៥ គន្លឹះ​ដើម្បីគ្រប់គ្រងស្រ្តេស

ស្រ្តេស (ការតានតឹងក្នុងចិត្ត) គឺជាប្រតិកម្ម​របស់រាងកាយ​ចំពោះសម្ពាធពីស្ថានភាព ឬព្រឹត្តិការណ៍ណាមួយ ។ ជាការពិតស្រ្តេស អាចប៉ះពាល់ដល់រាងកាយ គំនិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នក ។ នៅក្នុងសម័យឌីជីថលនេះ អ៊ីនធឺណិតអាចជាប្រភពមួយនៃស្រ្តេសផងដែរ ។ ខាងក្រោមនេះ គឺជាវិធីទាំង៥ ដើម្បីពង្រឹងសុខភាព និង​សុខុមាលភាពផ្លូវចិត្តរបស់លោកអ្នក​នៅ​លើប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវដែលនាំដោយអង្គការ UNICEF​ ៖

គន្លឹះទី១ ដកដង្ហើមយឺតៗ ៖ ដកដង្ហើមយឺតៗ និងស្រូបខ្យល់អ៊ុកស៊ីសែនចូលក្នុងសួត ហើយ​សម្រាក​ខួរក្បាលកុំគិតរឿងអ្វី ។ លោកអ្នក​អាច​ដកដង្ហើម​ចូលវែងៗ​តាម​ច្រមុះ រហូត​ដល់ខ្យល់ពេញពោះ បន្ទាប់មក​ដក​ដង្ហើម​ចេញវិញ​តាម​មាត់យឺតៗ ឱ្យ​អស់ខ្យល់ពីពោះ, ព្យាយាមអនុវត្តវិធីសាស្រ្តដដែលឱ្យបានបីដង ដោយដកដង្ហើម​ចូលតាមច្រមុះ និង​បញ្ចេញតាមមាត់ ។ លោកអ្នកអាចប្រើវិធីសាស្រ្តនេះបាន នៅពេល​មានអារម្មណ៍តានតឹង។

គន្លឹះទី២ ធ្វើចលនាខ្លួនប្រាណ ៖ ធ្វើសកម្មភាព​ឱ្យ​ខ្លួន​ប្រាណអ្នក​មានចលនា វាអាចជួយបញ្ចេញជាតិពុលពីខួរក្បាលដែលធ្វើ​ឱ្យ​អ្នក​អាច​កាត់បន្ថយ​ស្រ្តេស និង​ភាពតានតឹង ។ គ្រប់លំហាត់ប្រាណទាំងអស់ មិនថា លោតចុះឡើង រាំ ឬដើរ សុទ្ធតែផ្តល់ផលទាំងអស់ ។

គន្លឹះទី៣ ធ្វើសកម្មភាពកម្សាន្តណាមួយដែលមានប្រយោជន៍ ៖ មានសកម្មភាពកម្សាន្តមានសុវត្ថិភាពច្រើនណាស់ដែលអ្នកអាចធ្វើបាន ដូចជា ការស្តាប់បទចម្រៀង ឬផតខាស គូរគំនូរ រាំ មើល​ការសម្តែងផ្សេងៗ អានសៀវភៅ ឬចំណាយពេលនិយាយមួយមិត្តភក្តិ ។ សូមចងចាំថា សកម្មភាពកម្សាន្ត គឺអាចជួយកាត់បន្ថយកម្រិតនៃស្រ្តេស​បានមួយចំនួន ប៉ុន្តែ​មិន​អាចលុបបំបាត់វាតែម្តងបាននោះទេ។

គន្លឹះទី៤ និយាយចេញពីរឿងក្នុងចិត្ត ៖ និយាយជាមួយ​មនុស្សដែលអ្នកទុកចិត្ត ពួកគាត់អាចជាមិត្តិភក្តិ សមាជិកគ្រួសារ គ្រូកីឡា គ្រូបង្រៀន ឬអ្នកជំនាញផ្នែកសុខភាព ។ វាទាមទារ​ឱ្យ​អ្នក​មានភាពក្លាហាន និង​ស្មោះត្រង់ ដើម្បីនិយាយចេញមកនូវអារម្មណ៍ពិតរបស់ខ្លួន ។ ការហ៊ាននិយាយចេញពីរឿងក្នុងចិត្ត អាចធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ ប៉ុន្តែវាជាជំហានដ៏សំខាន់ដើម្បីស្វែងរក​ការគាំទ្រដែលអ្នកត្រូវការ។

គន្លឹះទី៥ តាមដានកម្រិតស្រ្តេសរបស់អ្នក ៖ សូមគិតពីកម្រិតស្រ្តេសចាប់ពីកម្រិត ០ មុន ដែលមានន័យថា អ្នក​គ្មានស្រ្តេសអ្វីទាំងអស់ និងកម្រិត ១០ មានន័យថា អ្នក​មានស្រ្តេសខ្លាំង។ ប្រសិនបើអ្នក​ត្រូវ​ដាក់លេខលើកម្រិតស្រ្តេសរបស់អ្នក តើអ្នក​ដាក់លេខវាប៉ុន្មាន? មនុស្សជាច្រើនមានអារម្មណ៍ស្រ្តេសជាប្រចាំ ប៉ុន្តែបើកម្រិតរបស់វាតានតឹងខ្លាំងគ្រប់ពេល វាជាសញ្ញាថា អ្នកត្រូវស្វែងរកជំនួយពីអ្នកណាម្នាក់ដែលអ្នកទុកចិត្ត ដូចជា សមាជិកគ្រួសសារ មិត្តភក្តិ គ្រូបង្រៀន ឬអ្នកជំនាញផ្នែកសុខភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)