៣វិធីដើម្បី​ដោះស្រាយពេលមានអារម្មណ៍ខុសឆ្គងចំពោះលទ្ធផលសិក្សារបស់ខ្លួនឯង

សិស្សមួយចំនួនប្រហែលជា​ធ្លាប់ទទួលបាននូវបទពិសោធន៍មានអារម្មណ៍ធុញថប់នឹងការទាមទារនៃភាពល្អឥតខ្ចោះរាល់លទ្ធផលការសិក្សាពីសំណាក់អ្នក​អាណាព្យាបាល និងខ្លួនឯងផ្ទាល់។ ពិសេសនោះ គឺប្រសិនបើមិត្ត និងសិស្សនៅជុំវិញខ្លួនសុទ្ធសឹងតែលើកបង្ហាញអំពីអ្វីដែលពួកគេធ្វើបាន មិនថាលេខល្អ ពិន្ទុល្អ និងការទទួលបានផលិតភាពច្រើននោះទេ ករណីមួយនេះនឹងរុញច្រានទំហំចិត្តឱ្យប្រឹងហើយប្រឹងទៀត រហូតឈានដល់ការប្រើប្រាស់ថាមពលក្នុងខ្លួនលើសកំណត់ និងការដាក់សម្ពាធខ្លួនឯង ដោយសារតែមានអារម្មណ៍ថា ខ្លួនបានប្រព្រឹត្តិកំហុសជាប្រចាំ ប្រសិនបើហ៊ានតែទុកពេលឱ្យទំនេរមិនបានសិក្សា ជារួមគឺរក្សាភាពរវល់ជាប់ជានិច្ចព្រោះខ្លាចមិនគប្បីជាមួយនឹងខ្លួនឯង។

តា​មរយៈគេហទំព័រ Reacher. Life បានឱ្យដឹងថា ការខិតខំប្រឹងប្រែងជាចំណែកប្រសើរដែលគ្រប់គ្នាសុទ្ធតែចង់ឃើញភាពរីកចម្រើន នៃខ្លួនឯង ប៉ុន្តែប្រសិនបើអនុវត្តន៍បែបនេះយូរៗទៅ អាចនាំឱ្យកើតមានអាការអស់កម្លាំងខ្លាំង និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តសិស្សទៀតផង។ ដូច្នេះការថែទាំសុខភាពខ្លួនឯងតាមរយៈគ្រប់គ្រងពេល ធ្វើកាលវិភាគ មានតុល្យភាពការងារ និងការសម្រាកបានគ្រប់គ្រាន់ បានរួមចំណែកដល់ការថែរក្សាថាមពលឱ្យបន្តបេសកម្មសិក្សាក្នុងរយៈពេលវែង។

សិស្សដែលមានអារម្មណ៍ខុសឆ្គងចំពោះការសិក្សា ជារឿយៗ ពួកគេតែងដាក់សម្ពាធខ្លួនឯងមានសកម្មភាពជាប់ជានិច្ច និងឧស្សាហ៍ព្រួយបារម្ភអំពីភាពមិនជោគជ័យ និងការទទួលបាននូវលទ្ធផលមិនល្អជានិច្ច។ ហើយកត្តាដែលបណ្តាលឱ្យមានករណីបែបនេះ គឺមកពីទម្លាប់ទាមទារនូវភាពល្អឥតខ្ចោះ ការរំពឹងទុកមិនប្រាកដប្រជា ឧស្សាហ៍ប្រៀបធៀបខ្លួនឯងទៅនឹងសិស្សដទៃ គ្មានតុល្យភាព ឬមិនបានកំណត់ព្រំដែន នៃការបញ្ចេញថាមពល ដែលជាហេតុជំរុញខ្លួនឱ្យសម្រេចផលិតភាពជាប្រចាំ។ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកធ្វើការជាប់លាប់ដោយមិនឈប់សម្រាក និងមានអារម្មណ៍ថាមានកំហុសក្នុងការឆ្លៀតពេលសម្រាក មិនថាយូរៗម្តងៗ​ នោះការចាប់ផ្តើមថែទាំសុខភាពផ្លូវចិត្ត និងការសម្រាកកាន់តែមានភាពចាំបាច់ក្នុងស្ថានភាពនេះ គឺអនុវត្តដើម្បីបញ្ចៀសជំងឺធ្លាក់ទឹកចិត្ត ឬអាការអស់កម្លាំងមិនធម្មតា។

