គុណភាព បរិយាបន្ន និងសមធម៌ ជាផ្នែកសំខាន់នៃការអប់រំពេញមួយជីវិត

ភ្នំពេញ៖ ការអប់រំពេញមួយជីវិតប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ជាចក្ខុវិស័យនៃគោលនយោបាយស្ដីពីការអប់រំប្រកបបរិយាបន្នរបស់ក្រសួងអប់រំ យុវ​ជន និងកីឡា។ គោលនយោបាយនេះមានគោលបំណងបណ្ដុះការអប់រំដល់សិស្សានុសិស្សឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

អង្គការយូណេស្កូបានកំណត់និយមន័យការអប់រំបរិយាបន្នថា ជាដំណើរអប់រំរួមបញ្ជូលគ្នាឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អ្នកសិក្សាតាមរយៈការបង្កើនសកម្មភាពចូលរួមក្នុងការសិក្សាវប្បធម៌នៃសហគមន៍ និងកាត់បន្ថយគន្លាតផ្សេងៗក្នុងវិស័យអប់រំ។ ថ្នាក់អប់រំបញ្ចូលគ្នានេះ នឹងជួយឱ្យកុមារទាំងអស់ទទួលបានឱកាសអប់រំស្មើៗគ្នាដោយគ្មានការបែងចែក ឬការរើសអើង មិនប្រកាន់លើរូបកាយ ភេទ អាកប្បកិរិយា ពណ៌សម្បុរ សាសនា ស្ថានភាពសង្គម ឬភាពខុសគ្នាណាមួយឡើយ។

គោលនយោបាយស្ដីពីការអប់រំបរិយាបន្ន បានបញ្ជាក់ថា ការអប់រំត្រូវផ្ដល់សេវាប្រកបគុណភាព បរិយាបន្ន សមធម៌ និងការសិក្សាពេញមួយជីវិត។ ទន្ទឹមគ្នានេះ ទាមទារឱ្យមានការកសាងសមត្ថភាពនិងជំនាញដល់គ្រូបង្រៀន គណៈគ្រប់គ្រងសាលារៀន ព្រមទាំងលើកកម្ពស់សកម្មភាពចូលរួមឱ្យកាន់ប្រសើរ។

សូមជម្រាបថា គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។ គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ មានចំណុចដៅទូទៅចំនួនប្រាំពីរនិង គោលដៅអនុវត្តចំនួនបី និងសូចនាករចំនួនដប់មួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...