អត្ថប្រយោជន៍​៥ចំណុច​នៃ​ការ​ចម្អិន​ម្ហូប​នៅផ្ទះ

ការចម្អិន​ម្ហូបអាហារ​នៅផ្ទះសម្រាប់​បរិភោគ​ខ្លួន​ឯង ឬ​សមាជិក​គ្រួសារ បាន​រួមចំណែក​ពង្រឹង​ទៅដល់​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត។ មួយ​វិញ​ទៀត ការចម្អិន​ជួយ​ឱ្យទម្លាប់​នៃការ​ប្រើប្រាស់​ជីវិត​ប្រចាំថ្ងៃ​កាន់តែ​មាន​ភាពចម្រុះ កាត់​បន្ថយ​អារម្មណ៍​ឯកា និង​ការរក្សា​សកម្មភាព​ប្រចាំថ្ងៃឱ្យភាព​រស់រវើក ក៏ដូចជា​ភាព​ធន់​ចំពោះ​រាងកាយ។ តាមរយៈ​គេហទំព័រ Lifeconnect បាន​បង្ហាញ​អត្ថប្រយោជន៍​៥ចំណុច នៃ​ការ​ចម្អិន​ម្ហូប​នៅផ្ទះ។

១.អាហារ​មាន​សារធាតុ​ចិញ្ចឹម ៖ អាហារ​ដែល​លោកអ្នក​ប្រើប្រាស់​ក្នុងការ​ចម្អិន​ម្ហូប មិន​ត្រឹមតែ​ស្របទៅ​តាមរស់ជាតិ​និង​ចំណង់​ចំណូល​ចិត្តផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានរួម​ចំណែក​ជួយឱ្យខ្លួន​ឯង​មាន​ឱកាស​ក្នុងការ​ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ផ្តល់​នូវ​ជីវជាតិ និង​សារធាតុ​ចិញ្ចឹម ដែល​មាន​តួនាទី​ជួយ​ឱ្យសុខភាព​រឹងមាំ។ ក្រៅ​ពីនោះ អាច​កំណត់​អំពី​ប្រភេទ​គ្រឿងផ្សំ ដែល​អាហ្លែកហ្សី​ជាមួយ​ស្បែក ឬក៏​សុខភាព​ទូទៅ។

២.សុភមង្គល ៖ ការចម្អិន​អាហារ​នៅក្នុង​បរិយាកាស​ទូលាយ និង​អនាម័យ ធ្វើឱ្យ​សកម្មភាព​នៃការ​ចម្អិនកាន់​តែបង្កើន​បាន​នូវ​ភាព​រីករាយ តាមរយៈ​ក្លិនអាហារ​ដែល​បង្ហើរ​ចេញ​មក និង​ការកែច្នៃ​ភោជនីយ​សោភ័ណ​នៃមុខម្ហូប​នីមួយៗ។ តាមរយៈ​ការសិក្សា​មួយចំនួន​ក៏បាន​បង្ហាញ​ដែរ​ថា ការចម្អិន​ម្ហូប​ជាផ្នែក​មួយ​ក្នុងការ​ថែរក្សា​ផ្លូវចិត្ត។

៣.ការប្រមូល​ផ្តុំសមាជិក​គ្រួសារ​ឱ្យ​ជុំគ្នា ៖ ការ​ចម្អិន​អាហារ​សម្រាប់​បរិភោគ​នៅផ្ទះ ជាឱកាស​ក្នុងការ​ប្រមូល​ផ្តុំ​សមាជិក​គ្រួសារ​ឱ្យជុំគ្នា ចែក​រំលែក​កិច្ចការ​ជាមួយគ្នា ហើយ​បង្កើត​បាននូវ​បរិយាកាស​មួយ​យ៉ាងអ៊ូអរ សាមគ្គីភាព ក៏ដូចជា​ការសន្ទនា​ទៅវិញ​ទៅ​មក និង​រក្សា​បាន​បទពិសោធន៍​ល្អៗ​រួមគ្នា។

៤.បង្កើន​វិសាលភាព​នៃចំណេះ និង​បំណិន​ជីវិត ៖ ការ​ចម្អិន​ម្ហូបយូរៗ​ម្តង ឬនៅ​ពេល​ទំនេរ អ្នកនឹង​ចាប់ផ្តើម​ស្វែង​យល់​បន្ថែម​អំពីឈ្មោះ​មុខម្ហូប របៀប​នៃការ​ដើរផ្សារ រួមទាំង​ការស្រាវជ្រាវ​បន្ថែម​អំពី​របៀប​ធ្វើ តាមរយៈ​ការ​ចង់ដឹង ចង់ឮ។ សកម្មភាព​ទាំងនេះ បាន​ជំរុញឱ្យ​មនុស្ស​ចាប់ផ្តើម​មានឆន្ទៈ​ក្នុងការ​អាន ក៏ដូចជា​មើល​ព័ត៌មាន​ថ្មីៗជុំវិញ​ពិភពលោក​បន្ថែម ហើយ​ចងចាំ​ពី​បទពិសោធន៍​ចម្រុះ​ក៏ដូចជា​ភាពខុស​ប្លែកគ្នា​នៃវប្បធម៌​ពីជាតិសាសន៍ដទៃ ក្នុង​ការបង្កើន​ភាពច្នៃប្រតិដ្ឋ​ទៅក្នុង​ម្ហូបអាហារ។

៥.ការសន្សំសំចៃ ៖ បច្ចុប្បន្ន​តម្លៃ​អាហារ​នៅតាម​ភោជនាហារ​មានការ​កើន​ឡើង ព្រោះការ​ទៅខាង​ក្រៅដើម្បី​ទទួល​បាន​អាហារ​ដែលល្អ​មានគុណភាព ជាពិសេស​នៅពេល​ដែល​ត្រូវ​កុម្ម៉ង់​ភេសជ្ជៈ​បន្ថែម នោះនឹង​មើល​ឃើញ​ថា ការធ្វើអាហារ​នៅផ្ទះ​បានរួម​ចំណែក​ដល់​ការ​សន្សំសំចៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *