ភ្នំពេញ៖ ការអានសៀវភៅអាចជួយកូន ឬកុមារបានច្រើនទាំងផ្នែកប្រាជ្ញា និងស្មារតី ប៉ុន្តែក្មេងមួយចំនួនអាចនឹងមិនមានចំណាប់អារម្មណ៍ចូលចិត្តអានសៀវភៅ ។ ទន្ទឹមនឹងនេះ ឪពុកម្ដាយគ្រប់រូបពិតជាចង់ឱ្យកូនៗរបស់ខ្លួនមានទម្លាប់អានសៀវភៅ ប៉ុន្តែពិបាករកវិធីជួយកូនៗរបស់ខ្លួនឱ្យចូលចិត្តអានសៀវភៅ ។ ខាងក្រោមនេះជាគន្លឹះសំខាន់មួយចំនួនដែល AMS បានស្រាវជ្រាវអាចជួយឪពុកម្ដាយអនុវត្ត ដើម្បីឱ្យកូនចូលចិត្តអានសៀវភៅ ។
១. ឪពុកម្ដាយធ្វើជាគំរូដល់កូន ៖ គ្រប់សកម្មភាពរបស់ឪពុកម្ដាយកូនអាចនឹងយកតម្រាប់តាមបានយ៉ាងឆាប់រហ័ស ប្រសិនបើឪពុកម្ដាយទម្លាប់អានសៀវភៅឱ្យកូនឃើញប្រចាំកូនអាចនឹងយកគំរូតាម ។ លើសពីនេះ ឪពុកម្ដាយក៏អាចអានសៀវភៅជាមួយកូន និងសួរសំណួរទៅពួកគេពីអ្វីដែលកូនៗបានស្ដាប់ ហើយអាចជួយឱ្យឪពុកម្ដាយកាន់តែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយកូន ។ ម៉្យាងវិញទៀត នៅពេលឪពុកម្ដាយបង្ហាញគំរូអានសៀវភៅដល់កូន អាចឱ្យកូនអនុវត្តគំរូល្អនេះក្នុងជីវិតរបស់ពួកគេផងដែរ ។

២. បង្រៀនកូនពីរបៀបអាន ៖ កូន ឬកុមារតូចអាចមិនដឹងពីរបៀបអាន ដូចនេះឪពុកម្ដាយត្រូវប្រាប់កូនពីរបៀបអានអក្សរដែលមាននៅក្នុងសៀវភៅមួយតួៗសុទ្ធតែមានអត្ថន័យ ។ ទន្ទឹមនឹងនេះ នៅក្នុងសៀវភៅសម្រាប់កុមារច្រើនមានរូបភាព និងអក្សរដែលជួយឱ្យពួកគេចាប់អារម្មណ៍ចង់អានសៀវភៅ ។ លើសពីនេះ នៅពេលកូនជួបពាក្យពិបាកឪពុកម្ដាយត្រូវជួយប្រាប់កូន ដើម្បីកុំឱ្យកូនឆាប់បោះបង់ចំណាប់អារម្មណ៍អានសៀវភៅ ។
៣. រកកន្លែងមានផាសុខភាពឱ្យកូនអានសៀវភៅ ៖ ឪពុកម្ដាយគួររកកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ ស្ងប់ស្ងាត់មិនមានការរំខានផ្សេងៗសម្រាប់កូនអានសៀវភៅ ។ ម៉្យាងវិញទៀត ឪពុកម្ដាយប្ដូរបរិយាកាសនាំកូនទៅអានសៀវភៅក្នុងសួនច្បារ ឬលើវាលស្មៅ កាន់តែជួយឱ្យកូន ឬកុមារមានអារម្មណ៍ល្អពេលអានសៀវភៅ ។ ជាពិសេស កូនៗក៏អាចឆ្លៀតពេលគូរគំនូរ ផាត់ពណ៌ និងកត់ត្រាអ្វីដែលពួកគេអាចរៀនបានផងដែរ ។

៤. កំណត់ពេលឱ្យកូនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ៖ ដើម្បីជៀសវាងមិនឱ្យកូនលេងឧបករណ៍អេឡិចត្រូនិច ឪពុកម្ដាយត្រូវកំណត់ពេលឱ្យកូនអានសៀវភៅឱ្យបានច្រើន និងធ្វើសកម្មភាពមិនទាក់ទងនឹងគ្រឿងអេឡិចត្រូនិក ។ លើសពីនេះ ដើម្បីជួយរក្សាចំណាប់អារម្មណ៍កូនពេលអានសៀវភៅឪពុកម្ដាយអាចសួរសំណួរទាក់ទងទៅនឹងសាច់រឿងរបស់សៀវភៅ ។ ការពិភាក្សាជាមួយកូនពីអ្វីដែលពួកគេកំពុងអានអាចជួយបណ្ដុះ IQ និងណែនាំកូនគិតទៅលើអត្ថបទណាដែលពិបាកបាន ។
៥. ផ្តល់រង្វាន់ដល់កូនពេលអានសៀវភៅ ៖ ឪពុកម្ដាយជាអ្នកលើកទឹកចិត្តកូន និងជំរុញកូនឱ្យទទួលបានចំណេះដឹងតាមរយៈការអានសៀវភៅ ។ ទន្ទឹមនឹងនេះ ការផ្ដល់រង្វាន់ អាចជួយឱ្យកូន ឬកុមារមួយចំនួនមិនចូលចិត្តអាន អាចត្រឡប់មកអានសៀវភៅវិញ ។ លើសពីនេះ ឪពុកម្ដាយត្រូវផ្ដល់រង្វាន់ជាសៀវភៅ ដើម្បីជំរុញឱ្យកូនអាន និងគួរជ្រើសរើសសៀវភៅដែលមានចំណងជើងគួរឱ្យចាប់អារម្មណ៍ ។ ឪពុកម្ដាយអាចចាប់ផ្ដើមជាមួយនឹងសៀវភៅសំណើចជួយធ្វើឱ្យកូនចង់អានបន្ត ឬសៀវភៅទាក់ទងនឹងសត្វ ឬរុក្ខជាតិជាដើម ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...
សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...




























