សញ្ញាទាំង ៩បង្ហាញថា អ្នកជាមនុស្សឆ្លាតខ្លាំង

មនុស្សវៃឆ្លាតជាបុគ្គលដែលមានលក្ខណៈពិសេសជាងមនុស្សទូទៅ ត្រង់ខួរក្បាលមានភាពឈ្លាសវៃ និងពូកែដោះស្រាយបញ្ហា។ ជាទូទៅ កម្រិតនៃភាពវៃឆ្លាត គឺត្រូវបានវាស់ដោយវិធីជាច្រើន យ៉ាងណាមិញបើយោងតាម IDEAPOD ខាងក្រោមនេះ គឺជាសញ្ញាទាំង ៩ដែលបង្ហាញថាអ្នកជាមនុស្សឆ្លាត។

១. ចង់ដឹងចង់ឮ ៖ មនុស្សដែលមានភាពវៃឆ្លាត និងទេពកោសល្យខ្ពស់ ច្រើនមានអត្តចរិតចង់ដឹងចង់ឮ។ គេចូលចិត្តសួរសំណួរប្រៀបដូចជាកូនក្មេងដែរ ប៉ុន្តែសំណួរដែលពួកគេសួរកាន់តែមានភាពស៊ីជម្រៅ។ លើសពីនេះ នៅពេលដែលនរណាម្នាក់ប្រាប់ចម្លើយដល់គេ គេមិនងាយជឿទាំងស្រុងនោះទេ គេមានទម្លាប់សិក្សា និងស្រាវជ្រាវបន្ថែម ហើយភាពចង់ដឹងចង់ឮនេះ គ្មានដែនកំណត់នោះឡើយ។

២. ចូលចិត្តគិតបែបត្រេះរិះ (Critical thinking)៖ ការគិតបែបត្រេះរិះ គឺជាឆន្ទៈ និងសមត្ថភាពក្នុងការគិត វិភាគ ក្នុងកិច្ចការ ឬរឿងរ៉ាវអ្វីមួយប្រកបដោយភាពសមហេតុផល។ ការវាយតម្លៃ និងការសម្រេចចិត្តលើការងារ ឬភារកិច្ចរបស់បុគ្គលវៃឆ្លាត គឺពឹងផ្អែកទៅលើហេតុផលជាចម្បង និងប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហាជាដាច់ខាត។

៣. ដឹងចំណុចខ្សោយខ្លួនឯង ៖ ការដឹងពីចំណុចខ្សោយខ្លួនឯង ជាសញ្ញាពិសេសមួយដែលបង្ហាញថា​ បុគ្គលម្នាក់នោះជាមនុស្សឆ្លាត។ គេចេះទទួលស្គាល់កំហុស និងចំណុចខ្វះខាតរ​បស់ខ្លួនឯងនៅពេលបំពេញការងារ ហើយតែងតែកែលម្អកំហុស និងភាពខ្វះខាតទាំងនោះជានិច្ច។ ជាទូទៅ មនុស្សឆ្លាត មិនដែលតាំងខ្លួនថា ពួកគេជាមនុស្សចេះគ្រប់រឿងនោះទេ ផ្ទុយវិញ គេតែងត្រៀមខ្លួនរៀនសូត្រចំណេះដឹងថ្មីៗគ្រប់ពេល។

៤. ដឹងពីបរិស្ថានជុំវិញខ្លួនយ៉ាងលម្អិត ៖ លក្ខណៈលេចធ្លោមួយរបស់មនុស្សឆ្លាត គឺអាចដឹងអំពីអ្វីៗដែលកើតឡើងជុំវិញខ្លួនគេដោយងាយ ទោះមិនព្យាយាមសង្កេតក៏ដោយ។ ជារឿយៗមនុស្សប្រភេទនេះ ភាគច្រើនជា កវីនិពន្ធ សិល្បករ ឬជាមនុស្សចូលចិត្តការបង្កើតថ្មី ដែលពួកគេចូលចិត្តបង្ហាញចេញនូវទិន្នន័យ និងរឿងរ៉ាវដែលគេបានសង្កេតជារៀងរាល់ថ្ងៃ។

