យុវជន ៖ ការផ្ដល់កម្លាំងចិត្តរបស់អ្នកគាំទ្រ ជំរុញកីឡាករជម្រើសជាតិក្រោកឡើងហ្វឹកហាត់ និងឆ្ពោះទៅរកភាពជោគជ័យ

ភ្នំពេញ – ព្រឹត្តិការណ៍ នៃការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កាន់តែខិតជិតដល់ពេលបញ្ចប់ ។ ទន្ទឹមគ្នានេះ គេឃើញថា កីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ខ្លះក៏​ទទួលបានលទ្ធផលល្អ ហើយកីឡាករ កីឡាការនីខ្លះទៀត ក៏មិនអាចយកជ័យលាភីឆ្នើមជូនប្រទេសខ្លួនបានដែរ ។

យុវជន អ៊ុំ សូយណារ៉ូត ជានិស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យវេស្ទើន ដែលបានទស្សនាការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បាននិយាយថា រូបគេពិតជាសប្បាយរីករាយដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ ណារ៉ូត បន្តថា ការប្រកួតនីមួយៗរបស់កីឡាករ និងកីឡាការិនីបានពុះពារ ខិតខំខ្លាំងមែនទែន ដោយពួកគាត់បានលះបង់ទាំងកាយ ទាំងចិត្ត ដើម្បីយកជ័យលាភីឱ្យប្រទេសកម្ពុជា ។ ចំណែក កីឡាករ និងកីឡាការិនី ដែលមិនបានយកឈ្នះការប្រកួត ឬមិនបានជ័យលាភីល្អសម្រាប់ប្រទេសកម្ពុជា យើងនៅតែលើកទឹកចិត្តពួកគាត់ ព្រោះពួកគាត់ពិតជាបានខិតខំអស់ពីសមត្ថភាព និងធ្វើបានល្អរួចហើយ ព្រោះពាក្យថា «កីឡា» គឺមានឈ្នះ មានចាញ់ ដោយយើងមិនអាចស្ដីបន្ទោសឱ្យពួកគាត់នោះទេ។

និស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យវេស្ទើនរូបនេះ បន្ថែមថា រូបគេផ្ទាល់ពិតជាមានមោទនភាពចំពោះកីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡាទាំងអស់ ទោះពួកគាត់មិនបានយកឈ្នះការប្រកួត ឬមិនទទួលបានជ័យលាភីឆ្នើម ប៉ុន្តែរូបគេនៅតែផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ព្រោះពួកគាត់បានប្ដូរផ្ដាច់ខិតខំប្ដេជ្ញា មានឆន្ទៈមោះមុត។  ណារ៉ូត បន្តថា កីឡាមានឈ្នះ មានចាញ់ យើងមិនអាចទៅបង្ខិតបង្ខំគាត់ ទៅស្ដីបន្ទោសឱ្យគាត់តាមរយៈពាក្យសម្ដី ឬការឆ្លើយតបតាមបណ្ដាញសង្គមដើម្បីបាក់ទឹកចិត្តកីឡាករ កីឡាការិនីនោះឡើយ ព្រោះប្រសិនបើយើងគ្មានពួកគាត់ទេ ក៏យើងគ្មានកីឡាប្រកួតទទួលបានជ័យលាភី និងមេដាយល្អៗសម្រាប់ប្រទេសជាតិយើងទាំងមូលដែរ។

យុវជន អ៊ុំ សូយណារ៉ូត ជានិស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យវេស្ទើន

“កីឡាមានឈ្នះមានចាញ់ ប៉ុន្តែសម្រាប់ខ្ញុំបរាជ័យមិនមែនជាចំណុចធំទេ តែចំណុចធំរបស់កីឡាករ កីឡាការិនីកម្ពុជា គឺការបាក់ទឹកចិត្ត។ ជ័យជំនះយើងអាចយកឈ្នះនៅថ្ងៃណាមួយបាន តែប្រសិនបើកីឡាករ កីឡាការិនីទទួលរងនូវការបាក់ទឹកចិត្តគាត់ក៏មិនអាចមានភាពជោគជ័យនៅថ្ងៃណាមួយដែរ”

យុវជន អ៊ុំ សូយណារ៉ូត ក៏សំណូមពរដល់ប្រជាជនកម្ពុជា និងអ្នកគាំទ្រវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា សូមប្ដូរពីការស្ដីបន្ទោស និងនិយាយពាក្យមិនល្អទៅដល់កីឡាករ កីឡាការិនី បែរមកជាការនិយាយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ក្រោកឡើងហ្វឹកហាត់ និងឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតស៊ីហ្គេមលើកក្រោយទៀត។

