ភ្នំពេញ៖ ដុះស្លាបជាបណ្តាញសង្គមហ្វេសប៊ុកមួយបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទនៅប្រទេសកម្ពុជាទៅកាន់យុវជន ។ បណ្តុំមាតិការអប់រំនេះបង្កើតដោយយុវតីបួនរូបជានិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយលើកយកបញ្ហាសុខមាលភាពរបស់យុវជនពិភាក្សា និងចែករំលែកនៅក្នុងបណ្ដាញសង្គម ។

កញ្ញា ប៉ុន សៅសុភនាថ អ្នកគ្រប់គ្រងគម្រោងនៃមាតិកាបណ្តាញសង្គមដុះស្លាប បាននិយាយថា ចំណេះដឹងសុខភាពបន្តពូជជាផ្នែកសំខាន់ក្នុងជីវភាពរស់នៅដែលមនុស្សគ្រប់រូបត្រូវដឹង និងសិក្សាឱ្យបានទូលំទូលាយ ។ កញ្ញាយល់ថា យុវជនដឹងពីព័ត៌មានសុខភាពបន្តពូជច្បាស់លាស់ អាចការពារខ្លួនមិនឱ្យមានបញ្ហាសុខភាពកើតឡើង និងរកវិធីព្យាបាលសុខភាពបានទាន់ពេលវេលា ។

ក្រៅពីហេតុផលផ្សព្វផ្សាយចំណេះដឹងសុខភាពទៅកាន់យុវជន កញ្ញា ប៉ុន សៅសុភនាថ បានបញ្ជាក់បន្ថែមថា មូលហេតុច្បងដែលក្រុមការងារបង្កើតមាតិកាព័ត៌មានលើបណ្តាញសង្គមដុះស្លាប ដោយសារកញ្ញានិងមិត្តភក្តិបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រតាមរយៈសារណាផ្ដោតលើប្រធានសុខភាពផ្លូវភេទ និងបន្តពូជ ហើយមានបំណងប្រែក្លាយខ្លឹមសារស្រាវជ្រាវទាំងនោះឱ្យក្លាយជាព័ត៌មាននៅលើបណ្តាញសង្គម ។
“គិតថាមនុស្សគ្រប់គ្នាខ្វះព័ត៌មានអំពីរឿងនេះ ហើយជាក់ស្តែងនៅក្នុងសង្គមរបស់យើងឱ្យតែនិយាយពាក្យថាផ្លូវភេទគឺអត់ល្អ ប៉ុន្តែខ្ញុំមិនគិតអីចឹងនោះទេ ដោយសារបញ្ហាទាំងអស់នេះវាក៏ជាសុខភាពមួយដែលមនុស្សគ្រប់គ្នាត្រូវដឹង និងថែរក្សាឱ្យបានល្អ »
កញ្ញា ប៉ុន សៅសុភនាថ សហស្ថាបនិកបណ្តាញសង្គមដុះស្លាប
ទន្ទឹមគ្នានេះដែរ កញ្ញា ហ៊ីង សុជាតា អ្នកទទួលបន្ទុកផ្នែកឌីជីថលនៃទំព័រហ្វេសប៊ុកដុះស្លាប បាននិយាយថា មនុស្សគ្រប់គ្នាជាពិសេសយុវជនគួរតែលើកយកបញ្ហាសុខភាពផ្លូវភេទមកនិយាយជាសាធារណៈ ដោយសារយុវជនមួយចំនួនទទួលព័ត៌មានខុស មិនហ៊ាននិយាយដោយបើកចំហរ ហើយគិតថាជារឿងខ្មាស់អៀនមិនគួរនិយាយ ។ កញ្ញាបន្តថា យុវជនយល់បែបនេះ បញ្ហាសុខភាពនានានៅតែបន្តកើតឡើងលើយុវជន ។

យុវតីរូបនេះ បាននិយាយបន្តថា ដុះស្លាបបានធ្វើយុទ្ធនាការជាច្រើនដែលទាក់ទងទៅនឹងសុខភាពផ្លូវភេទនិងសុខភាពរបស់យុវជននៅប្រទេសកម្ពុជា ដូចជាទាក់ទងទៅនឹងវដ្តរដូវរបស់ស្ត្រី អនាម័យរបស់ស្ត្រីពេលមករដូវ សុខភាពផ្លូវភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នា ការពន្យារកំណើត និងការរំលូតកូនដោយសុវត្ថិភាពជាដើម ។ លើសពីនេះ ដុះស្លាបចង់ធ្វើយុទ្ធនាការជាច្រើនទៀតដែលទាក់ទងទៅនឹងយុវជនទៅលើបញ្ហាយុវជនចង់និយាយតែមិនហ៊ាននិយាយនិងពិភាក្សា ។
ចំណែកកញ្ញា សេង សូលីដែត អ្នកគ្រប់គ្រងផលិតកម្ម បានបញ្ជាក់ថា ដុះស្លាបបានសហការណ៍ជាមួយគ្លីនិចសុខភាពមួយចំនួនដូចជា គ្លីនិករ៉ាក់ និងគ្លីនិកម៉ារីស្តុប ធ្វើការងារអប់រំសុខភាពផ្លូវភេទដល់យុវវ័យ ។ ដុះស្លាបបានផ្សាព្វផ្សាយព័ត៌មានពិត និងច្បាស់លាស់ដល់សាធារណជន ។ សូលីដែត ជឿជាក់ថា តាមរយៈព័ត៌មានដែលបានចែករំលែក នៅពេលយុវជនមានបញ្ហាសុខភាពអាចទៅរកអ្នកជំនាញពិគ្រោះយោបល់ ក៏ដូចជាគ្រូពេទ្យព្យាបាលបានត្រឹមត្រូវ ។
គួរបញ្ជាក់ថា មាតិកានៅក្នុងបណ្ដាញសង្គមដុះស្លាប បានផលិតជាវីដេអូអប់រំអំពីសុខភាពផ្លូវភេទនិងបន្តពូជមួយចំនួន រៀបចំកិច្ចពិភាក្សាទៅលើប្រធានបទផ្សេងៗគ្នាជាមួយអ្នកជំនាញខាងផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ រួមទាំងមានយុទ្ធនាការណ៍នានា ដែលបើកឱកាសដល់យុវជនចូលរួមពិភាក្សាអំពីបញ្ហាទាំងនេះក្នុងន័យចែករំលែកចំណេះដឹង និងការអប់រំសុខភាព ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2025
ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2024
កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































