រឿងទាំង ៩ដែលអ្នកគួរធ្វើមុនឈានចូលអាយុ ៣០ឆ្នាំ

ក្នុងឆាកជីវិតមនុស្ស គ្មាននរណាម្នាក់ដែលមិនឆ្លងកាត់ភាពជាយុវវ័យនោះទេ ដំណាក់កាលជាយុវវ័យ អាចចាត់ទុកថា ជាពេលវេលាមួយដែលមានន័យបំផុត ក្នុងជីវិតរបស់យើងគ្រប់គ្នា ព្រោះវាមានបទពិសោធន៍ និងរឿងរ៉ាវថ្មីៗជាច្រើន ដែលយើងត្រូវររៀនសូត្រទាំងក្នុងសាលា និងសង្គម។ ជាពិសេស នៅអាយុចន្លោះពី ២០ រហូតដល់ ៣០ អ្នកនឹងត្រូវធ្វើកិច្ចការថ្មីៗជាច្រើន ។ ខាងក្រោមនេះគឺជារឿងចម្បងទាំង៩ ដែលអ្នកគួរសាកល្បងធ្វើដើម្បីពង្រឹងស្មារតី និងសមត្ថភាព មុនឈានចូលវ័យ៣០ឆ្នាំ។

១. ធ្វើដំណើរកម្សាន្តម្នាក់ឯង (Solo Trip)៖ មធ្យោបាយមួយដ៏ល្អបំផុតក្នុងការរៀនសូត្រ និងស្វែងយល់នូវបទពិសោធន៍ថ្មីៗ គឺការដើរកម្សាន្ត។ វាផ្ដល់ឱ្យអ្នកនូវឱកាសសិក្សាអំពីវប្បធម៌របស់មនុស្សនៅក្នុង​តំបន់ និងមើលឃើញពិភពលោកបានទូលាយ។ ទន្ទឹមនឹងនេះ ការធ្វើដំណើរកម្សាន្តម្នាក់ឯង នឹងផ្ដល់នូវបទពិសោធន៍មួយដែលកាន់តែពិសេសថែមទៀត។ វាបង្រៀនឱ្យអ្នកដឹងអំពីវិធីពឹងផ្អែក និងជឿជាក់ខ្លួនឯង មានភាពក្លាហាន និងហ៊ានសម្រេចចិត្តធ្វើអ្វីដែលអ្នកចង់ធ្វើ។ យ៉ាងណាមិញ មុននឹងធ្វើដំណើរកម្សាន្ត អ្នកក៏ត្រូវសិក្សាពីទីកន្លែងដែលមានសន្តិសុខល្អ និងរបៀបធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ។

២. ពង្រឹងកាយសម្បទាឱ្យបានល្អ៖ មុនឈាមនចូលវ័យ ៣០ឆ្នាំអ្នកគួរមានសម្បទារឹងមាំ និងស្វាហាប់ល្អ។ អ្នកគួរចំណាយពេលខ្លះ ដើម្បីហាត់ប្រាណ និងធ្វើតេស្តភាពធន់នៃកាយសម្បទា តាមរយៈការរត់ ​ការដើរព្រៃ ឡើងភ្នំ ឬហាត់កីឡាអ្វីមួយដែលអ្នកចូលចិត្ត។ លើសពីនេះ អ្នកអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកីឡាផ្សេងៗ ដើម្បីបង្កើនភាពរីករាយ និងមិត្តភាពថ្មីៗផងដែរ។

៣. ស្វែងរកអ្នកណែនាំ (Mentor) ៖ ការមានអ្នកណែនាំ គឺជាចំណុចចម្បងបំផុតដែលអ្នកត្រូវគិតគូរ ។ សុភាសិតខ្មែរយើង ក៏លើកឡើងផងដែរថា «ក្មេងរត់លឿន ចាស់ដឹងផ្លូវ» ដូច្នេះបើអ្នកចង់រត់លឿន និងត្រូវផ្លូវ គួររកនរណាម្នាក់ដែលមានបទពិសោធន៍ជីវិតជ្រៅជ្រះ ដើម្បីឱ្យគាត់ជួយបង្ហាញផ្លូវ។ អ្នកណែនាំ មានច្រើនទម្រង់ ដូចជាណែនាំអំពីរបៀបធ្វើការងារ គ្រប់គ្រងហិរញ្ញវត្ថុ ឬដោះស្រាយបញ្ហាជីវិតជាដើម។ ជួនកាលអ្នកក៏អាចរៀនសូត្រពីនរណាម្នាក់ ដែលកំពុងធ្វើការក្នុងវិស័យដូចអ្នក ឬមានអាយុស្របាលអ្នកបានផងដែរ អ្វីដែលសំខាន់នោះគឺត្រូវសិក្សាពីឧត្តមគតិល្អៗ និងប្រាជ្ញាដែលគេមាន។

៤. រៀនជំនាញថ្មីៗ ៖ អ្នកប្រហែលជាឧស្សាហ៍ឮមិត្តភក្តិនិយាយថា «ខ្ញុំចាស់ហើយ រៀនលែងកើតហើយ!» ។ ការលើកឡើងបែបនេះ គឺជាគំនិតចាស់គំរិលបំផុត តាមពិតទៅវ័យណាក៏អាចរៀនជំនាញថ្មីបានដែរ អ្វីដែលសំខាន់នោះគឺ តើអ្នកមានឆន្ទៈរៀនដែរឬអត់? អាយុខ្ទង់ ២០ គឺជាពេលវេលាល្អបំផុតដែលអ្នកអាចរៀនជំនាញថ្មីៗ ឬសម្រួចជំនាញដែលអ្នកកំពុងមានឱ្យកាន់តែស្រួច។

