ការសិក្សា ៖ វិធីសាស្ត្រពិសេស ៤ ដែលអាចបង្កើតសុភមង្គលក្នុងជីវិត

មនុស្សគ្រប់គ្នា សុទ្ធតែចង់បានជីវិតមួយដែលមានសុភមង្គល ប៉ុន្តែការសម្រេចឱ្យបាននូវគោលដៅនេះ ហាក់បីដូចជានៅឆ្ងាយសែនឆ្ងាយ ពីការរស់នៅជាក់ស្ដែង ។ ដូច្នេះ តើការសិក្សាបែបវិទ្យាសាស្ត្រ អាចជួយយើងបានទេ? ចម្លើយគឺ ពិតជាបាន នេះបើយោងទៅតាមស្ថាប័នស្រាវជ្រាវជាច្រើន ជុំវិញពិភពលោក។

ទន្ទឹមនឹងនេះ បើតាមរបាយការណ៍ សុភមង្គលពិភពលោក ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសដែលមានប្រជាពលរដ្ឋរីករាយបំផុត គឺតែងតែអនុវត្តនូវគោលការណ៍ សំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

. យល់ពីវិធីកសាងសុភមង្គលដែលមានប្រសិទ្ធភាព

បើតាមការសិក្សារបស់សាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស បានរកឃើញនូវវិធីសាស្ត្រ ៧ ដែលអាចកសាងសុភមង្គលយ៉ាងមានប្រសិទ្ធភាព។ លទ្ធផលនៃការស្រាវជ្រាវនេះ បានរកឃើញនៅក្នុងកម្មវិធី Science of Happiness ដោយបានសាកសួរនិស្សិតថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាចំនួន ២២៨ នាក់ ដែលបានចូលរៀនវគ្គសិក្សាចិត្តវិទ្យាវិជ្ជមាន (Positive psychology)។

ភា្លមៗបន្ទាប់ពីចូលទទួលយកវគ្គសិក្សា សិស្សបានរាយការណ៍ពីភាពប្រសើរឡើង ១០ ទៅ ១៥ភាគរយ នៃសុខុមាលភាពរបស់ពួកគេ។ ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រោយពីបន្តអនុវត្តសកម្មភាព ដែលពួកគេបានរៀននៅក្នុងវគ្គនេះ សមាជិកជាងពាក់កណ្ដាល បានទទួលនូវជីវិតដែលមានភាពវិជ្ជមាន ចន្លោះពីមួយទៅពីរឆ្នាំក្រោយមក។ សកម្មភាពទាំង ៧ ដែលគេពួកគេអនុវត្តនោះមានដូចជា៖ ១.ការសម្តែងនូវទឹកចិត្តសប្បុរស, ២. ការបង្កើតទំនាក់ទំនងសង្គម រួមទាំងការជជែក ជាមួយមនុស្សដែលអ្នកមិនស្គាល់, ៣. ការសន្សំបទពិសោធន៍, ៤. ការបង្ហាញនូវអារម្មណ៍ដឹងគុណ និងនិយាយពាក្យអរគុណទៅកាន់អ្នកដទៃ, ៥. ការយកចិត្តទុកដាក់ផ្ដោតលើព្រឹត្តិការណ៍វិជ្ជមាន ក្នុងការរស់នៅប្រចាំថ្ងៃ, ៦. ការធ្វើសកម្មភាពរាងកាយ និង ៧. ការស្វែងយល់អំពីសតិ (Mindfulness) និងបច្ចេកទេសសម្មាធិ។

. រស់នៅដោយមានគោលបំណងច្បាស់លាស់

បើនិយាយពីសុភមង្គល ការរស់នៅដោយមានគោលបំណងជីវិតច្បាស់លាស់ គឺសំខាន់ជាងការសប្បាយក្នុងរយៈពេលខ្លី។ នេះបើយោងតាម ការសិក្សារបស់សាលាធុរកិច្ច ESCP ។

