កំណត់ត្រាសកម្មភាពផ្ទាល់ខ្លួនប្រចាំថ្ងៃ គឺការសរសេរបញ្ចូលរាល់សកម្មភាពទាំងឡាយណាដែលបានកើតឡើងពេញមួយថ្ងៃទៅតាមរបៀប ឬសិល្បៈនៃការកែច្នៃរបស់បុគ្គលម្នាក់ៗ ។ កំណត់ត្រានោះមានដូចជា ការសង្ខេបជាអត្ថបទ ការដៅជាចំណុចសំខាន់ៗ ឬសរសេរតែសកម្មភាពថ្មីៗជាដើម។ គេអាចប្រើប្រាស់ជាសៀវភៅ ឬប្រព័ន្ធអេឡិចត្រូនិចណាមួយដែលសមស្របទៅតាមស្ថានភាព និងលទ្ធភាព។ តើការសរសេររាល់សកម្មភាពប្រចាំថ្ងៃបានផ្តល់នូវអត្ថប្រយោន៍អ្វីខ្លះ?
លោក ឆាយ វីន ឡុង និស្សិតជំនាញទំនាក់ទំនងធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា យោងតាមបទពិសោធន៍កន្លងមក លោកបានកត់សម្គាល់ថា ការសរសេរកំណត់ហេតុ បានជំរុញនូវការចងចាំអំពីព្រឹត្តិការណ៍នានាក្នុងអតីតកាល។ ហើយចំណុចសំខាន់មួយទៀតគឺ បានធ្វើឱ្យលោករំសាយអារម្មណ៍ដែលមិនល្អ ( Release stress) តាមរយៈការបញ្ចេញពាក្យពេចន៍ ទៅក្នុងក្រដាសសៀវភៅ និងការវាយពាក្យទៅក្នុងកុំព្យូទ័រដោយផ្ទាល់ដៃ ។ ក្រោយការអនុវត្តសកម្មភាពនេះញឹកញយ វាក៏បានបណ្តុះនូវជំនាញសរសេរឱ្យបានលឿនជាងមុន។

លោក ឆាយ វីន ឡុង
“ខ្ញុំសង្កេតឃើញពីភាពវិជ្ជមានមួយចំនួនតាមរយៈការសរសេរកំណត់ហេតុប្រចាំថ្ងៃដែលបានអភិវឌ្ឍសមត្ថភាពខ្ញុំ រួមទាំងជំនួយការគិតផងដែរ”
ចំណែក កញ្ញា ឆាយ សំនាង កំពុងសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានបន្ថែមថា កន្លងមកនាងបានសរសេរកំណត់ហេតុដែរ ប៉ុន្តែមិនបានធ្វើជាប្រចាំថ្ងៃនោះទេ គឺធ្វើវាតែពេលមានអារម្មណ៍មិនល្អតែប៉ុណ្ណោះ។ នាងកម្រសរសេរនៅពេលដែលស្ថិតក្នុងស្ថានភាពរីករាយ។ ប៉ុន្តែតាមរយៈបទពិសោធនៃការអនុវត្តបែបនេះ នាងសង្កេតឃើញថា បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ទោះបីជាមិនអាចរៀបរាប់អស់ ប៉ុន្តែ សំនាង បញ្ជាក់ថា វាជួយឱ្យនាងអាចកាត់បន្ថយនូវការបញ្ចេញរឿងរ៉ាវ មិនល្អទៅកាន់ពិភពលោក ពិសេសនោះគឺបណ្តាញសង្គម។ មួយវិញទៀតវាបានកាត់បន្ថយនូវការចែករំលែករឿងសម្ងាត់ទៅកាន់អ្នកដទៃ ទោះបីជាមិត្រភ័ក្តិក៏ដោយ។

កញ្ញា ឆាយ សំនាង
” ទោះខ្ញុំមិនបានកត់ត្រាសកម្មភាពផ្ទាល់ខ្លួនឱ្យបានទៀតទាត់ ប៉ុន្តែខ្ញុំបានប្រើវីធីសរសេរឱ្យស្របនឹងស្ថានភាពដែលខ្ញុំត្រូវការ ដើម្បីសម្រួលដល់ផ្លូវចិត្ត ថែមទាំងឆ្លើយតបនឹងសកម្មភាពគោលការណ៍ជីវិត ក្នុងរយៈពេលវែង”
កញ្ញា ឆាយ សំនាង បន្តថា ការសរសេរកំណត់ហេតុ វាក៏ជួយឱ្យនាងអាចរក្សានូវគោលជំហរមួយដែលគិតគូរអំពីអត្ថប្រយោជន៍ក្នុងរយៈពេលវែង និងជៀសវាងនូវការបណ្តោយឱ្យអារម្មណ៍រំជើបរំជួលមួយពេលៗ ឬលង់ទៅក្នុងស្ថានការណ៍ផ្សេងៗ នៅក្នុងកាលបច្ចុប្បន្ន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អាហារូបករណ៍ ១០០% និងឱកាសការងារចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
ជាឱកាសសម្រាប់យុវជនសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