ចំណែកយុវតី ភុំ សុផាត់ថៈណា ជានិស្សិតឆ្នាំទី២ រៀននៅវិទ្យាស្ថានស៊ីតិក ជំនាញឌីសាញ បាននិយាយថា ក្នុងនាមជាអ្នកគាំទ្រកីឡាករនិងកីឡាការិនីកម្ពុជា នៅពេលមានកីឡាករ និងកីឡាការិនីរបស់យើងបានឈ្នះការប្រកួត និងមិនបានឈ្នះការប្រកួតក្តី រូបគេមានអារម្មណ៍ថា កីឡាករ និងកីឡាការិនីពិតជាបានបង្ហាញនូវសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹងក្នុងការប្រកួតនីមួយៗ ទោះបីជាការប្រកួតមួយចំនួនពុំទទួលបានលទ្ធផលល្អ ក៏ពួកគាត់នៅតែធ្វើបានល្អរួចហើយ។

យុវតី ភុំ សុផាត់ថៈណា បន្ថែមថា រូបគេនៅតែបន្តលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនីកម្ពុជា ឱ្យពួកគាត់នៅតែបន្តធ្វើអ្វីជាសមត្ថភាពរបស់ខ្លួនយ៉ាងល្អបំផុតនៅលើឆាកអន្តរជាតិក្នុងការប្រកួតកីឡានីមួយៗ ហើយនៅតែរក្សាជំហកុំឱ្យទទួលសំឡេងអវិជ្ជមានពីខាងក្រៅច្រើនពេក។ ចំពោះ កីឡាករ កីឡាការិនី ដែលមិនទទួលបានលទ្ធផលល្អ គឺគ្រាន់តែជាអ្វីដែលពួកគាត់មាន និងបន្តប្រឹងប្រែងស្វែងរកចំណុចខ្លាំងរបស់ខ្លួនបន្ថែមទៀតក្នុងការទៅប្រកួតកីឡាផ្សេងៗនៅពេលខាងមុខ។

សម្រាប់ កញ្ញា ទូច វល័ក្ខ ដែលជាបុគ្គលិកក្រុមហ៊ុនក្នុងស្រុកមួយវិញ បាននិយាយថា ក្នុងនាមជាប្រជាជនខ្មែរមួយរូប គ្មានអ្វីក្រៅពីការលើកទឹកចិត្ត និងនៅពីក្រោយកីឡាករ និងកីឡាការិនី ទោះបីជាពួកគាត់ស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ចាញ់ឬក៏ឈ្នះ ត្រូវចាំថា ប្រជាជនខ្មែរនៅពីក្រោយពួកគាត់គ្រប់រូប រង់ចាំលើកទឹកចិត្ត និងគាំទ្រគាត់ បើទោះជាបីជាលទ្ធផលបែបណាក៏ដោយ។

កញ្ញា ទូច វល័ក្ខ

“សម្រាប់ខ្ញុំជាអ្នកគាំទ្រ ទោះបីជាការប្រកួតតែងមានការឈ្នះចាញ់ក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រគាត់ដែរ ដោយសារតែខ្ញុំគាំទ្រកីឡាករ កីឡាការិនី ចេញពីទឹកចិត្ត និងចេញពីក្ដីស្រឡាញ់”

កញ្ញា ទូច វល័ក្ខ ក៏បានសូមណូមពរដល់អ្នកគាំទ្រទាំងអស់ បើសិនជាកីឡាករ ឬកីឡាការិនីរបស់យើងធ្វើមិនបានល្អ មិនបានជ័យលាភីមេដាយមាស សូមកុំបន្ទោស កុំដាក់សម្ពាធទៅកាន់ពួកគាត់ ព្រោះថាការលេងកីឡាតែងតែមានការឈ្នះ និងចាញ់។ បើសិនជាយើងមិនពេញចិត្តទៅលើប្រទេសណាមួយដែលមកប្រកួតប្រជែងជាមួយយើង ហើយធ្វើសកម្មភាពបញ្ជាក់ថា យើងមិនបានពេញចិត្តគាត់ឬមួយធ្វើទង្វើបែបណាមិនសមរម្យសូមបញ្ឈប់ ដោយត្រូវប្រើភាសាបេះបូងទៅកាន់ប្រទេសដែលបានមកចូលរួមក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣វិញទើបជាការប្រសើរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)