ការស្រាវជ្រាវ បានសិក្សាអំពីរបៀបដែលការសប្បាយរយៈពេលខ្លី អត្ថន័យជីវិត និងទំនាក់ទំនងផ្នែកដួងវិញ្ញាណ (Spirituality) មានឥទ្ធិពលលើភាពពេញចិត្តក្នុងការរស់នៅរបស់មនុស្ស ២,៦១៥ នាក់ ក្នុងទ្វីបចំនួនប្រាំ។ ជាលទ្ធផល គេបានរកឃើញថា គោលបំណង និងអត្ថន័យនៃជីវិត គឺសំខាន់ជាង ភាពរីករាយក្នុងរយៈពេលខ្លី និងទំនាក់ទំនងផ្នែកដួងវិញ្ញាណ។

. មើល និងស្ដាប់សំឡេងបក្សី

ការសម្រេចបាននូវសុភមង្គល ឬយ៉ាងហោចណាស់ ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពផ្លូវអារម្មណ៍ មិនចាំបាច់ត្រូវអនុវត្តវិធីសាស្ត្រស្មុគស្មាញនោះទេ។ ការសិក្សាមួយរបស់ King’s College London បានរកឃើញថា «ការមើលឃើញ ឬស្ដាប់ឮសំឡេងបក្សី គឺមានទំនាក់ទំនងវិជ្ជមាន ចំពោះសុខុមាលភាពផ្លូវចិត្ត»

ដំណើរការសិក្សានេះ ធ្វើឡើងដោយប្រើកម្មវិធីមួយ ដែលមានមនុស្សជាង ១,២០០នាក់មកពីជុំវិញពិភពលោកប្រើ ហើយកម្មវិធីនោះអាចកត់ត្រាអំពីអារម្មណ៍អ្នកប្រើ ថាតើពួកគេ សប្បាយចិត្ត ឬតានតឹង នៅពេលពួកគេមើលឃើញដើមឈើ និងមើលឃើញ ឬស្ដាប់ឮសំឡេងបក្សី។

ជាលទ្ធផលរកឃើញថា ការជួបជាមួយសត្វស្លាបជារៀងរាល់ថ្ងៃ បានផ្សារភ្ជាប់ជាមួយនឹងភាពប្រសើរឡើងយូរអង្វែងនៃសុខុមាលភាពផ្លូវចិត្ត។ ជាពិសេស ភាពប្រសើរឡើងនេះ មិនត្រឹមតែប្រសើរឡើងសម្រាប់មនុស្ស ដែលមានសុខភាពល្អប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពសម្រាប់មនុស្សមានជំងឺធ្លាក់ទឹកចិត្តផងដែរ។

. ការរបង្កើត និងរក្សាទំនាក់ទំនងបានល្អ

អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានចំណាយពេល ៨៥ ឆ្នាំ ដើម្បីបញ្ជាក់ឱ្យឃើញ តាមបែបវិទ្យាសាស្ត្រនូវអ្វី ដែលធ្វើឱ្យយើងមិនសប្បាយចិត្ត ហើយទីបំផុតបានរកឃើញថា នោះគឺ ទំនាក់ទំនងសង្គម

ការសិក្សានេះ បានផ្ដោតលើអ្នកចូលរួមចំនួន ៧២៤នាក់​ ចាប់ពីវ័យជំទង់ ដល់វ័យចាស់ ដោយមិនគិតពីទ្រព្យសម្បត្តិ សម្ភារៈនិយម សុខភាពផ្លូវកាយ ឬស្ថានភាពការងារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីគម្រោងស្រាវជ្រាវនោះគឺ មនុស្សដែលមានទំនាក់ទំនងរឹងមាំ និងមានការគាំទ្រពីមនុស្សជុំវិញខ្លួន គឺរស់នៅដោយមានសុភមង្គល សុខភាពល្អ និងអាយុវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...