៥. ចាត់ទុកសុខភាពជាអាទិភាព ៖ នៅក្នុងវ័យជំទង់ ឬដើមអាយុម្ភៃ អ្នកប្រហែលមានអារម្មណ៍ថារាងកាយរបស់អ្នកមាំមួនល្អណាស់។ ដូច្នេះក៏ភ្លេចខ្លួនថែសុខភាព ដោយចូលគេងយប់ជ្រៅ ញ៉ាំអាហារមិនរើស ឬជួលកាលមិនគេងក៏មាន។ ជាទូទៅនៅវ័យក្មេងមិនសូវមានអ្នកខ្វល់ខ្វាយ ពីការថែសុខភាពនោះទេ ប៉ុន្តែសកម្មភាពទាំងនេះ នឹងជះផលអវិជ្ជមាននៅពេលអ្នកមានអាយុច្រើន ដែលបង្ករជាបញ្ហាសុខភាពរាប់មិនអស់។ ការថែរក្សាសុខភាព មិនមែនតែផ្លូវកាយមួយមុខនោះទេ វាយក៏រួមបញ្ចូលទាំង ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងហិរញ្ញវត្ថុផងដែរ។

៦. ធ្វើកិច្ចការដែលអ្នកគិតថាពិបាក ៖ នៅពេលធ្វើកិច្ចការដែលអ្នកគិតថាពិបាកបានជោគជ័យ អ្នកនឹងទទួលបានថាមពលដ៏អស្ចារ្យពីក្នុងខ្លួនតែម្ដង។ វាគឺជាថាមពលពិសេស ដែលជួយឱ្យអ្នកមានភាពជឿជាក់លើខ្លួន ព្រមទាំងធ្វើឱ្យអ្នកដឹងថា អ្នកមានសមត្ថភាពលើសពីអ្វីដែលអ្នកគិត។ តាមពិតទៅ រឿងអ្វីក៏អ្នកអាចធ្វើបានដែរឱ្យតែមានការតាំងចិត្ត និងឆន្ទៈសម្រេចវា ប៉ុន្តែនៅពេលអ្នកបង្កើតដែនកំណត់ឱ្យខ្លួនឯង អ្នកនឹងពិបាកសម្រេចកិច្ចការនោះដោយស្វ័យប្រវត្តិ។

៧. សន្សំលុយ ៖ ដូចដែលបានលើកឡើងពីខាងដើម ការគ្រប់គ្រងសុខភាពហិរញ្ញវត្ថុបានល្អនៅវ័យម្ភៃឆ្នាំ ជួយឱ្យអ្នកមានលក្ខខណ្ឌជីវិតមួយដែលល្អប្រសើរនៅក្រោយអាយុ៣០ឆ្នាំ។ ដូច្នេះអ្នកគួរឆ្លៀតដកប្រាក់ចំណូលខ្លះដើម្បីសន្សំ យ៉ាងហោចណាស់ក៏ ១០ ឬ២០% នៃប្រាក់ខែដែរ។ នៅពេលស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានសុខភាពល្អ វាក៏ជួយឱ្យសុខភាពអ្នកមានភាពវិជ្ជមានផងដែរ។

៨. រៀនភាសាថ្មីៗ៖ ទន្ទឹមនឹងការលើកឡើងរបស់មនុស្សជាច្រើនថា «ខ្ញុំគ្មានពេលទេ» អ្នកគួរតែចាប់ឱកាសធ្វើជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សភាគតិច ដែលឆ្លៀតពេលរៀនភាសាបន្ថែម។ ការរៀនភាសាបរទេស មិនគ្រាន់តែជួយឱ្យអ្នកងាយស្រួលទំនាក់ទំនង យល់ដឹងពីវប្បធម៌ចម្រុះ និងមើលឃើញពិភពលោកកាន់តែទូលាយប៉ុណ្ណោះទេ វាក៏ជួយហ្វឹកហាត់ខួរក្បាលរបស់អ្នកឱ្យសកម្ម និងរហ័សរហួនផងដែរ។

៩. បរិច្ចាគសម្ភារចាស់ៗដែលឈប់ប្រើ ៖ គ្មានអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ជ្រះថ្លាជាងពេលបានធ្វើបុណ្យ ចែករំលែក និងជួយអ្នកដទៃនោះទេ។ ទន្ទឹមនឹងនេះការធ្វើសប្បុរសធម៌ មានច្រើនរូបភាពណាស់ មិនចាំបាច់ទាល់តែមានទ្រព្យសម្បត្តិស្តុកស្តម្ភឡើយ។ ផ្ទុយទៅវិញ អ្នកអាចបរិច្ចាគរបស់ចាស់ៗដែលអ្នកឈប់ប្រើ ជាងទុកវាចោល ព្រោះមានមនុស្សជាច្រើនដែលកំពុងត្រូវការរបស់ទាំងនោះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..