តា​មរយៈគេហទំព័រ Reacher. Life ដដែល បានបង្ហាញគន្លឹះ៦ចំណុចក្នុងការបន្ថយសម្ពាធផ្លូវចិត្តចំពោះសិស្សដែលមានអារម្មណ៍ខ្មាសអៀននឹងលទ្ធផលការសិក្សា ឬការទទួលបានអារម្មណ៍មិនល្អចំពោះការសិក្សាខ្លួនឯងជានិច្ច។

១. សម្រាកដើម្បីបង្កើនផលិតភាព ៖ ទុកចន្លោះខ្លះដើម្បីទទួលបានការ​សម្រាក ​ពីការ​សិក្សាដោយពេញលេញ និងជាឱកាសក្នុងការ​ធ្វើ​ឱ្យ​ចិត្តស្រស់​ស្រាយ ដែលជារួមគឺឆ្លើយតបជាវិជ្ជមាន ចំពោះសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ការសម្រាកគឺក្នុងគោលបំណងបង្កើនថាមពល បង្កើនផលិតភាព និងការផ្តោតអារម្មណ៍ឱ្យស្ថិតក្នុងបច្ចុប្បន្នភាពឡើងវិញ។ បន្ទាប់ពីការសម្រាក និងការធ្វើសេចក្ដីឆ្លុះបញ្ចាំងរួចរាល់ លោកអ្នកនឹងសង្កេតឃើញពីភាពខុសប្លែក ដោយការបែងចែកពេលវេលាក្នុងការសិក្សាបានល្អជាងមុន និងជំរុញផលិតភាពទៅក្នុងកម្រិតមួយខ្ពស់ជាងមុនផងដែរ។

២. ផ្តល់រង្វាន់ជូនខ្លួនឯងពេលសម្រេចកិច្ចការទាន់ពេល ៖ ជាធម្មតា គ្រូតែងកំណត់កាលបរិច្ឆេទសម្រាប់កិច្ចការ របស់សិស្ស ដូចនេះក្នុងនាមជាសិស្សដែលមានភាពតស៊ូ សម្រេចកិច្ចការទាន់ម៉ោង​គួរមានមោទនភាព​ ក៏ដូចជាការផ្តល់រង្វាន់ជូនខ្លួនឯង នៅពេលដែលធ្វើបានទាន់កាលកំណត់ ឬក៏ធ្វើបានល្អ​​ ជំនួសឱ្យការមើលឃើញតែចំណុចខ្វះខាតរបស់ខ្លួន។ ការលើកទឹកចិត្តខ្លួនឯង គឺបានបង្ហាញនូវភាពវិជ្ជមាន ក្នុងការបន្តដំណើរទៅមុខទៀត និងការបង្កើនផលិតភាពនៃដំណើរការសិក្សាបន្ថែម។

៣. អនុវត្តន៍សកម្មភាពថ្មីៗ ៖ កាលដែលអនុញ្ញាតឱ្យខ្លួនឯងមានឱកាស ធ្វើនូវសកម្មភាពដែលឆ្លើយតប នូវតម្រូវការចង់បាន ឬចង់ធ្វើ សុទ្ធសឹងតែជាកម្លាំងជំរុញចិត្តឱ្យទៅធ្វើសកម្មភាពដទៃទៀត បូករួមទាំងការរីករាយក្នុងវិថីសិក្សា ដោយហេតុថា ការធ្វើអ្វីដែលខ្លួនចង់ធ្វើ នាំឱ្យរាងកាយមានឱកាសបញ្ចេញអរម៉ូនសុភមង្គល (dopamine )​ និងជាកត្តាកាត់បន្ថយអាការតានតឹង ក៏ដូចជាភាពហត់នឿយបានរសាយចេញពីក្នុងចិត្ត។ ការបែងចែកពេលវេលា ធ្វើឱ្យមានតុល្យភាពគ្នា រវាងការប្រើប្រាស់ពេលផ្ទាល់ខ្លួនទៅបង្កើនភាពរីករាយ និងការចំណាយពេលសិក្សា ហើយនាំមកនូវការពង្រឹងសុខុមាលភាពក្នុងការរស់នៅជាមួយគ្នាផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *