ការវិនិច្ឆ័យមនុស្សមិនមែនតែមើលលើតែសម្បកក្រៅនោះទេ ត្រូវគិតពិចារណាច្បាស់លាស់ជាមុនសិន។ មនុស្សគ្រប់រូបតែងតែមានការគិតខុសៗគ្នា ដោយយើងគ្រប់គ្នាក៏មិនអាចសន្និដ្ឋានថា គំនិតនរណាម្នាក់ខុស ឬក៏ត្រូវទាំងស្រុងឡើយ។ ចំណែកវិនិច្ឆ័យមនុស្សតែសម្បកក្រៅ នាំឱ្យមានការសម្រេចចិត្តខុស។ នេះបើតាមសង្ឃដីការបស់ព្រះភិក្ខុវជិរញ្ញោ គូ សុភាព។
“កុំអាលកាត់ស្មានលឿនពេក កុំមើលតែសម្បកក្រៅ កុំស្ដាប់តែម្ខាង កុំគ្រាន់តែឃើញហើយថាភ្លាម ពីព្រោះថាការវិនិច្ឆ័យខុសនាំមកនូវនាំឱ្យនិយាយខុស សម្រេចចិត្តខុស ខាតពេល ខាតចិត្ត ហើយមានបាបទៀត”
ព្រះភិក្ខុវជិរញ្ញោ គូ សុភាព មានសង្ឃដីការថា
ព្រះភិក្ខុវជិរញ្ញោ គូ សុភាព ក៏មានសង្ឃដីការបន្ថែមថា យើងមិនដឹងរឿងរ៉ាវរបស់មនុស្សណាម្នាក់ទាំងស្រុងនោះទេ ហើយរឿងអត់បានការខ្លះ បើយើងមិនដឹងក៏ល្អដែរ ពីព្រោះមិននាំឱ្យយើងទើសចិត្តរបស់ខ្លួនឯងផង។
“ខ្ញុំតែងតែប្រកាន់ជំហរខ្លួនឯងថា ធ្វើយ៉ាងណាត្រូវមិនឱ្យខ្លួនឯងវិនិច្ឆ័យទៅលើមនុស្សណាម្នាក់លឿនពេកទេ ព្រមទាំងមិនព្យាយាមគិតនរណាម្នាក់ត្រឹមតែការឃើញគេមួយពព្រិចភ្នែកនោះដែរ វាជារឿងដែលអយុត្តិធម៌បំផុតនៅពេលដែលយើងខ្លួនឯងផ្ទាល់ត្រូវគេវិនិច្ឆ័យដោយគិតមិនល្អ ទាំងគេមិនបានស្គាល់យើងច្បាស់លាស់”
លោក សាន គីមឆន
យុវជនវ័យ៣០ មានបទពិសោធន៍ជាងប្រាំឆ្នាំនៅក្នុងការងារគ្រប់គ្រងធនធានមនុស្សរូបនេះ ក៏បានបន្ថែមថា ការវិភាគទៅលើនរណាម្នាក់ដោយប្រើគំនិតខ្លួនឯង គិតតែម្នាក់ឯងវាមិនមែនជារឿងល្អសម្រាប់លោកនោះឡើយ។ នៅពេលដែលជួបនរណាម្នាក់មិនធ្លាប់ស្គាល់គេទាល់តែសោះ លោកព្យាយាមគិតបែបវិជ្ជមានច្រើន ដោយសង្កេតមនុស្សគ្រប់គ្នានៅក្នុងផ្លូវល្អ។
ចំណែកឯ អ្នកស្រី ប៉ាន់ ស៊ីណា ជាគ្រូបង្រៀនម្នាក់បានលើកឡើងដែរថា រឿងខ្លះគួរតែព្យាយាមប្រើពេលវេលាយូរ ដើម្បីមើលឃើញដោយផ្ទាល់ និងសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ។ រឿងមួយចំនួនគ្រាន់តែលឺ មនុស្សគួរតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទទួលស្គាល់ និងប្រតិកម្មទៅលើរឿងនោះ។
អ្នកស្រី បានបន្ថែមថា មនុស្សម្នាក់ៗជួបប្រទះការចែករំលែករឿងរ៉ារបស់អ្នកដទៃជាច្រើនមកកាន់ខ្លួន ប៉ុន្តែបុគ្គលខ្លួនឯងមានសិទ្ធិក្នុងការទទួលយកដោយវិនិច្ឆ័យឱ្យបានគ្រប់គ្រាន់ មុននឹងសម្រេចចិត្តជឿទៅលើរឿងទាំងអស់នោះ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។


































































