៥ វិធី ដើម្បីគាំទ្រ និងលើកកម្ពស់ សុខភាពផ្លូវចិត្តបុគ្គលិក

សុខភាពផ្លូវចិត្ត និងសុខុមាលភាព គឺពិតជាមានសារៈសំខាន់សម្រាប់និយោជិក ដើម្បីបំពេញការងារបានល្អ មានផលិតភាពខ្ពស់ អាចទប់ទល់នឹងភាពតានតឹង និងបញ្ហានៅកន្លែងធ្វើការ ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមាន បុគ្គលិកជាច្រើន កំពុងប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត វិបត្តិខ្សោះថាមពលក្នុងខ្លួន (Burn Out) និងភាពឯកា។ ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកអាចអនុវត្តសកម្មភាពចំនួន ៥ នេះ ដើម្បីគាំទ្រ និងលើកកម្ពស់ សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុគ្គលិក។

១. បង្កើតវប្បធម៌គាំទ្រ ៖ មធ្យោបាយដ៏សំខាន់បំផុតមួយ ដើម្បីគាំទ្រសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់និយោជិក គឺបង្កើតវប្បធម៌គាំទ្រ និងលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងស្ថាប័ន។ ចំណុចនេះមានន័យថា ជំរុញឱ្យមានការជឿទុកចិត្ត ការគោរព ការបង្កើតទំនាក់ទំនងដោយបើកចំហ និងស្មោះត្រង់ ជាផ្នែកមួយដែលសំខាន់។ ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកក៏អាចបង្ហាញការគាំទ្ររបស់អ្នកដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអ្នក។ វប្បធម៌គាំទ្រ ជួយឱ្យបុគ្គលិករបស់អ្នក មានអារម្មណ៍ថា មានតម្លៃ ត្រូវបានលើកទឹកចិត្ត និងមានទំនុកចិត្តជាងមុន។

២. លើកកម្ពស់ទម្លាប់ដែលជួយដល់សុខភាព ៖ មធ្យោបាយមួយទៀត ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់និយោជិករបស់អ្នក គឺ លើកកម្ពស់ទម្លាប់ល្អ ដែលអាចជួយពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ទម្លាប់ទាំងនោះអាចជា លើកទឹកចិត្តឱ្យបុគ្គលិកមានម៉ោងសម្រាកទៀងទាត់ ហាត់ប្រាណ ញ៉ាំអាហារល្អសម្រាប់សុខភាព គេងគ្រប់គ្រាន់ និងសម្មាធិជាដើម។ តាមរយៈការលើកកម្ពស់ទម្លាប់ដែលនាំឱ្យមានសុខភាពល្អ អ្នកអាចជួយបុគ្គលិករបស់អ្នកទប់ទល់នឹងភាពតានតឹង ពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនភាពធន់ផ្លូវចិត្ត និងបង្កើនថាមពលរាងកាយ។

៣. ផ្ដល់ឱកាសសិក្សារៀនសូត្រ ៖ វិធីទីបី ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់និយោជិក គឺផ្តល់ឱកាសសិក្សាដែលអាចជួយឱ្យពួកគេរីកចម្រើន អភិវឌ្ឍជំនាញ និងបង្កើនចំណេះដឹង។ ឱកាសសិក្សាទាំងនោះ អាចជាវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ការណែនាំ និងបង្វឹកជាដើម។ តាមរយៈការផ្តល់ឱកាសសិក្សា អ្នកអាចជួយបុគ្គលិករបស់អ្នកបង្កើនសមត្ថភាព ទំនុកចិត្ត និងភាពច្នៃប្រឌិតរបស់ពួកគេ ព្រមទាំងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ពេញចិត្តនៅកន្លែងធ្វើការ។ សកម្មភាពនេះ ក៏អាចជួយបុគ្គលិករបស់អ្នកកំណត់អត្តសញ្ញាណ និងបន្តគោលដៅអាជីពរបស់ពួកគេទៀតផង។

៤. តាមដានផ្លូវចិត្តបុគ្គលិកជាប្រចាំ​ ៖ មធ្យោបាយទីបួន ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់និយោជិករបស់អ្នក គឺត្រូវពិនិត្យ និងតាមដានស្ថានភាពផ្លូវចិត្តពួកគេឱ្យបានជាប់លាប់ ហើយផ្តល់ការណែនាំ និងការគាំទ្រជាប្រចាំ។ ការត្រួតពិនិត្យនោះអាចជា ការជួបគ្នាមួយទល់មួយ ការពិភាក្សាក្រុម ការស្ទង់មតិ ឬការជជែកគ្នាលេងជាមួយបុគ្គលិកជាដើម។ គោលបំណងនៃការតាមដាន គឺដើម្បីស្វែងយល់ពីបុគ្គលិក និងអាចដឹងថា តើពួកគេកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ ត្រូវការជំនួយដែរឬទេ ហើអ្នកអាចជួយគេដោយរបៀបណា?​ សកម្មភាពនេះ មិនត្រឹមតែជួយបុគ្គលិកបង្កើនទំនុកចិត្ត លើកកម្ពស់ទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ភាពងាយស្រួល កំណត់អត្តសញ្ញាណ និងឬសគល់នៃបញ្ហាសុខភាពផ្លូវចិត្តផងដែរ។

៥. បង្ហាញគម្រូអាកប្បកិរិយាវិជ្ជមាន ៖ ការបង្ហាញអាកប្បកិរិយាគំរូរបស់ថ្នាក់ដឹកនាំ គឺជាចំណុចសំខាន់បំផុតមួយ ដើម្បីគាំទ្រ និងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាពបុគ្គលិក។ ចំណុចនេះ មានន័យថា ភាពជោគជ័យក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់ថ្នាក់ដឹកនាំ គឺជាគម្រូមួយដ៏ល្អ ដែលអ្នកនៅក្រោមបង្គាប់អាចរៀនសូត្រតាម។ តាមរយៈការយកគំរូតាមអាកប្បកិរិយាវិជ្ជមាន ថ្នាក់ដឹកនាំនឹងក្លាយជាគំរូក្នុងការបង្កើតបរិយាកាសការងារវិជ្ជមាន និងបង្ហាញការគាំទ្រ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...