វិធីសាស្រ្ត ៥យ៉ាងជួយឱ្យយុវជនចេះរៀបចំគម្រោងផ្ទាល់ខ្លួនបញ្ចៀសបញ្ហាផ្លូវចិត្ត  

ភ្នំពេញ – សព្វថ្ងៃយុវជនកម្ពុជាមួយកំពុងប្រឈមជាមួយបញ្ហាការងារ ការសិក្សា​ មិត្តភក្តិ និងរឿងគ្រួសារជាដើម ។ ហេតុផលទាំងនេះធ្វើឱ្យយុវជនខ្លះបាត់បង់ខ្លួនឯង មិនបានរៀប​ចំគម្រោង ហើយបង្កើតឱ្យមានបញ្ហា​សុខភាពផ្លូវចិត្ត។ លោក កៅសេង សុធីរៈ អ្នកប្រឹក្សាសុខភាព​ផ្លូវចិត្ត បាននិយាយថា មានវិធីសាស្ត្រ ៥ ចំណុចអាចឱ្យយុវជនដោះស្រាយបញ្ហាជីវិត រៀបចំគម្រោងផែនការសម្រាប់អនាគតល្អប្រសើរ និងមិនមានបញ្ហាសុខភាពផ្លូវចិត្ត។

Young asian man hand writing on notebook.

១. បង្កើតតារាងផែនការសម្រាប់ខ្លួនឯង ៖ ដើម្បីប្រាកដថាគម្រោងរបស់អ្នកដំណើរការទៅមានប្រសិទ្ធភាព អ្នកគួរតែបង្កើតតារាងសម្រាប់គ្រប់គ្រង់ពេលវេលារបស់អ្នកពីផែនការសកម្មភាព ថាសកម្មភាពណាត្រូវធ្វើមុន សកម្មភាពណាត្រូវធ្វើបន្ទាប់ សកម្មភាពណាត្រូវដកចេញដើម្បីកុំឱ្យខ្ជះខ្ជាយពេលវេលា។ សរសេរវាប្រៀបនៅក្នុងតារាងប្រចាំថ្ងៃរបស់អ្នក វានឹងអាចជួយអ្នកឱ្យមានអារម្មណ៏ថាអ្វីៗស្ថិតនៅក្រោយការគ្រប់គ្រងរបស់អ្នក។

២. បង្កើតកំណត់ត្រាសកម្មភាពសំខាន់ៗ ៖​ ការកត់ត្រាទុកគឺជាចំណុចសំខាន់សម្រាប់យុវជន នៅក្នុងការសរសេរចេញអំពីគម្រោងនានារបស់អ្នក។ នៅពេលដែលគិតឃើញថាគម្រោងប្រចាំថ្ងៃ គម្រោងប្រចាំសប្តាហ៍ ឬប្រចាំឆ្នាំនោះទេ អ្នកគួរតែសរសេរវាចេញ​មកទាំងអស់គ្រប់ផែនការរបស់អ្នក ទើបធ្វើឱ្យអ្នកអាចបន្តដំណើរទៅដោយមិនមានភាពស្ទាក់ស្ទើរ។

៣. កំណត់គោលដៅសកម្មភាព ៖​ នៅពេលដែលអ្នកគម្រោងធ្វើអ្វីមួយអ្នកគួរតែកំណត់គោលដៅនៃការសម្រេចបានរបស់អ្នក។ ការកំណត់គោលដៅនោះវានឹងធ្វើឱ្យអ្នកអាចដឹងថាផ្លូវដែ​ល​កំពុងដើរដល់ត្រឹមថា នោះវាជំរុញចិត្តអ្នកឱ្យធ្វើទៅមុខទៀតរហូតដល់គោលដៅដែលអ្នកចង់បាននោះ។ ការសម្រេចបានគោលដៅអ្នកគួរតែគិតអំពីផែនការរបស់អ្នកឱ្យបានច្បាស់​លា​ស់​ ដើម្បីប្រាកដថាគោលដៅរបស់អ្នកអាចវាស់វែងបាន។

៤. ​រៀបចំគម្រោងដោយភាពវាយឆ្លាត (SMART Goal) ៖ អ្នកអាចរៀបចំគម្រោងតាមបែប SMART ដែលជួយឱ្យអ្នកបានគិតទៅដល់ ភាពជាក់លាក់ ភាពដែលអាចវាស់វែងបាន ភាពដែលអាចសម្រេចបាន ភាពពិត និងពេលវេលាកំណត់។

៥. បង្កើតគម្រោងពេលវេលា ៖​ ការបង្កើតគម្រោងពេលវេលាអ្នកគួរតែចាប់ផ្ដើមមុនពេលដែលសកម្មភាពរបស់អ្នកបានកើតឡើង។ អ្នកគួរតែកត់នូវអ្វីដែលត្រូវធ្វើ មិនថា ការងារផ្ទាល់ខ្លួន ការណាត់ជួប ការកម្សាន្តជាដើម។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកដឹង​ច្បាស់អំពីពេលវេលាច្បាស់លាស់ វានឹងធ្វើឱ្យអ្នកចេះគ្រប់គ្រង់ពេលវេលាល្អ ដោយមានល្អប្រសើរទាំងពេលជាមួយគ្រួសារ សម្រាប់ការងារ មិត្តភក្តិ និងពេលវេលាផ្ទាល់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។