បីភាពរីកចម្រើននៃគ្រួសារទាំងមូលដូចគ្នាដែរ។ ងារជាឪពុក ជាកាតព្វកិច្ចដែលមានទំនួលខុសត្រូវធ្ងន់ ហើយត្រូវការប្រើរយៈពេលយូរ រួមទាំងត្រូវការឱ្យលះបង់ទាំងកម្លាំងកាយចិត្ត និងជាបុគ្គលដែលមានគុណតម្លៃធំធេង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *