«លិខិតជូនបុប្ផាណា៖ ៥០ឆ្នាំអំពីការចងចាំ និងការតស៊ូ» ផ្តល់ឱកាសដល់អ្នកអាន និងយុវជនកម្ពុជាបានសិក្សាឈ្វេងយល់បន្ថែមអំពីប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងគំនិតទៅអនាគត

កម្ពុមេរា នឹងរៀបចំជាកម្មវិធី «លិខិតជូនបុប្ផាណា៖ ៥០ឆ្នាំអំពីការចងចាំ និងការតស៊ូ» ដើម្បីផ្តល់ឱកាសដល់អ្នកអាន និងយុវជនកម្ពុជាបានសិក្សាឈ្វេងយល់បន្ថែមអំពីប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងគំនិតទៅអនាគត។ កម្មវិធីនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីតាំងសហគមន៍ផ្ទះចាស់ (ផ្សារចាស់) ចាប់ពីម៉ោង ៤ រសៀល ដល់ ៧ យប់។

អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ពផ្សាយនៃកម្ពុមេរា មានប្រសាសន៍ថា កម្មវិធី «លិខិតជូនបុប្ផាណា៖ ៥០ឆ្នាំអំពីការចងចាំ និងការតស៊ូ» នេះ មានគោលបំណងផ្តល់ឱកាសដល់អ្នកអាន និងយុវជនកម្ពុជាបានសិក្សាឈ្វេងយល់បន្ថែម អំពីជីវិតរបស់នាងបុប្ផាណា និងទទួលបានឱកាសឆ្លុះបញ្ចាំងអំពីអនាគត បន្ទាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ជូរចត់នៃ ៥០ ឆ្នាំមុន។ អ្នកចូលរួមនឹងមានឱកាសចូលរួមក្នុងកិច្ចពិភាក្សា ទស្សនា និងឈ្វេងយល់ ពីពិព័រណ៍ «បុប្ផាណានៃការចងចាំ» និងសរសេរលិខិត កំណាព្យ ឬពាក្យពេចន៍នានាជូនបុប្ផាណា។

អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ពផ្សាយនៃកម្ពុមេរា

អ្នកបោះពុម្ពផ្សាយនៃកម្ពុមេរា រូបនេះ បញ្ជាក់ន្ថែមថា កម្មវិធី «លិខិតជូនបុប្ផាណា៖ ៥០ឆ្នាំអំពីការចងចាំ និងការតស៊ូ» មានសកម្មភាពបីទាក់ទងគ្នា គឺ ពិព័រណ៍ «បុប្ផាណានៃការចងចាំ» ដែលអ្នកចូលរួមនឹងបានឈ្វេងយល់បន្ថែមអំពីខ្លឹមសារដកស្រង់ពីប្រលោមលោក «បុប្ផាណា៖ ផ្កាមិនរុះរោយ», ការចែករំលែករបស់អ្នកអានអំពីសារៈសំខាន់នៃការអាន និងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ត និងអ្នកចូលរួមអាចសរសេរពីអ្វីដែលមានក្នុងចិត្តរបស់ពួកគេ អំពីអតីតកាល និងអនាគត ក្នុងនាមជាយុវជនជំនាន់ក្រោយ។

អ្នកស្រី សូ ភីណា បានស្វាគមន៍ និងលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមក្នុងកម្មវិធីនេះ ទាំងអ្នកអានសៀវភៅ បុប្ផាណា៖ ផ្កាមិនរុះរោយ, ទាំងអ្នកអានសៀវភៅប្រវត្តិសាស្រ្តគ្រប់ប្រភេទ មកចូលរួមជាមួយគ្នា ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធដល់នាងបុប្ផាណា ចងចាំប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងគំនិតទៅអនាគត តាមរយៈសកម្មភាពនានានៃកម្មវិធីនេះ។

«ជាយុវជន ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការចងក្រង ស្រាវជ្រាវ និពន្ធ វិភាគពីប្រវត្តិសាស្រ្តក្នុងទម្រង់ណាក៏ដោយ សុទ្ធតែមានសារៈសំខាន់ណាស់ ក្នុងការអប់រំ លើកកម្ពស់ការយល់ដឹងអំពីមូលហេតុ និងជាពិសេសការចូលរួមបង្ការកុំឱ្យអតីតកាលខ្លោចផ្សារកើតឡើងម្តងទៀត»។

អ្នកស្រី សូ ភីណា បន្ថែមថា ក្រៅពីកម្មវិធីនេះ នៅមានកម្មវិធីជាច្រើនទៀត ដែលរៀបចំឡើងដើម្បីរំឭកខួប ៥០ ឆ្នាំ បន្ទាប់ពីការឡើងកាន់អំណាចរបស់របបខ្មែរក្រហមកាលពីខែមេសា ឆ្នាំ១៩៧៥ ដូចជា កម្មវិធី «ការបន្លឺការចងចាំរំឮកពីអតីតកាល អប់រំសម្រាប់អនាគត» រៀបចំដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, វេទិកាចែករំលែក «ការផ្សះផ្សា និងការលើកលែងទោសបន្ទាប់ពីអំពើប្រល័យពូជសាសន៍» រៀបចំដោយសហគមន៍សិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញជាដើម​ ដែលយុវជន ក៏ដូចជាសាធារណជនគួរចូលរួមសិក្សាឈ្វេងយល់ទាំងអស់គ្នា។ លើសពីនេះ នៅមានបណ្ណសារ ដែលជាឃ្លាំងផ្ទុកនូវសំណៅ ឯកសារ រូបភាព វីដេអូនានា ដែលជាទូទៅបើកចំហសម្រាប់អ្នកសិក្សាជានិច្ច ដែលអ្នកសិក្សាមិនគួររំលង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *