សកម្មភាពឆ្លាតវៃ ៤ចំណុចជួយពង្រឹងសុខុមាលភាពជីវិតនៅកន្លែងធ្វើការ

បច្ចុប្បន្នអ្នកធ្វើការមួយចំនួនបានចាត់ទុកកន្លែងការងារអាចជាផ្ទះទីពីររបស់ខ្លួនទៅហើយ ។ ពួកគេតែងចំណាយពេលវេលានៅកន្លែងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ឬចំណាយពេលច្រើនជាង ៨ម៉ោង ដើម្បីឱ្យការងារសម្រេចលទ្ធផលតាមកការរំពឹងទុក ឬធ្វើការលើសពីការរំពឹងទុក ។ ទម្លាប់ធ្វើ​ការបែបនេះ រមែងធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្តកើតឡើង ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារធ្ងន់ធ្ងរក្នុងករណីមិនមានវិធីសាស្ត្រថែទាំសុខុមាលភាពផ្លូវចិត្តផ្ទាល់ខ្លួន ។ ខាងក្រោមនេះ ជាសកម្មភាពវិជ្ជមាន ៤ចំណុចដែលជួយពង្រឹងសុខុមាលភាពជីវិត (well-being) នៅកន្លែងធ្វើការ (workplace) ដែលបានចុះផ្សាយដោយគេហទំព័រសិក្សាពីសុខភាពផ្លូវចិត្ត Care In Mind ។

១. រំដោះអាការៈតានតឹងចិត្ត ៖ ភាពស្មុគស្មាញក្នុងចិត្តរងឥទ្ធិពលពីការងារអាចកើតឡើងគ្រប់ពេល ។ ករណីខ្លះអាការៈតានតឹងចិត្តនេះនឹងរុញឱ្យមនុស្សមានបញ្ហាថប់បារម្ភដោយងាយបំផុត ។ អាការៈតានតឹងចិត្ត (stress និង anxiety) អាចកើតឡើងផ្សំគ្នាតាមរយៈសម្ពាធការងារ និងសម្ពាធផ្ទាល់ខ្លួនរបស់បុគ្គល ។ វិធីរំដោះស្ត្រេសនៅកន្លែងការងារដំណាក់កាលនេះ គឺបុគ្គលត្រូវមានទំនាក់ទំនងល្អទាំងនៅក្នុងគ្រួសារ និងមិត្តរួមការងារ (Having healthy relationships with family and friends) ។

វិធីសាស្ត្ររំដោះអាការៈតានតឹងចិត្ត រួមមាន បុគ្គលត្រូវត្រួតពិនិត្យនិងតាមដានសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនជាប្រចាំ, ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់, សម្រាក និងគេងឱ្យបានគ្រប់គ្រាន់ (យ៉ាងហោចណាស់ ៦-៨ម៉ោងក្នុងមួយថ្ងៃ) ។ ទន្ទឹមគ្នានេះ ព្យាយាមបោះចោលទម្លាប់អាក្រក់ដែលប៉ះពាល់ដល់សុខភាព និងរាងកាយ, ធ្វើសកម្មភាពដែលខ្លួនពេញចិត្ត, ព្យាយាមធ្វើការដោយគិតពីដំណោះស្រាយច្រើនជាងគិតពីបន្ទុក, គិតវិជ្ជមានរាល់ស្ថានការដែលខ្លួនបានជួប, បង្កើនទំនុកចិត្តដល់ខ្លួនឯង និងបន្សាំខ្លួនទៅនឹងស្ថានការកំពុងកើតមាន ។

ការចំណាយពេលវេលាជាមួយបុគ្គលដែលមានគុណភាពក៏អាចជាវិធីសាស្ត្ររំដោះអាការៈតានតឹងចិត្តដែលបុគ្គលអាចធ្វើបាន ។ លើសពីនេះ បុគ្គលត្រូវចេះបង្កើតគំនិតវិជ្ជមានយ៉ាងហោចណាស់ឱ្យបានមួយក្នុងមួយថ្ងៃ, ស្វែងរកការគាំទ្រ ឬរកជំនួយក្នុងករណីចាំបាច់, ព្រមទាំងធ្វើខ្លួនឱ្យរីករាយគ្រប់ថ្ងៃការងារទាំងអស់ ។

