លក្ខណៈសម្បត្តិទាំង៤ ដែលគ្រូបង្រៀនត្រូវប្រកាន់ខ្ជាប់ក្នុងដំណើរជីវិតអប់រំ

ភ្នំពេញ៖ សិស្សទទួលបានចំណេះដឹងត្រូវពឹងលើគ្រូពន្យល់ បង្ហាត់បង្រៀន និងណែនាំរាប់ទាំងសីលធម៌រស់នៅប្រចាំថ្ងៃ។ សង្គមខ្មែរបានឱ្យតម្លៃខ្ពស់ដល់គ្រូបង្រៀន និងចាត់ទុកគ្រូជាបុគ្គលដែលអាចដឹកនាំដំណើរជីវិតសិស្សឱ្យមានសេចក្តីថ្លៃថ្នូរ និងចូលរួមបង្កើតធនធានមនុស្សជួយសង្គមជាតិ។ តាមវចនានុក្រមសម្ដេ​ច​​សង្ឃរាជ ជួន ណាត ពាក្យគ្រូ មកពីពាក្យបាលីសំស្ក្រឹតថា គរុ មានន័យថា អ្នកដែលមានចិត្តធ្ងន់ អ្នកដែលគេគួរគោរព ពោលគឺអ្នកបង្ហា​ត់​បង្រៀនផ្ដល់ចំ​ណេះ​ដឹង ចំណេះធ្វើ និងបុគ្គលិកលក្ខណៈល្អបង្ហាញដល់សិស្សានុ​សិស្ស​។ គូ្រជាអ្នកធ្ងន់ ធ្ងន់ទាំងកាយ ធ្ងន់ទាំងចិត្ត ហើយខាងក្រោមនេះជា​លក្ខណៈសម្បត្តិរបស់គ្រូបង្រៀនល្អ។

១. រូបសម្បត្តិ៖ គ្រូបង្រៀនត្រូវមានកាយសម្បទាមាំមួន មានរូបរាងកាយសមរម្យរួមមានសំឡេង អវយវៈគ្រប់គ្រាន់ គឺមានវិញ្ញាណល្អទាំងប្រាំ។ លើសពីនេះគ្រូបង្រៀនត្រូវមានសុខភាពល្អរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូចគ្នាគ្រូត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឱ្យកាយសម្បទាមាំមួន មានកម្លាំង ដែលជាកត្តាជំរុញក្នុងការបង្រៀន និងរៀន។ ចំណែកផ្លូវចិត្តគ្រូត្រូវមានចិត្តត្រជាក់ មិនឆេវឆាវ ឬឆាប់ខឹង ជាមនុស្សពូកែគិតមានគំនិតឆ្លាតវៃ ពេញចិត្ត និងរីករាយចំពោះការបង្រៀនសិស្ស។

២. ចរិយាសម្បត្តិ៖ គ្រូបង្រៀនត្រូវមានឥរិយាបទ ដេក ដើរ ឈរ អង្គុយ ទន់ភ្លន់ ម៉ឹងម៉ាត់ ប្រកបទៅដោយសីលធម៌វិជ្ជាជីវៈខ្ពស់សមជាអ្នកអប់រំ។ ម៉្យាងទៀត គ្រូបង្រៀនត្រូវប្រើប្រាស់ពាក្យពេចន៍ ពាក្យសម្ដីពីរោះពិសា ផ្អែមល្ហែមជាមួយសិស្ស ហើយត្រូវមានសម្លៀកបំពាក់សមរម្យជាគ្រូបង្រៀន។ លើសពីនេះ គ្រូបង្រៀនត្រូវមានចិត្តស្មោះត្រង់ ប្រកាន់យកនូវយុត្តិធម៌ប្រកបដោយព្រហ្មវិហារធម៌ និងសច្ចធម៌។

៣. ចំណេះដឹង៖ គ្រូបង្រៀនត្រូវមានចំណេះដឹងទូលំទូលាយទាំងជំនាញឯកទេស និងចំណេះដឹងទូទៅក្នុងការបង្ហាត់បង្រៀន និងត្រូវមានចំណេះដឹងផ្នែកចិត្តគរុកោសល្យផងដែរ។ គ្រូបង្រៀនក៏ត្រូវចេះប្រើប្រាស់វិធីសាស្ត្រទំនើបទាន់សម័យ មានតិចនិចល្អនៅក្នុងការបង្រៀន និងត្រូវមានបទពិសោធន៍បង្រៀនយ៉ាងស្ទាត់ជំនាញ ព្រមទាំងគោរពតាមគោលដៅអប់រំរបស់ជាតិ​។ គ្រូបង្រៀនត្រូវមានសមត្ថភាពអប់រំសិស្សឱ្យក្លាយទៅជាពលរដ្ឋល្អ ជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កសាងប្រទេសជាតិ និងអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

៤.ចំណេះធ្វើ៖ គ្រូបង្រៀនត្រូវខិតខំធ្វើឱ្យបានសម្រេចតាមគោលដៅអប់រំជាតិតាមតម្រូវការជាក់ស្ដែងរបស់សង្គម។  ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវបង្រៀនសិស្សអំពីទ្រឹស្ដីផ្សារភ្ជាប់និងការអនុវត្តជាក់ស្ដែង។ លើសពីនេះគ្រូបង្រៀនត្រូវចេះបណ្ដុះបណ្ដាលធនធានមនុស្សដោយផ្សារភ្ជាប់នឹងទីផ្សារការងារ ដែលអាចជួយឱ្យសិស្សក្រោយបញ្ចប់ការសិក្សាងាយស្រួលរកការងារធ្វើ។ លើសពីនេះ គ្រូបង្រៀនផ្ទាល់ត្រូវមានចំណេះដឹងរស់នៅក្នុងសង្គមធ្វើជាគម្រូល្អក្នុងសង្គម ដើម្បីឱ្យសង្គមមួយមានសីលធម៌ល្អរស់នៅប្រកបដោយសុខដុមរមនា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...