ឯកឧត្តម ស សុខា ៖ សិស្សនិស្សិត​កម្ពុជា​កាន់តែច្រើនមានសមត្ថភាព​ប្រកួតប្រជែងចំណេះដឹងលើឆាកអន្តរជាតិ

បាត់ដំបង – មានប្រសាសន៍​ក្នុង​ឱកាស​ចូលរួមសំណេះសំណាល​ជាមួយ​លោកគ្រូអ្នកគ្រូ​ជិត ​៧០០នាក់​នៅស្រុក​ឯកភ្នំ កាលពីថ្ងៃអង្គារ៍ម្សិលមិញ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងថា វិស័យអប់រំ និងសុខាភិបាល ជាវិស័យអាទិភាព​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​កែលម្អ បង្កើន​សមត្ថភាព ដើម្បីអាចឈាន​ទៅប្រកួតប្រជែងជាមួយ​បណ្តា​ប្រទេស​នានា​នៅលើពិភពលោក ។ បច្ចុប្បន្ន​សិស្សនិស្សិត​កម្ពុជាក៏មានសមត្ថភាព​ប្រកួតប្រជែងខ្លាំងដែរ​ក្នុងកម្មវិធី​នានា​លើឆាកអន្តរជាតិ ហើយ​ទទួល​បានលទ្ធផល​ល្អ​គួរ​ឱ្យ​កោតសរសើរ។

ទន្ទឹមគ្នានេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងអប់រំទូន្មាន តម្រង់ទិសសិស្សានុសិស្ស ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ។

ឯកឧត្តម ស សុខា បានបញ្ជាក់ថា ៖

“ក្រៅពីបង្ហាត់បង្រៀន លោកគ្រូអ្នកគ្រូក៏បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការធ្វើចរាចរ ក៏ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល”

បន្ថែមលើនេះ ឯកឧត្តមបានបន្តថា នៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀន លោកគ្រូ អ្នកគ្រូ ថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត ។

គួរ​បញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ សិស្សនិស្សិត​កម្ពុជា បានទទួលនូវ​មេដាយថ្នាក់អន្តរជាតិជាច្រើន​ តាមរយៈ​ការ​ប្រកួត​នៅ​លើឆាកអន្តរជាតិនានា ដូចជា​ការ​ប្រកួតគណិតវិទ្យាថ្នាក់ពិភពលោក, ការប្រកួតអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ាន, ការ​ប្រកួតរ៉ូបូត និងការប្រកួតផ្សេងៗ​ជាច្រើន​ទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...