លោកបណ្ឌិត ឈត ប៊ុនថង ៖ ថ្ងៃចូលឆ្នាំ ជាឱកាសដែលកូនៗសម្ដែងភាពកត្តញ្ញូទៅកាន់អ្នកមានគុណ

ភ្នំពេញ – កតញ្ញូមាតាបិតា គឺជាករណីកិច្ច ដែលកូលប្រុសស្រីត្រូវបំពេញ​ជាចាំបាច់ក្នុងការរស់នៅ។ ទង្វើនេះ គឺជាមូលដ្ឋានគ្រឹះនៃគុណធម៌របស់មនុស្ស ដែលនាំមកនូវសុ​ភមង្គលក្នុងក្រុមគ្រួសារ និងជំរុញឱ្យសង្គមមានភាពចម្រុងចម្រើន សុខដុមរមនា និងឧត្តុងឧត្តម។ យ៉ាងណាមិញ លក្ខខណ្ឌនៃការរស់នៅក្នុងសង្គមបច្ចុប្បន្ន តម្រូវឱ្យកូនៗរស់នៅឆ្ងាយពីគ្រួសារ និងម្ដាយឪពុក ដើម្បីសិក្សារៀនសូត្រ និងបំពេញមុខរបររកស៊ីចិញ្ចឹមជីវិត ជាហេតុនាំឱ្យទំនាក់ទំនង​រវាងកូន និងម្ដាយឪពុក ហាក់មានភាពឃ្លាតឆ្ងាយ និងមានឱកាសតិចតួចក្នុងការជួបជុំ។

ពេលវេលាចេះតែដើរទៅមុខ យុវជនក្នុងនាមជាកូនកាន់តែចម្រើនវ័យ ចំណែកម្ដាយឪពុកកាន់តែជរា និងថមថយកម្លាំងទៅតាមពេលវេលា។ រូបភាពនេះតម្រូវឱ្យកូនៗត្រូវបង្ហាញការយកចិត្តទុកដាក់ និងតបស្នងសងគុណដល់ពួកគាត់ តាមរយៈសកម្មភាពវិជ្ជមានផ្សេងៗ ។ ខណៈជីវភាពប្រចាំថ្ងៃមានភាពរវល់ខ្លាំង និងមិនសូវមានថ្ងៃឈប់សម្រាក ដូច្នេះថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏ល្អបំផុត ដែលកុលបុត្រកុលធីតា អាចបង្ហាញសេចក្ដីដឹងគុណរបស់ខ្លួនចំពោះម្ដាយឪពុក។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ បានលើកឡើងថា នៅពេលពិធីបុណ្យចូលឆ្នាំ គឺជាឱកាសមួយដែលកូនៗអាចសម្ដែងភាពកត្តញ្ញូទៅកាន់អ្នកមានគុណ តាមរយៈការជូនលុយកាក់ របស់ហូបចុក វត្ថុអនុស្សាវរីយ៍ ឬអ្វីដែលគាត់គិតថា គាត់មានលទ្ធភាពជូនបាន ដោយអាស្រ័យទៅលើធនធានជាក់ស្ដែង។

លោកបានបន្ថែមថា លើសពីនេះវាគឺជាឱកាសមួយ ដែលពួកគាត់អាចជួបជុំ ជីដូនជីតា ញាតិមិត្ត បងប្អូន ដើម្បីសួរសុខទុក្ខគ្នា ឬក៏មានលុយមានកាក់ មានរបស់របរអ្វី ពួកគាត់អាចចែករំលែកគ្នានាពេលនោះបាន។ ដោយឡែកតាំងពីដើមមកទំនៀមទម្លាប់ប្រពៃណីខ្មែរ មិនបានកំណត់ឱ្យច្បាស់លាស់ថា ត្រូវតែចែករំលែកឬជូនអ្វីឱ្យច្បាស់នោះទេ ប៉ុន្តែអាស្រ័យទៅតាមធនធានដែលយើងមាន។

គួរជម្រាបជូនថា រាល់​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​និយម​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ទី ១៤ ខែ មេសា) ត្រូវ​​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ ។ ក្នុងពិធីបុណ្យ​ដ៏ធំ​ប្រចាំឆ្នាំនេះ មិនត្រឹមតែមានជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឱ្យ​មាន​​មនុស្សធម៌ និងសាមគ្គីភាព ។ លើសពីនេះ កូនៗអាចយកភស្ដុភារផ្សេងៗជូនដល់មាតាបិតា ហើយយកទឹកថ្លា ត្រជាក់មកស្រោចស្រព ដុះលាង ពួកគាត់ រួចថ្វាយបង្គំ ដើម្បីបង្ហាញការដឹងគុណ បង្កើនភាពស្និទ្ធស្នាល និងភាពរីករាយក្នុងក្រុមគ្រួសារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...