ភ្នំពេញ – សព្វថ្ងៃយុវជនកម្ពុជាមួយកំពុងប្រឈមជាមួយបញ្ហាការងារ ការសិក្សា មិត្តភក្តិ និងរឿងគ្រួសារជាដើម ។ ហេតុផលទាំងនេះធ្វើឱ្យយុវជនខ្លះបាត់បង់ខ្លួនឯង មិនបានរៀបចំគម្រោង ហើយបង្កើតឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត។ លោក កៅសេង សុធីរៈ អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត បាននិយាយថា មានវិធីសាស្ត្រ ៥ ចំណុចអាចឱ្យយុវជនដោះស្រាយបញ្ហាជីវិត រៀបចំគម្រោងផែនការសម្រាប់អនាគតល្អប្រសើរ និងមិនមានបញ្ហាសុខភាពផ្លូវចិត្ត។

១. បង្កើតតារាងផែនការសម្រាប់ខ្លួនឯង ៖ ដើម្បីប្រាកដថាគម្រោងរបស់អ្នកដំណើរការទៅមានប្រសិទ្ធភាព អ្នកគួរតែបង្កើតតារាងសម្រាប់គ្រប់គ្រង់ពេលវេលារបស់អ្នកពីផែនការសកម្មភាព ថាសកម្មភាពណាត្រូវធ្វើមុន សកម្មភាពណាត្រូវធ្វើបន្ទាប់ សកម្មភាពណាត្រូវដកចេញដើម្បីកុំឱ្យខ្ជះខ្ជាយពេលវេលា។ សរសេរវាប្រៀបនៅក្នុងតារាងប្រចាំថ្ងៃរបស់អ្នក វានឹងអាចជួយអ្នកឱ្យមានអារម្មណ៏ថាអ្វីៗស្ថិតនៅក្រោយការគ្រប់គ្រងរបស់អ្នក។

២. បង្កើតកំណត់ត្រាសកម្មភាពសំខាន់ៗ ៖ ការកត់ត្រាទុកគឺជាចំណុចសំខាន់សម្រាប់យុវជន នៅក្នុងការសរសេរចេញអំពីគម្រោងនានារបស់អ្នក។ នៅពេលដែលគិតឃើញថាគម្រោងប្រចាំថ្ងៃ គម្រោងប្រចាំសប្តាហ៍ ឬប្រចាំឆ្នាំនោះទេ អ្នកគួរតែសរសេរវាចេញមកទាំងអស់គ្រប់ផែនការរបស់អ្នក ទើបធ្វើឱ្យអ្នកអាចបន្តដំណើរទៅដោយមិនមានភាពស្ទាក់ស្ទើរ។
៣. កំណត់គោលដៅសកម្មភាព ៖ នៅពេលដែលអ្នកគម្រោងធ្វើអ្វីមួយអ្នកគួរតែកំណត់គោលដៅនៃការសម្រេចបានរបស់អ្នក។ ការកំណត់គោលដៅនោះវានឹងធ្វើឱ្យអ្នកអាចដឹងថាផ្លូវដែលកំពុងដើរដល់ត្រឹមថា នោះវាជំរុញចិត្តអ្នកឱ្យធ្វើទៅមុខទៀតរហូតដល់គោលដៅដែលអ្នកចង់បាននោះ។ ការសម្រេចបានគោលដៅអ្នកគួរតែគិតអំពីផែនការរបស់អ្នកឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថាគោលដៅរបស់អ្នកអាចវាស់វែងបាន។

៤. រៀបចំគម្រោងដោយភាពវាយឆ្លាត (SMART Goal) ៖ អ្នកអាចរៀបចំគម្រោងតាមបែប SMART ដែលជួយឱ្យអ្នកបានគិតទៅដល់ ភាពជាក់លាក់ ភាពដែលអាចវាស់វែងបាន ភាពដែលអាចសម្រេចបាន ភាពពិត និងពេលវេលាកំណត់។
៥. បង្កើតគម្រោងពេលវេលា ៖ ការបង្កើតគម្រោងពេលវេលាអ្នកគួរតែចាប់ផ្ដើមមុនពេលដែលសកម្មភាពរបស់អ្នកបានកើតឡើង។ អ្នកគួរតែកត់នូវអ្វីដែលត្រូវធ្វើ មិនថា ការងារផ្ទាល់ខ្លួន ការណាត់ជួប ការកម្សាន្តជាដើម។ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកដឹងច្បាស់អំពីពេលវេលាច្បាស់លាស់ វានឹងធ្វើឱ្យអ្នកចេះគ្រប់គ្រង់ពេលវេលាល្អ ដោយមានល្អប្រសើរទាំងពេលជាមួយគ្រួសារ សម្រាប់ការងារ មិត្តភក្តិ និងពេលវេលាផ្ទាល់ខ្លួន ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































