លោក សុខ លាភ ៖ ពិព័រណ៌ជំនាញ និង​សាកលវិទ្យាល័យ ជាឱកាសសម្រាប់សិស្សសិក្សាពីសក្តានុពលខ្លួនឯង

នាយកប្រតិបតិ្តក្រុមហ៊ុន Sala លើកឡើងថា «ពិព័រណ៌ជំនាញ និងសាកលវិទ្យាល័យឆ្នាំ ២០២៤» គឺជាវេទិកាមួយ ដែលអនុញ្ញាតឱ្យសិស្សានុសិស្ស ស្វែងយល់ពីចំណូលចិត្ត ចំណាប់អារម្មណ៍ និងជំនាញដែលសក្តិសមនឹងខ្លួនឯង ដើម្បីងាយស្រួលអភិវឌ្ឍសមត្ថភាព ឱ្យអាចក្លាយខ្លួនជាធនធានមនុស្សឆ្នើមសម្រាប់សង្គមជាតិនាពេលអនាគត។

កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ឆ្នាំ២០២៤ បាន​ប្រព្រឹត្តទៅ​កាលពីថ្ងៃទី២២ និង​ថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាព លោក ជន់ សារ៉ន អនុប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា។

លោក សុខ លាភ នាយកប្រតិបតិ្តក្រុមហ៊ុន Sala មានប្រសាសន៍ថា ពិព័រណ៌​ដែលធ្វើ​ឡើង​រយៈពេល​២ថ្ងៃនោះ បាន​ផ្តល់​ឱកាសដល់សិស្សានុសិស្សដែលចូលរួម​ដូចជា ទទួលបានព័ត៌មានជាក់លាក់ អំពីជំនាញ ងាយស្រួលក្នុង​ការ​ជ្រើសរើស និងឱកាស ដែលពួកគេអាចសិក្សានៅវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ។ លោកបន្ថែមថា នេះជាជំហានមួយក្នុងការធ្វើដំណើរ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ បើទោះជាបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាក្ដី ឬក៏គ្រឹះស្ថានអប់រំផ្សេងៗក្ដី, លោកថា វេទិកានេះ គឺជាកន្លែងមួយ ដែលអាចភ្ជាប់ ដំណើរជីវិតសិស្សានុសិស្ស រវាងការសិក្សានៅវិទ្យាល័យ និងឧត្តមសិក្សា។

យុវជន រ៉ាវីស រ័ង្គវីលលីក្ស ជាសិស្ស ដែលទើបតែប្រឡងជាប់ថ្នាក់ទី១២ បានលើកឡើងថា លោកចូលរួមក្នុងកម្មវិធីនេះ ព្រោះចង់ស្វែងយល់ និងសិក្សាពីឱកាសអាហារូបករណ៍ទៅសិក្សានៅបរទេស ខណៈលោកចង់បន្តការសិក្សាជំនាញបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសសិង្ហបុរី និងអូស្ត្រាលី។ យុវជនរូបនេះយល់ថា ការផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះ គឺពិតជាល្អសម្រាប់យុវជន ជាពិសេសសិស្សានុសិស្សដែលកំពុងរៀននៅកម្រិតវិទ្យាល័យ និងទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ ព្រោះជាធម្មតា សិស្សជាច្រើន មិនទាន់ស្គាល់ខ្លួនឯង និងដឹងច្បាស់ថា គាត់គួររៀនជំនាញអ្វី ឬក៏រៀននៅសាកលវិទ្យាល័យណានោះទេ។

យុវជន រ៉ាវីស រ័ង្គវីលលីក្ស ជាសិស្ស ដែលទើបតែប្រឡងជាប់ថ្នាក់ទី១២ ។

យុវតី ភោគ ស្រីកែវ ដែលទើប​តែរៀន​ថ្នាក់ទី១០ នៃវិទ្យាល័យជាស៊ីមសាមគ្គី បាននិយាយថា មូលហេតុដែលជំរុញឱ្យខ្លួនចូលរួមក្នុងកម្មវិធីនេះ ព្រោះចង់ស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្បាស់ ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សា បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ខណៈបច្ចុប្បន្ន ខ្លួនមិនទាន់សម្រេចចិត្តថា នឹងរៀនបន្តជំនាញអ្វីនៅឡើយ។ កញ្ញាបន្តថា សិស្សានុសិស្ស ជាពិសេសសិស្សវិទ្យាល័យគួរចូលរួមកម្មវិធីនេះ ព្រោះជាឱកាសដែលអាចសិក្សាពីខ្លួនឯង ជាពិសេស គឺភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន។ ហើយការដែលយើងស្គាល់ខ្លួនឯងច្បាស់ និងដឹងពីជំនាញ ដែលខ្លួនឯងចង់ធ្វើ គឺផ្ដល់ភាពងាយស្រួលក្នុងការកំណត់គោលដៅ ហើយដំណើរឆ្ពោះទៅកាន់គោលដៅ គឺកាន់តែងាយស្រួល។

គួរជម្រាបថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយវេទិកា Sala និងដោយធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា និងមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលនឹងមានការចូលរួមពីសាកលវិទ្យាល័យ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នអប់រំជាង៣០។ ខណៈនេះលើកទី៤ហើយ ដែល Sala បានរៀបចំពីព័រណ៍នេះឡើង និងអនុញ្ញាតឱ្យសិស្សនិស្សិត ចូលរួមស្ដាប់វាគ្មិនបកស្រាយលើប្រធានបទផ្សេងៗ និងអាចប្រឹក្សាជំនាញអំពីរបៀបជ្រើសរើសជំនាញ និងសាកលវិទ្យាល័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...