២. រក្សាលំនឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ ៖ សម្ពាធហិរញ្ញវត្ថុផ្ទាល់ខ្លួនអាចមានឥទ្ធិពលដល់ប្រសិទ្ធភាពការងារ ។ ដោយសារតម្រូវការហិរញ្ញវត្ថុជំរុញឱ្យមនុស្សខិតខំបំពេញការងារ ហើយមនុស្សបំពេញការងារទើបទទួលបានហិរញ្ញវត្ថុ ។ ចំណុចទាំងពីរនេះត្រូវបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកឱ្យខាងតែបាន ។ ដូច្នេះលំនឹងសុខភាពផ្លូវចិត្តបុគ្គលអាចរក្សានៅក្នុងស្ថានភាពល្អប្រសើរ គឺអាស្រ័យការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានត្រឹមត្រូវ និងឆ្លាតវៃបំផុត ។

៣. បង្កើតបរិយាកាសរីករាយ ៖ ពេលវេលា ៨ម៉ោង ឬអាចច្រើនជាងនេះនៅជាមួយក្រុមការងារ អាចឱ្យមនុស្សរងសម្ពាធអារម្មណ៍ និងសម្ពាធពីក្រុមការងារ ។  ពេលខ្លះសម្ពាធពីការងារងាយបណ្តាលឱ្យមនុស្សមានអាការៈបាក់ទឹកចិត្ត ឈានទៅកើតជំងឺដុតកម្លោចគោលដៅផ្ទាល់ខ្លួន  (Burnout) ។ ដើម្បីបញ្ជៀសសញ្ញាសុខភាពផ្លូវចិត្តនេះ ការបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការជារឿងចាំបាច់ដែលត្រូវធ្វើ ។

ការបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការ មានដូចជា លេងល្បែងថាមពលជាមួយគ្នា, សាកល្បងដាក់ប្រស្នាប្រចាំថ្ងៃរួមគ្នា​,​ លេងល្បែងបង្កើតមិត្តភាព និងភាពឆ្លាតវៃ, និងជជែកសួរសុខទុក្ខពីគ្នាទៅវិញទៅមកជាដើម ។ ទោះបីរីករាយយ៉ាងណាក៏ដោយ កុំភ្លេចគោលដៅផ្ទាល់ខ្លួន និងបេសកកម្មរួមក្នុងក្រុមរបស់អ្នក ។

៤. ចំណាយពេលវេលាជាមួយបុគ្គលមានគំនិតវិជ្ជមាន ៖ ការចំណាយពេលជាមួយក្រុមការងារ ឬបុគ្គលដែលជួយឱ្យខ្លួនមានគំនិតវិជ្ជមាន (Spending time with negative people) នឹងជួយគាំទ្រឱ្យស្ថានភាពផ្លូវចិត្តរបស់យើងកាន់តែរឹងមាំ ។ ត្រង់ចំណុចនេះ មិនមែនគ្រប់ពេលវេលាទាំងអស់សុទ្ធត្រូវការយោបល់នោះទេ ហើយយោបល់ទាំងអស់ក៏មិនអាចជួយឱ្យមនុស្សមានសុខភាពផ្លូវចិត្តល្អប្រសើរបានដែរ ។ ផ្ទុយទៅវិញការរក្សាទំនាក់ទំនងដោយវិជ្ជមាន ដើម្បីដោះស្រាយបញ្ហាស្មុកស្មាញក្នុងចិត្តនឹងជួយឱ្យមនុស្សរកចំណុចល្អៗបានច្រើន បង្កើតជាជម្រើសដំណោះស្រាយបញ្ហា ។

គួរបញ្ជាក់ថា សុខុមាលភាពជីវិត (well-being) សំខាន់សម្រាប់មនុស្សម្នាក់ៗ ។ ការស្រាវជ្រាវបានបង្ហាញថា នៅពេលមនុស្សពេញចិត្តនឹងអ្វីដែលខ្លួនមាន នោះពួកគេនឹងអាចជួយខ្លួនឯង ព្រមទាំងអ្នកដទៃឱ្យមានគុណភាពជីវិតល្អប្រសើរ ។ គុណតម្លៃសុខុមាលភាពជីវិត (well-being) របស់មនុស្សគ្រប់រូបមានប្រាំពីរចំណុច រួមមាន សុខភាពផ្លូវចិត្ត (Mental), ទំនាក់ទំនង (Relationships), បរិស្ថាន (Environmental), វប្បធម៌ (Cultural), ហិរញ្ញវត្ថុ (Financial), សុខភាពរាងកាយ (Physical), និងការងារល្អប្រសើរ (Occupational) ។ កាលបើមនុស្សមានសុខុមាលភាពជីវិតទាំងប្រាំពីរចំណុចនេះ នោះនឹងបង្កើនគុណភាពរស់នៅឱ្យកាន់តែប្រសើរ ។ ពោលគឺលក្ខខណ្ឌនៃការរស់នៅល្អនេះ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..