លោកជំទាវ ទន់ សាអ៊ីម ៖ ការប្រព្រឹត្ត​អំពើល្អ ក៏​ជា​ការឆ្លុះបញ្ចាំង​ពីក្តីស្រឡាញ់​ទៅ​កាន់មនុស្ស​ជុំវិញ​ខ្លួនដែរ

ភ្នំពេញ – មានប្រសាសន៍​លើកឡើងនៅ​ក្នុង​កម្មវិធី កតញ្ញូ ដែលរៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កាលពីថ្ងៃទី១៤ កុម្ភៈ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ជាក់ថា ការប្រព្រឹត្តិនូវអំពើល្អក៏ជាការឆ្លុះបញ្ចាំងពីក្ដីស្រឡាញ់ទៅកាន់អ្នកជុំវិញខ្លួនដែរ តាមរយៈការផ្តល់ស្នាមញញឹមមួយទៅកាន់អ្នកដទៃ ទៅកាន់នរណាម្នាក់ ដែល​អាចធ្វើឱ្យគេសប្បាយចិត្ត។

ពាក់ព័ន្ធនឹងថ្ងៃ១៤ កុម្ភៈ ជា​ថ្ងៃនៃក្តីស្រឡាញ់វិញ លោកជំទាវអនុរដ្ឋលេខាធិការមានប្រសាសន៍ដោយ​ចោទជាសំណួរថា ហេតុអ្វីបានជាថ្ងៃមួយនេះ ជាថ្ងៃពិសេសជាងគេ? តែយ៉ាងណាបើតាម​លោកជំទាវ យុវជន​គួរបង្វែរថ្ងៃ១៤កុម្ភៈ ឱ្យចូលទៅ​ជា​អត្ថន័យជ្រាលជ្រៅ នៃសណ្តានចិត្តរបស់យើងវិញ ហើយ​សូមកុំឱ្យលើកតម្លៃថា ថ្ងៃនៃក្ដីស្រឡាញ់ ជាថ្ងៃត្រូវបរិច្ចាគ ត្រូវលះបង់អ្វីដែលជាលក្ខណៈមិនសមហេតុផល។ ហើយ​មួយវិញទៀតការផ្តល់អ្វីមួយទៅកាន់អ្នកដែលខ្វះខាត ក៏ប្រៀបដូចជាកំពុងតែបញ្ជ្រាបនូវសេចក្ដីមេត្តា និងក្ដីស្រឡាញ់ជាមួយគ្នានោះ។

លោកជំទាវ ទន់ សាអ៊ីម

“តើសេចក្ដីល្អពិបាកធ្វើទេ? ធ្លាប់ឮគេនិយយាយថាធ្វើល្អពិបាកដូចឡើងភ្នំ ប៉ុន្តែពេលធ្វើអាក្រក់ដូចរមៀលពីលើភ្នំ ត្រង់ចំណុចនេះខ្ញុំមើលឃើញថា វាគ្រាន់តែជាទស្សនៈប៉ុណ្ណោះ ប៉ុន្តែការពិត ការធ្វើល្អមិនពិបាកនោះទេ”

លោកជំទាវ ទន់ សាអ៊ីម បន្តថា ការផ្តល់ជាក្ដីករុណា មេត្តា ដល់អ្នកជុំវិញខ្លួន អ្នកដែលត្រូវការជំនួយ គឺសុទ្ធតែធ្វើឱ្យគេទទួលបាននូវភាពកក់ក្តៅ និងក្ដីសង្ឃឹម ដោយ​នេះគឺជាទង្វើល្អ ដូច្នេះហើយយើងធ្វើល្អបានច្រើនវិធីណាស់ ហើយមិនចាំបាច់រើសពេលទេ ព្រោះពេលណាក៏អាចធ្វើបានដែរ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ លោកជំទាវ ទន់ សាអ៊ីម ក៏​បានផ្តល់ដំបូន្មាន​ទៅ​ដល់​សិស្ស និស្សិត ដោយ​គួរ​ខិតខំដុះខាត់ជំនាញដែលខ្លួន​រៀន​ កុំ​មានមោទនភាពខ្លាំងពេក ហើយក៏​កុំលះបង់នូវការព្យាយាម ការតាំងចិត្តរបស់ខ្លួន ដោយ​ធ្វើយ៉ាងណារក្សាឱ្យបាននូវគុណធម៌របស់ខ្លួន​ឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...