គ្រប់គ្នាសុទ្ធតែបានដាក់ក្ដីសង្ឃឹមថានឹងក្លាយជាបុគ្គលម្នាក់ដែលមានភាពឈ្លាសវៃជាងមុន ហើយមានមនុស្សមួយចំនួន ហាក់មានភាពឈ្លាសវៃពីកំណើត ខណៈអ្នកមួយចំនួនទៀតតម្រូវឱ្យមានការហ្វឹកហាត់ទៅតាមវីធីសាស្រ្តរៀងៗខ្លួន ។ តាមរយៈគេហទព័រ Lollydaskal បានលើកឡើង១០ចំណុចដើម្បីជំរុញឱ្យមនុស្សអាចបង្កើនចំណេះស្រួចស្រាល់ជាងមុន ឬពូកែជាងមុន។
១.ដាក់សំណួរគ្រប់ពេល ៖ កុំទាន់សន្មត់ ឬអធិប្បាយអ្វីមួយដោយគ្មានការគិតឱ្យដល់គតិរបស់បណ្ឌិត។ មានន័យថា កុំអនុម័ត ឬមើលអ្វីតែនឹងភ្នែក ត្រូវបើកចិត្តដោយឥតទើសទាល់រាល់គ្រប់រឿងរ៉ាវ ។ ឧបសគ្គដ៏ធំមួយគឺប្រើចំណេះដឹងដែលមានកន្លងមក ហើយមិនទទួលស្គាល់ថា វាអាចគ្រាន់តែជាចំណេះបែបបំភាន់ ព្រោះពេលខ្លះអ្វីដែលបានដឹង មិនប្រាកដថា សុទ្ធតែអាចប្រើប្រាស់បាននោះទេ។ ដូច្នេះហើយ ការចេះដាក់សំណួរ រៀងរាល់ស្ថិតនៅក្នុងហេតុការណ៍អ្វីមួយគឺជាគន្លឹះ នៃការស្រាយបំភ្លឺ ឬជាការស្វែងរកចម្លើយពីព្រឹត្តិការណ៍មួយដែលគួរឱ្យទុកចិត្តបាន។
២.រកឱ្យឃើញចំណុចដែលជំរុញទឹកចិត្ត ៖ ត្រូវស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន និងរិះគិតរកចំណុច ឬប្រធានបទណាមួយដែលអ្នកពេញចិត្តសឹមសាកល្បងធ្វើវា។ ដោយកត់សម្គាល់ពីប្រភេទប្រធានបទដែលខ្លួនចូលចិត្តដើម្បីយកមកជជែកពិភាក្សា ឬអានកាសែត និងសៀវភៅដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។ ចូរព្យាយាមបំពេញចំណីខួរក្បាលដោយវិធីសាមញ្ញៗ និងរីករាយផងដែរ។

៣.បន្ថែមជំនាញថ្មី៖ ការផ្តល់ឱកាសឱ្យខ្លួនឯងបានសាកជំនាញថ្មីៗ គឺជាចំណុចមួយជួយពង្រីកនូវភាពវាងវៃបានច្រើនជាងមុន។ សូមបង្កើតឥរិយាបថបែបនេះជាបន្តបន្ទាប់ ហើយអនុវត្តន៍រហូតក្លាយទៅជាជំនាញមួយដែលអាចប្រើប្រាស់បាន ព្រោះបច្ចុប្បន្ននេះមានជំនាញច្រើនដែលត្រូវស្វែងយល់មិនចេះរីងស្ងួតនោះទេ។ ដូច្នេះការបង្កើតឆន្ទៈដាក់ចិត្ត ដាក់កាយទទួលរៀនសូត្រនៅរឿងថ្មីៗ នោះភាពឆ្លាតវៃនឹងរត់មករកអ្នក។
៤.ឆ្លុះបញ្ចាំងខ្លួនឯង ៖ ក្នុងរយៈពេលពេញមួយថ្ងៃរបស់មនុស្សម្នាក់ៗអាចត្រូវបានរំខានដោយរឿងរ៉ាវផ្សេងៗគ្នាជាច្រើន ដែលជាកត្តានាំឱ្យកើតអារម្មណ៍ធុញថប់ដោយឥតព្រាងទុក។ ដូច្នេះការទុកចន្លោះខ្លះដើម្បីឱ្យខ្លួនឯងមានពេលសម្រាក និងឆ្លុះបញ្ចាំងពីខ្លួនឯង គឺជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យចិត្តមានភាពនឹងធឹង ព្រមទាំងមានការវិវឌ្ឍន៍ផ្នែកសមត្ថភាព ឬការគិតមានសន្ទុះជាងមុន។
៥.ធ្វើឱ្យរាងកាយមានចលនា ៖ ខណៈពេលដែលគិតគូរអំពីសុខភាពផ្លូវចិត្ត គេក៏ពុំដែលភ្លេចការថែទាំផ្នែករាងកាយដូចគ្នា។ ជាការពិត សុខភាពកាយ និងចិត្ត មានភាពពាក់ព័ន្ធគ្នាជានិច្ច ដូច្នេះត្រូវដុសខាត់ឱ្យមានភាពរឹងប៉ឹងទាំងទ្វេ។ ដោយចាប់ផ្តើមបង្កើតគោលការណ៍ ឬវិន័យដែលយកចិត្តទុកដាក់តាំងពីរបបអាហារ ការហាត់ប្រាណ និងការគេងឱ្យបានត្រឹមត្រូវទៅតាមពេលកំណត់។

