បញ្ឈប់បញ្ហាភ្លេចច្រើន ដោយអនុវត្តទម្លាប់សាមញ្ញចំនួន ៦

សុខភាពខួរក្បាល និងសមត្ថភាពនៃការចងចាំ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចទៅនឹងសាច់ដុំដែរ ខួរក្បាលរបស់យើង ត្រូវការលំហាត់ប្រាណទៀងទាត់ ដើម្បីមានសុខភាពល្អ និងគិតបានរហ័ស។ យោងតាមការស្រាវជ្រាវ បានបង្ហាញថា មានទម្លាប់សាមញ្ញ ៦ ដែលអាចជួយពង្រឹងសុខភាពខួរក្បាល និងការចងចាំបានល្អ។

១. រៀនឧបករណ៍ភ្លេងថ្មីៗ ៖ ការរៀនលេងឧបករណ៍ភ្លេងមិនត្រឹមតែជាសកម្មភាពដ៏រីករាយ និងប្រកបដោយភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាវិធីសាស្ត្រដ៏មានឥទ្ធិពលក្នុងកាពង្រឹងសមត្ថភាពចងចាំរបស់យើងផងដែរ។ ទម្លាប់នេះអាចរំញោចផ្នែកផ្សេងៗនៃខួរក្បាល និងពង្រឹងមុខងារយល់ដឹង និងវែកញែករកហេតុផល។ ការសិក្សាមួយដែលត្រូវបានផ្សាយនៅក្នុង Journal of Neuroscience បានរកឃើញថា ការរៀនតន្រ្តី អាចនាំឱ្យមានភាពប្រសើរឡើងនៃការចងចាំ និងខួរក្បាល។ សូម្បីតែអនុវត្ត ពីរ ឬបីនាទីក្នុងមួយថ្ងៃ ក៏អាចធ្វើឱ្យមានការរីកចម្រើន គួរឱ្យកត់សម្គាល់លើសមត្ថភាពចងចាំរបស់អ្នកដែរ។ 

២. មានសកម្មភាពរាងកាយ ៖ ក្រៅពីល្អសម្រាប់រាងកាយ ការធ្វើសកម្មភាពទៀងទាត់ ថែមទាំងមានអត្ថប្រយោជន៍សម្រាប់ខួរក្បាលទៀតផង។ លំហាត់ប្រាណអាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ដែលជួយរក្សាខួរក្បាលឱ្យមានសុខភាពល្អ និងបង្កើនមុខងារយល់ដឹង និងវែកញែកហេតុផល។ ការស្រាវជ្រាវរបស់ British Journal of Sports Medicine បង្ហាញថា សូម្បីតែការធ្វើលំហាត់ប្រាណកម្រិតមធ្យម ដូចជាការដើរ ឬជិះកង់ ក៏អាចបង្កើនការចងចាំ និងពង្រឹងសមត្ថភាពរៀនសូត្របានដែរ។ ការសិក្សាបានរកឃើញទៀតថា ការធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ អាចជាជម្រើសដ៏ល្អ។

៣. លេងហ្គេមចងចាំ និងល្បែផ្គុំរូប ៖ មិនខុសពីរាងកាយនោះទេ ខួរក្បាលរបស់មនុស្សត្រូវការការហាត់ប្រាណជាប្រចាំ ដើម្បីរក្សារូបរាង និងមានសុខភាពល្អ។ ការចូលរួមក្នុងការគិត និងរិះរកវិធីដោះស្រាយបញ្ហា អាចជួយអ្នកបង្កើនការចងចាំ និងពង្រឹងមុខងារយល់ដឹង។ មានកម្មវិធី និងហ្គេមជាច្រើន ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីពង្រឹងសមត្ថភាពចងចាំ។ វាអាចផ្ដល់នូវភាពរីករាយ និងអន្តរកម្ម ដើម្បីភ្ជាប់ខួរក្បាលរបស់អ្នកទៅនឹងការគិត និងពង្រឹងជំនាញដោះស្រាយបញ្ហា។ ការសិក្សាមួយនៅក្នុង Journal of Cognitive Enhancement បានរកឃើញថា មនុស្សដែលចូលរួមក្នុងសកម្មភាពរំញោចខួរក្បាលជាប្រចាំ មានការចងចាំ និងសមត្ថភាពយល់ដឹងប្រសើរឡើងឆាប់រហ័ស។

៤. ញ៉ាំអាហារដែលជួយបង្កើនសកម្មភាពខួរក្បាល ៖ អាហារដែលមនុស្សបរិភោគ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាល។ របបអាហារសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែ ផ្ដល់ថាមពល និងជំនួយដល់ការការពារ និងប្រឆាំងនឹងជំងឺខួរក្បាល។ យោងតាម Harvard health បានបង្ហាញថា របបអាហារដូចជា ផ្លែប័ររី ត្រី គ្រាប់ធញ្ញជាតិ និងបន្លែបៃតង ផ្ដល់អត្ថប្រយោជន៍ពិសេសៗជាច្រើនសម្រាប់សុខភាពខួរក្បាល។

៥. ការធ្វើសម្មាធិបានត្រឹមត្រូវ ៖ ការធ្វើសម្មាធិជួយបង្កើនការចងចាំ ធ្វើឱ្យប្រសើរឡើងនូវការផ្ដោតអារម្មណ៍ និងការយកចិត្តទុកដាក់ទៅលើកិច្ចការផ្សេងៗ ។ ការធ្វើសម្មាធិបានត្រឹមត្រូវ អាចជួយឱ្យអ្នកផ្ដោតអារម្មណ៍លើការរស់នៅក្នុងបច្ចុប្បន្នភាព កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ដែលជះឥទ្ធិពលវិជ្ជមានដល់មុខងារយល់ដឹងនៃខួរក្បាល។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Frontiers in Psychology បានរកឃើញថា ការចំណាយពេល ២ ឬ ៣ នាទី ជារៀងរាល់ថ្ងៃ ដើម្បីធ្វើសម្មាធិ អាចជួយពង្រឹងសមត្ថភាពចងចាំរបស់អ្នក។ 

៦. រៀនភាសាថ្មីៗ ៖ ការរៀនភាសាថ្មីៗ ឬប្រើច្រើនភាសាជាប្រចាំ ក្នុងការរស់នៅប្រចាំថ្ងៃ អាចជួយឱ្យខួរក្បាលរបស់យើងមានសុខភាពល្អ និងការចងចាំប្រសើរឡើង។ មនុស្សដែលប្រើភាសាពីរ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងការយល់ដឹងកាន់តែប្រសើរ និងមានសមត្ថភាពចងចាំខ្ពស់។ ការស្រាវជ្រាវនៅក្នុង Journal of Experimental Psychology បានរកឃើញថា បុគ្គលដែលចេះពីរភាសាឡើងទៅ មានសមត្ថភាពខ្ពស់ក្នុងការរំលឹកឡើងវិញនូវព័ត៌មាន និងមានភាពបត់បែនក្នុងការបំពេញការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...