៧វិធីជួយកាត់បន្ថយស្រ្តេសភ្លាមៗ

ស្ត្រេស (Stress) គឺជាប្រតិកម្មរបស់សរីរាង្គមនុស្សទប់ទល់នឹងសម្ពាធ បញ្ហា ឬគ្រោះថ្នាក់ពីខាងក្រៅ ដែលតែងកើតមានចំពោះមនុស្សទូទៅមិនប្រកាន់វ័យថា ចាស់ ឬក្មេងនោះទេ ។ នៅពេលមានអារម្មណ៍ស្ត្រេស ឬពាក្យខ្មែរហៅថា តានតឹងចិត្ត វាធ្វើឱ្យមនុស្សគិតអ្វីមិនចេញ ឬសុញ្ញគំនិតជាដើម។

យ៉ាងណាមិញ អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសា​​កល​វិទ្យាល័យភូមិន្ទភ្នំពេញ បានចែករំលែកវិធីសាស្រ្តមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន ដើម្បីកាត់បន្ថយស្រ្តេសភ្លាមៗ រួមមាន ៖

អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសា​​កល​វិទ្យាល័យភូមិន្ទភ្នំពេញ

១. ធ្វើលំហាត់ប្រាណ ៖ មិនថាដើរ មិនថារត់ មិនថាធ្វើអ្វីនោះទេ ធ្វើបែបណាក៏បានឱ្យតែបែកញើស ព្រោះវានឹងធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញនូវសារជាតិ Endorphin ដែលជួយកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពតានតឹងផ្នែកផ្លូវអារម្មណ៍ និងជួយសម្រួលឱ្យមានអារម្មណ៍ល្អឡើងវិញ។

២. ងូតទឹក លប់មុខ ដុសធ្មេញ ៖ ការធ្វើបែបនេះ ដើម្បីឱ្យរាងកាយស្រស់ថ្លា ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចបានលាងភាពអាក្រក់ ភាពសោកសៅទាំងឡាយឱ្យចេញពីខ្លួនអ្នកអញ្ចឹង។

៣. សម្អាត ឬរៀបចំកន្លែងរស់នៅជាថ្មី ៖ សម្អាតបន្ទប់គេង ឬសម្អាតបន្ទប់ទឹកក៏បាន ព្រោះ ពេលខ្លះអ្នកអាចស្រ្តេសដោយសារបរិយាយកាសជុំវិញក៏ថាបាន អាចមកពីបន្ទប់អត់ស្អាត អាចគ្មានសណ្តាប់ធ្នាប់ ដូច្នេះរៀបបន្ទប់ ឬកន្លែងរស់នៅឱ្យមានរបៀប វាក៏ធ្វើឱ្យអ្នកធូរស្រាលបានដែរ។

៤. ញ៉ាំអាហារឆ្ងាញ់ៗ ៖ ជ្រើសរើសញ៉ាំអាហារដែលមានផលល្អចំពោះសុខភាពផ្លូវចិត្តរបស់អ្នក ព្រោះប្រភេទអាហារមួយចំនួនក៏ដើរតួក្នុងជួយឱ្យអ្នកធូរស្រាលបានដូចគ្នា។ តាមការសិក្សា ប្រសិនបើ វីតាមីន និងសារធាតុរ៉ែមួយចំនួនមិនគ្រប់គ្រាន់ក្នុងរបបអាហារ ក៏អាចបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្តផងដែរ។

ញ៉ាំអាហារដែលមានផលល្អចំពោះសុខភាពផ្លូវចិត្ត

៥. ដកដង្ហើមវែង ៖ ការដកដង្ហើមវែងៗ ជួយកាត់បន្ថយនូវភាពតានតឹងបានល្អ ហើយបើបានកន្លែងដែលមានបរិយាកាសល្អទៀតកាន់តែមានប្រសិទ្ធភាព។ វិធីសាស្ត្រនេះ អាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ ដើម្បីគ្រប់គ្រងភាពតានតឹងក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

៦. ដើរលេងដើម្បីផ្លាស់ប្តូរបរិយាកាស ៖ នៅពេលដែលអ្នកស្រ្តេស យកល្អកុំសំងំនៅក្នុងផ្ទះ តែគួរចេញទៅដើរលេងនៅខាងក្រៅ ព្រោះបរិយាកាសខាងក្រៅដើរតួសំខាន់ក្នុងការជួយកាត់បន្ថយស្រ្តេសបានយ៉ាងល្អ ជាពិសេសបើបរិយាកាសនោះ ពោរពេញទៅដោយធម្មជាតិទៀត។

៧. សរសេរបរិយាយនូវអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក ៖ ការដែលអ្នកបានបរិយាយ និងរៀបរាប់នូវអ្វីដែលអ្នកខ្វល់ខ្វាយចេញមកក្រៅ វាដើរតួក្នុងការកាត់បន្ថយការគិតច្រើន។ ហើយនៅពេលដែលអ្នកអាចកាត់បន្ថយការគិតច្រើនបាន វានឹងជួយឱ្យអ្នកអាចកាត់បន្ថយនូវការគិតអវិជ្ជាមានបានដូចគ្នាដែរ។

គួរជម្រាបជូនថា ស្ត្រេស ឬអាការៈតានតឹងចិត្ត មិនមែនជាជំងឺ ប៉ុន្តែសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្ត យល់ឃើញថា វាអាចជាសញ្ញាមួយបណ្តាលឱ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្តកើតឡើងគ្រប់ពេលវេលា ។ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញសុខភាពផ្លូវចិត្ត ជាដំណោះស្រាយល្អបំផុតរាល់ពេលមនុស្សដឹងថា ខ្លួនមានអាការៈស្ត្រេស ឬអាការៈតានតឹងចិត្តកើតឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *