៥ចំណុច ជួយបង្កើនសមត្ថភាពផ្ចង់អារម្មណ៍ឱ្យបានល្អក្នុងការសិក្សា និងការងារ

ភ្នំពេញ- បើតាមសៀវភៅអប់រំសុខភាពសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យនិយមន័យ ការផ្ចង់អារម្មណ៍ គឺជាសមត្ថភាពក្នុងការផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាព វត្ថុ ឬការផ្ចង់អារម្មណ៍បញ្ហាជាក់លាក់នៅក្នុងខណៈពេលមួយ។ ទន្ទឹមគ្នានេះ វិធីសាស្ត្រដើម្បីបង្កើនការផ្ចង់អារម្មណ៍ឱ្យបានល្អ រួមមាន ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ឆ្លាស់សកម្មភាពជាមួយនឹងការសម្រាកនិងកម្សាន្ត ពង្រឹងការអនុវត្តន៍និងបង្កើនសកម្មភាពភ្ជាប់ជាមួយនឹងទ្រឹស្តី ពឹងផ្អែកទៅលើមជ្ឈដ្ឋានជុំវិញ និងផ្តោតទៅលើបច្ចុប្បន្នភាព។

ខាងក្រោមនេះ ជាចំណុចមួយចំនួនជួយបង្កើនសមត្ថភាពផ្ចង់អារម្មណ៍ឱ្យបានល្អក្នុងការសិក្សា និងការងារ និងសកម្មភាពផ្សេងៗទៀតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន៖

១. ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ៖ ការយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អពិតជាសំខាន់ ព្រោះប្រសិនបើយើងខ្វះការយកចិត្តទុកដាក់ហើយបណ្ដោយឱ្យរាងកាយទ្រុតទ្រោម ផ្លូវចិត្តមិនល្អ នោះនឹងនាំឱ្យតុល្យភាពជីវិតមិនប្រសើរ។ ទន្ទឹមគ្នានេះ ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ទម្លាប់ដោះស្រាយបញ្ហាតានតឹងចិត្តដោយអនុវត្ត លំហាត់ដង្ហើម ឬសមាធិជាដើម ។

២. ឆ្លាស់សកម្មភាពជាមួយនឹងការសម្រាកនិងកម្សាន្ត ៖ ការផ្ចង់អារម្មណ៍ឱ្យបានល្អទាមទារឱ្យយើងចេះរក្សាតុល្យភាពរវាងសកម្មភាពធ្វើការងារ និងផ្ដល់ការកម្សាន្តដើម្បីឱ្យរាងកាយបានសម្រាក។ ទន្ទឹមគ្នានេះ នៅពេលរាងកាយបានសម្រាកគ្រប់គ្រាន់នឹងជួយឱ្យការផ្ចង់អារម្មណ៍បានល្អ។

៣. ពង្រឹងការអនុវត្តន៍ភ្ជាប់ជាមួយនឹងទ្រឹស្តី ៖ នៅក្នុងការសិក្សា ការងារ និងសកម្មភាពផ្សេងៗទៀតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីផ្ចង់អារម្មណ៍ឱ្យបានល្អត្រូវពង្រឹងការអនុវត្តន៍ភ្ជាប់ជាមួយនឹងទ្រឹស្តី។ ឧទាហរណ៍ ប្រសិនជាសិស្សចង់ផ្ចង់អារម្មណ៍ឱ្យបានល្អក្នុងការរៀនមុខវិជ្ជាគណិតវិទ្យា ចាំបាច់ត្រូវអនុវត្តលំហាត់គណិតវិទ្យាជាប្រចាំ។

៤. ពឹងផ្អែកទៅលើមជ្ឈដ្ឋានជុំវិញ ៖ ការផ្ចង់អារម្មណ៍បានល្អត្រូវពឹងផ្អែកទៅលើមជ្ឈដ្ឋានជុំវិញ ក្នុងនោះភាពស្ងប់ស្ងាត់ ឬមិនមានភាពរំខានច្រើន និងកាត់ផ្តាច់ពីឧបករណ៍រំខានផ្សេងៗ ដូចជា ទូរស័ព្ទ ទូរទស្សន៍ ជាផ្នែកមួយជួយឱ្យផ្ចង់អារម្មណ៍បានល្អ។

៥. ផ្ដោតទៅលើបច្ចុប្បន្នភាព៖ ផ្ដោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពដែលអ្នកកំពុងធ្វើបច្ចុប្បន្ន ដោយមិនខ្វល់ខ្វាយពីហេតុការណ៍ដែលនាំឱ្យបែកអារម្មណ៍ជំរុញឱ្យយើងការផ្ចង់អារម្មណ៍បានល្អ។ ដូច្នេះ ផ្ដោតលើអ្វីដែលកំពុងកើតឡើងនៅទីនេះ និងឥឡូវនេះ ដើម្បីជួយឱ្យការផ្ចង់អារម្មណ៍បានល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...