រុស្ស៊ីបញ្ចូល​សៀវភៅ​សិក្សា​អំពី​ ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក ទៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ

ប្រទេស​រុស្ស៊ី​បាន​ដាក់​ដំណើរការ​ជាផ្លូវការ​នូវ​សៀវភៅ​បង្រៀន​អំពី ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើកទៅ​ក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ ដែលនេះ​ជាផ្នែកមួយ នៃគំនិតផ្ដួចផ្ដើម ដើម្បី​បណ្ដុះបណ្ដាល​អ្នកជំនាញ​ផ្នែកប្រព័ន្ធប្រតិបត្តិការ​យន្តហោះ​គ្មានមនុស្ស​បើក​ជំនាន់ថ្មី​របស់រុស្ស៊ី, នេះបើ​យោង​តាម​សារព័ត៌មាន​រុស្ស៊ី The Moscow Times

កាលពីដើម​សប្ដាហ៍​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​យន្តហោះ គ្មាន​មនុស្ស​បើក Geoscan របស់រុស្ស៊ី​បានប្រកាស​ពីការ​ចេញផ្សាយ​សៀវភៅ​សិក្សា​ដំបូង​បង្អស់​សម្រាប់​បង្រៀន​ក្នុង​សាលា ដែល​អនុម័ត​ដោយ​រដ្ឋរុស្ស៊ី ក្នុងការ​បណ្ដុះបណ្ដាល​សិស្ស​ថ្នាក់ទី៨ និងទី៩ អំពី​ប្រតិបត្តិការ​យានយន្ត​គ្មាន​មនុស្ស​បើក (unmanned aerial vehicles – UAVs)។

សៀវភៅ​នេះ មាន​ចំណង​ជើង​ថា «យានយន្ត​គ្មាន​មនុស្ស​បើក ៖ ថ្នាក់ទី ៨ និងទី ៩» ដោយ​ការ​បោះពុម្ពផ្សាយ​នេះ បាន​បញ្ចូល​ទៅក្នុង​បញ្ជីសហព័ន្ធ​នៃសម្ភារៈ​បង្រៀន ដែលត្រូវ​បាន​អនុម័ត បន្ទាប់​ពីការ​បញ្ជាក់​ជាផ្លូវការ​ដោយ​ក្រសួង​អប់រំរុស្ស៊ី។

វគ្គ​សិក្សា​នេះ ត្រូវ​បាន​ផ្ដល់​ជូន គម្រោង «Robotics» នៃ​ប្រធាន​បទ​ការងារ​បច្ចេកវិទ្យា ដែល​ស្មើនឹង​ការ​អប់រំ​បច្ចេកទេស​របស់រុស្ស៊ី។

លោក Mikhail Lutsky ប្រធាន​គម្រោង​អប់រំ​នៅ Geoscan និយាយថា ក្រុមហ៊ុន​បានបង្កើត​សៀវភៅ​សិក្សានេះ ដោយ​ផ្អែក​លើបទ​ពិសោធន៍ ១៤ឆ្នាំ ក្នុងការ​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក និង ៨ឆ្នាំ​ក្នុង​វិស័យ​អប់រំ ស្ដី​អំពី​មនុស្ស​យន្ត។ លោក​បន្ដថា នេះ​មិនមែន​ជាទ្រឹស្តី​សុទ្ធសាធ​ទេ ប៉ុន្តែ​មានភ្ជាប់​មកជាមួយ​នូវសម្ភារៈ និង​ការ​អនុវត្ត​ជាក់ស្ដែង ដែល​ធ្វើឱ្យ​ការសិក្សា​នេះ ងាយ​យល់ និង​អាច​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន។

Geoscan បាន​បោះពុម្ព​សៀវភៅ​សិក្សា​នៅឆ្នាំ​២០២៤ ក្នុងភាព​ជាដៃគូ​ជាមួយ Prosveshcheniye ដែល​ជាស្ថាប័ន​បោះពុម្ព​សៀវភៅ​សិក្សា​ដ៏ធំ​បំផុត​របស់រុស្ស៊ី។ ខណៈ​ក្រសួង​អប់រំរុស្ស៊ី បាន​អនុម័ត​សៀវភៅ​នេះ សម្រាប់​ការ​សិក្សា​កាល​ពីខែមុន។

នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​បញ្ញា (foundation for intellectual development) ដែល​ដឹកនាំ​ដោយ កូនស្រីពៅ របស់លោក ពូទីន លោកស្រី Katerina Tikhonova បាន​ទទួល​ភាគ​ហ៊ុន ១០% នៅ​ក្នុង Geoscan នេះបើយោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​របស់​រុស្ស៊ី។ ខណៈ​ក្រុមហ៊ុននេះ​ស្ថិតនៅ​ក្រោម​ការដាក់​ទណ្ឌកម្ម​ពីសំណាក់​សហរដ្ឋអាម៉េរិក។

ការ​ដាក់ឱ្យ​រៀន​សៀវភៅ​នេះ គឺជាផ្នែក​មួយ នៃ​ផែនការ​របស់​រុស្ស៊ី ក្នុង​ការ​បណ្ដុះបណ្ដាល​ប្រតិបត្តិករ​យន្តហោះ​គ្មានមនុស្ស​បើក​ចំនួន ១លាន​នាក់ នៅ​សាលា​ជាង ៥០០ និង​សាកលវិទ្យាល័យ​ចំនួន ៣០ នៅ​ឆ្នាំ ២០៣០។

នៅឆ្នាំ២០២៣ និស្សិត​សាកលវិទ្យាល័យ​ប្រហែល ៣ម៉ឺននាក់​នៅ​ទីក្រុងមូស្គូ និង​សាន់ភីតធឺប័គ បាន​ចាប់ផ្តើម​ចូលរៀន​វគ្គប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក ខណៈដែល​សិស្សសាលា​ត្រូវបាន​គេណែនាំឱ្យ​ស្គាល់ជំនាញ​ប្រយុទ្ធ​ជាមូលដ្ឋាន នៃយន្តហោះ​គ្មានមនុស្ស​បើកដែល​ជាផ្នែកមួយ នៃការ​បណ្តុះបណ្តាល​យោធា។

គួរបញ្ជាក់​ថា ទាំងរុស្ស៊ី និង​អ៊ុយក្រែន បានប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រយុទ្ធ​យ៉ាង​ទូលំទូលាយ ចាប់តាំង​ពី​លោក ពូទីន បាន​បញ្ជាឱ្យ​មានការ​លុកលុយ​ពេញ​ប្រទេស​អ៊ុយក្រែន​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...