៦.បង្កើនផលិភាព ៖ ការធ្វើខ្លួនឱ្យរវល់ និងការធ្វើខ្លួនឱ្យមានផលិតភាព មើលមួយភ្លែតហាក់ស្រដៀងគ្នា ក៏ប៉ុន្តែវាមានអត្ថន័យខុសគ្នាដាច់ស្រឡះ។ ការរិះរកវិធីសាស្រ្តធ្វើការ ឬរៀនដោយមានប្រសិទ្ធភាពជាគន្លឹះទទួលបានផលិតភាព។ មួយវិញទៀត ការបញ្ជោះឱ្យមានផលិតភាពប្រៀបដូចជាការសាងសង់គ្រឹះដ៏មាំទាំទៅថ្ងៃអនាគត តាមរយៈចាប់ផ្តើមប្រើប្រាស់ថ្ងៃនេះឱ្យល្អបំផុតសម្រាប់ខ្លួនឯង។
៧.សាកល្បងធ្វើនៅសកម្មភាពដែលខ្លាច៖ ការប្រឈមនឹងភាពភ័យខ្លាច អាចធ្វើឱ្យអ្នកមានភាពក្លាហានជាងមុន ឆ្លាតជាងមុន ប្រសើរជាងមុន និងអាចយកឈ្នះស្ថានការណ៍ដែលប្រុងនឹងគ្រប់គ្រងទៅលើអ្នកឱ្យរលាយបាត់ បានទៀតផង។ ពេលខ្លះរង្វាន់ដែលអស្ចារ្យក្នុងជីវិត វាបានមកពីការហ៊ានប្រឈមនូវរឿង ដែលតាមលងបន្លាចអ្នក អស់ពេលជាយូរមកហើយ។
៨.ចែករំលែកបន្ត ៖ គេមិនអាចប្រកែកបានទេថា ការចំណាយពេលរៀនសូត្រអ្វីថ្មីៗជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព ប៉ុន្តែការចែករំលែកបន្ត ក៏អាចពន្លឿនភាពរីកចម្រើនរបស់អ្នកបានមួយកម្រិតទៀតដែរ។ ព្រោះវាបានធ្វើឱ្យអ្នកស្គាល់ពីសិល្បៈថ្មីៗ នៃការបង្ហាញចេញនៅអ្វីដែលមាន។ បន្ថែមពីនោះវាបានធ្វើឱ្យមនុស្សជុំវិញខ្លួន ទទួលបាននូវគំនិតដើម្បីយកទៅរៀនសូត្របន្តដែលជាបំណែកមួយជួយទៅកាន់សង្គមផងដែរ។

៩.កត់ត្រាដំណឹងដែលមានរាល់ថ្ងៃ៖ ចំណាយពេលប្រហែល ៥ ទៅ១០នាទី ជារៀងរាល់ថ្ងៃដើម្បីកត់ និងឆ្លុះបញ្ចាំងហើយសរសេរចូលទៅក្នុងសៀវភៅ វាជាចំណុចមួយជួយរុញថាមពលខួក្បាលឱ្យកាន់តែមានសភាពភ្លឺច្បាស់ជាងមុន។ ភាពឆ្លាតវៃកើតឡើងនៅពេលដែលអ្នកចេះរៀនពីបទពិសោធន៍ ដែលធ្លាប់កើតមាន។ ហើយបើបានសរសេររាល់ហេតុការណ៍ ដែលបានកើតឡើងដោយមានការឆ្លុះបញ្ចាំងទៀតនោះ វានឹងកាន់តែទាញទីតាំង នៃសន្ទុះចិត្ត ឱ្យស្ថិតក្នុងភាពវិជ្ជមាន។
១០.ចេះជ្រើសរើស ៖ ចំណុចនេះមិនមែនសំដៅទៅលើការជ្រើសនូវអ្វីដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែភាពឈ្លាសវៃនៃការជ្រើសរើសគឺ ចេះសម្រាំងយកចំណុចសំខាន់ៗ។ ដូចជាការជ្រើសរើសមិត្តជិតស្និត ស៊ូមានតិច តែមានគុណភាព ព្រោះមនុស្សដែលអ្នកចំណាយពេលជាមួយ និងឆ្លុះបញ្ចាំងពីខ្លួនរបស់អ្នកបានដូចគ្នា។ ហើយចំពោះការជ្រើសរើសផ្នែកផ្សេងៗទៀតក៏ដូចគ្នា គិតគូរសម្រាំងយកតែអ្វីដែលល្អបំផុតចំពោះអ្នក តែក៏មិនទៅបង្ខាតប្រយោជន៍អ្នកដទៃ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ




































































