អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពលរាងកាយរបស់អ្នកដែរ ។

យោងតាម CNBC បានបង្ហាញថា មានអាហារ ៤ ប្រភេទ ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានណែនាំឱ្យទទួលទាន ដើម្បីបង្កើនថាមពល។

១. កុំផ្លិចកាបូអ៊ីដ្រាត (Complex carbohydrate) ៖ កាបូអ៊ីដ្រាតសាមញ្ញ គឺជាប្រភេទអាហារ ដែលបំបែកភ្លាមៗទៅជាជាតិស្ករ ហើយនាំជាតិស្ករដែលបំបែករួចទៅក្នុងឈាមភ្លាមៗ។ ផ្ទុយមកវិញ កុំផ្លិចកាបូអ៊ីដ្រាត ជាប្រភេទអាហារ ដែលរំលាយយឺត និងបំបែកទៅជាជាតិស្ករក្នុងល្បឿនយឺត។ ការទទួលទានអាហារកុំផ្លិចកាបូអ៊ីដ្រាតនៅពេលព្រឹក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា មានថាមពលពេញមួយថ្ងៃ។ អាហាទាំងនោះ មានដូចជា នំបុ័ងស្រូវសាលី ដំឡូង គ្រាប់ល្ពៅ ផ្លែប៉ោម និងសណ្ដែកសៀងជាដើម។

២. អាហារសម្បូរជាតិសរសៃ ៖ យើងទាំងអស់គ្នា សុទ្ធតែអាចបន្ថែមអាហារ ដែលមានជាតិសរសៃទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ខណៈការញ៉ាំអាហារ ដែលមានជាតិសរសៃ គឺជាប្រភព នៃការបង្កើនថាមពលដ៏សំខាន់សម្រាប់រាងកាយ ។ អាហារសម្បូរជាតិសរសៃ ដែលអ្នកជំនាញអាហារូបត្ថម្ភណែនាំ មានដូចជា ផ្លែប៊ឺរី បន្លែបៃតង ចេក និងល្ហុងជាដើម។

៣. ខ្លាញ់ល្អសម្រាប់សុខភាពបេះដូង ៖ ក្រុមអាហារ ដែលអ្នកជំនាញលើកឡើងថា អាចបម្រើជាសារធាតុជំរុញថាមពល គឺខ្លាញ់ល្អសម្រាប់សុខភាពបេះដូង។ អាហារដែលផ្ទុកនូវអាស៊ីតខ្លាញ់ Omega – 3 ខ្ពស់ អាចជួយពង្រឹងសុខភាពខួរក្បាល កាត់បន្ថយកម្រិតនៃជំងឺបាក់ទឹកចិត្ត កាត់បន្ថយការកើនឡើងសម្ពាធឈាម និងបញ្ហារលាក (inflammation)។ ខ្លាញ់ល្អសម្រាប់សុខភាពបេះដូង ដែលអ្នកអាចពិចារណាបរិភោគ មានដូចជា ផ្លែប៊ឺរ តៅហ៊ូ អូលីវ សូកូឡាខ្មៅ និងត្រីសាម៉ុន។

៤. ទឹក ៖ ទឹកជារឿយៗត្រូវបានមនុស្សភាគច្រើនមើលរំលង ប៉ុន្តែវាក៏ជាប្រភេទអាហារ ដែលជួយបង្កើនថាមពលរាងកាយដែរ។ ភាពខ្សោះជាតិទឹកអាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយរបស់អ្នក និងធ្វើឱ្យអ្នកឆាប់ងងុយគេង។ ម្យ៉ាងទៀត ការទទួលទានទឹកគ្រប់គ្រាន់ពេញមួយថ្ងៃ អាចជួយរក្សាកម្រិតថាមពលក្នុងរាងកាយអ្នកបានល្អ ព្រោះទឹកបានចូលរួមចំណែករក្សាសាច់ដុំរបស់អ្នកឱ្យស្វាហាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...