ការសេពគ្រឿងស្រវឹងមានទំនាក់ទំនងទៅនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ

ការសេពគ្រឿងស្រវឹង និងជំងឺធ្លាក់ទឹកចិត្ត មានទំនាក់ទំនងគ្នាតាមរូបភាពជាច្រើន។ ជាមួយនឹងភាពងាយស្រួលក្នុងការទិញ និងប្រើប្រាស់គ្រឿងស្រវឹង ជារឿយៗមនុស្សមានទំនោរប្រើគ្រឿងស្រវឹង ដើម្បីជាមធ្យោបាយដោះស្រាយបញ្ហាផ្លូវចិត្ត ប៉ុន្តែការទទួលទានស្រាក៏រួមចំណែកដល់រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ ការស្រាវជ្រាវបង្ហាញថា ប្រសិនអ្នកកំពុងប្រើថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្ត ការប្រើប្រាស់គ្រឿងស្រវឹងអាចកាត់បន្ថយប្រសិទ្ធភាពថ្នាំ ហើយធ្វើឱ្យបញ្ហាធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ។

ជាតិអាល់កុលអាចបង្កើតអារម្មណ៍រំភើប និងរីករាយ ដែលធ្វើឱ្យអ្នកទទួលទានមានភាពរីករាយ និងមានទំនុកចិត្តខ្លាំងភ្លាមៗ ប៉ុន្តែអារម្មណ៍ទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ គ្រឿងស្រវឹង គឺជាសារធាតុ ដែលមានឥទ្ធិពលអវិជ្ជមានខ្លាំងលើប្រព័ន្ធសរសៃប្រសាទកណ្ដាល (central nervous system) និងមុខងារយល់ដឹងរបស់ខួរក្បាល។ ការទទួលទានស្រាកាន់តែច្រើន រោគសញ្ញាកាន់តែធ្ងន់ធ្ងរ ហើយកម្រិតនៃភាពស្រវឹងរបស់អ្នកទទួលទានអាចធ្វើឱ្យអ្នកទទួលទាន ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង បាត់បង់សមត្ថភាពវិនិច្ឆ័យ ការភ័ន្តច្រឡំ ការផ្លាស់ប្ដូរអារម្មណ៍លឿន ហើយកម្រិតនៃជំងឺធ្លាក់ទឹកចិត្តនឹងកាន់តែអាក្រក់ទៅៗ។

ការស្រាវជ្រាវបានរកឃើញថា មានកត្តាសំខាន់ៗចំនួន ៤ ដែលនាំឱ្យមនុស្សប្រើប្រាស់គ្រឿងស្រវឹង និងមានជំងឺធ្លាក់ទឹកចិត្ត កត្តាទាំងនោះមានដូចជា ១. ហ្សែន (រួមទាំងប្រវត្តិគ្រួសារ ឬការប្រើប្រាស់ថ្នាំ និងរបបអាហារខុស) ២. ការទទួលរងនូវការប៉ះទង្គិច និងរំលោភបំពាន ៣. លក្ខខណ្ឌសុខភាពផ្លូវចិត្ត និងទី៤ កត្តាបរិយាកាសសង្គម ដែលមានការប្រើប្រាស់អំពើហិង្សា សម្ពាធផ្លូវចិត្ត និងសម្លុត ឬគម្រាមកំហែងធ្វើបានជាដើម។

ការសិក្សាជាច្រើនរកឃើញថា ការញៀនស្រាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជំងឺធ្លាក់ទឹកចិត្ត ហើយនៅពេលមនុស្សម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានបញ្ហាញៀនស្រា និងជំងឺធ្លាក់ទឹកចិត្តក្នុងពេលតែមួយ គេចាំបាច់ត្រូវស្វែងរកការព្យាបាលភ្លាមៗ ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃបញ្ហាទាំងពីរនេះមកលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។