៥. ពូកែច្នៃប្រឌិត និងមានគំនិតបង្កើតថ្មី៖ អ្វីគ្រប់ដែលកើតឡើងនៅក្នុងពិភពលោកនេះ គឺកើតឡើងពីគំនិត និងការអនុវត្តគំនិតប្រកបដោយភាពវៃឆ្លាត។ ខណៈ មនុស្សឆ្លាតភាគច្រើន គឺមានសមត្ថភាពបង្កើតគំនិតថ្មីៗ អនុវត្តគំនិតរបស់គេបានយ៉ាងល្អ ហើយគំនិតទាំងនោះអាចមានឥទ្ធិពល​ទាំងនោះ ក៏អាចនាំឱ្យពិភពលោកមានការផ្លាស់ប្ដូរ និងរីកចម្រើនទៅមុខផងដែរ។ ជាក់ស្ដែង គំនិត និងទ្រឹស្តីរបស់អ្នកប្រាជ្ញដែលពោរពេញដោយភាពច្នៃប្រឌិតជាច្រើនរូបដូចជា Nicola Tesla, Thomas Edison, Isac Newton និង Albert Einstein ​បានជះឥទ្ធិពល និងបង្កើតឱ្យមានអ្វីៗជាច្រើនក្នុងពិភពលោកបច្ចុប្បន្ន។

៦. រៀនចំណេះដឹងថ្មីៗឆាប់ចេះ៖ សញ្ញាពិសេសមួយទៀតរបស់មនុស្សឆ្លាត គឺសមត្ថភាពរៀនចំណេះដឹង ជំនាញ និងបញ្ញាតិ្តនៃគំនិតថ្មីៗឆាប់ចេះ។ គេអាចស្វែងយល់ និងវិភាគមេរៀន ចំណេះដឹង ឬរបៀបប្រើប្រាស់ឧបករណ៍ថ្មីៗដែលទើបបង្កើតឡើងបានយ៉ាងរហ័ស ខណៈពេលមនុស្សទូទៅត្រូវការពេលយ៉ាងយូរ ដើម្បីសិក្សាស្វែងយល់។

៧. ពិបាកជ្រើសរើសអាជីពតែមួយ៖ ទន្ទឹមនឹងភាពពិសេសជាច្រើន មនុស្សឆ្លាតក៏មានបញ្ហាប្រឈមដែរ គឺពិបាកជ្រើសរើសអាជីព ព្រោះពួកគេមានគំនិត និងទេពកោសល្យច្រើនខ្លាំងពេក ដែលនាំឱ្យពិបាកប្ដេជ្ញាចិត្តក្នុងការបំពេញការងារក្នុងវិស័យតែមួយ។ ជាទូទៅ ពួកគេអាចមានអាជីព ឬទេពកោសល្យច្រើនលើសមនុស្សធម្មតា។

៨. ចូលចិត្តវិភាគ និងគិតបែបស៊ីជម្រៅ៖ មនុស្សឆ្លាតជាទូទៅគឺមានទម្លាប់គិត និងវិភាគទៅលើបញ្ហា និងប្រធានបទអ្វីមួយយ៉ាងស៊ីជម្រៅ បើទោះជាមិនចង់គិតក៏ដោយ។ មនុស្សប្រភេទនេះ ជាទូទៅជាបុគ្គលដែលមានភាពជោគជ័យក្នុងអាជីវកម្ម ការបង្កើតថ្មី និងការច្នៃប្រឌិត ប៉ុន្តែពួកគេក៏ងាយប្រឈមនឹងបញ្ហាថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងភាពមិននឹងនៃអារម្មណ៍ផងដែរ។ ការគិតស៊ីជម្រៅគឺជារឿងល្អ ប៉ុន្តែវាទាមទារឱ្យមានមូលដ្ឋានក្នុងការគិត ពុំនោះទេ វានឹងក្លាយជាការគិតបែបរវើរវាយទៅវិញ។

៩. ចាប់អារម្មណ៍អ្វីដែលអ្នកដទៃមិនចាប់អារម្មណ៍ ៖ លក្ខណៈពិសេសរបស់មនុស្សឆ្លាត គឺសមត្ថភាពក្នុងការចោទសួរ ស្រាវជា្រវ និងចាប់អារម្មណ៍អ្វីដែលអ្នកដទៃគិតថា ជារឿងសាមញ្ញ ឬអត់ប្រយោជន៍។ វាអាចជាអ្វីៗគ្រប់យ៉ាងជាប់ទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់យើង ដូចជាការព្យាយាមផ្លាស់ប្ដូររបៀបរស់នៅឱ្យងាយស្រួលជាងមុន ឬការបង្កើតវិធីទំនាក់ទំនងថ្មីៗជាដើម។ ជើងមេឃនៃរបកគំហើញថ្មីៗនឹងបើក នៅពេលដែលយើងចេះចោទសួរ និងចាប់អារម្មណ៍អ្វីដែលអ្នកដទៃមិនចាប់អារម្មណ៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...