វេទិកាជជែកដេញដោលយុវជន ផ្តល់អត្ថប្រយោជន៍​ជាច្រើន​ដល់​យុវជន សាលារៀន និង​សង្គមជាតិ

ការជជែកដេញដោល គឺជាវេទិកាបង្ហាញនៅភាពប៉ិនប្រសប់ក្នុងការនិយាយ និងបកស្រាយបានក្បោះក្បាយដោយមិនមានភាពរអាក់រអួលពេលនិយាយពិភាក្សា និងតស៊ូមតិលើប្រធានបទជាក់លាក់ណាមួយ។ នៅក្នុងការជជែក បេក្ខជនត្រូវលើកយកទឡ្ហីករណ៍ ឬអំណះអំណាងដើម្បីការពារទស្សនៈរបស់ខ្លួន និងប្រឆាំងតបតទៅនឹងទស្សនៈរបស់ភាគី ឬបេក្ខជនម្ខាងទៀត។  តើ​កម្មវិធី​ជជែកដេញដោល ផ្តល់ផល​ប្រយោជន៍​អ្វីខ្លះចំពោះ យុវជន សាលារៀន និងសង្គមជាតិ?

១. អត្ថប្រយោជន៍ចំពោះយុវជន ៖ បើយោង​តាម​អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និង​កីឡា កម្មវិធីជជែកដេញដោល​ បានជួយ​យុវជន​ទទួលបានចំណេះដឹងទូលំទូលាយ និងបង្កើតឱកាសក្នុងការបង្ហាញខ្លួនក្នុងសង្គម, ទទួលបានចំណេះដឹង ដើម្បីដោះស្រាយបញ្ហាដោយត្រឹមត្រូវ និងដោយសន្តិវិធី ថែមទាំងមានការផ្លាស់ប្ដូរផ្នត់គំនិត និងពង្រីកទស្សនៈវិស័យជាវិជ្ជមាន ។ ជាងនេះទៅទៀត យុវជន​អាចពង្រីក និងពង្រឹងសមត្ថភាពក្នុងការចែករំលែកគំនិត និងជំនាញស្រាវជ្រាវ វិភាគ និងសំយោគ ក្នុងការបង្កើតទឡ្ហីករណ៍ ដែលសមហេតុផល និងមានឯកសារយោងច្បាស់លាស់។ វាក៏​ជាឱកាសអាចឱ្យយុវជនអភិវឌ្ឍសមត្ថភាពនៃការធ្វើបទបង្ហាញ និងការជជែកដេញដោលប្រកបដោយប្រសិទ្ធភាព និងបង្កើនបណ្តាញទំនាក់ទំនងល្អក្នុងចំណោមយុវជន និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងតម្លៃមិត្តភាព។ ហើយ​អ្វីដែលសំខាន់​នោះ កម្មវិធីជជែកដេញដោល នឹង​ជួយយុវជន​បង្កើនទំនុកចិត្ត ការជឿជាក់លើខ្លួនឯង មានឥរិយាបថល្អ និងជំនាញក្នុងការត្រិះរិះពិចារណា។

២. អត្ថប្រយោជន៍ចំពោះសាលារៀន ៖  សម្រាប់​សាលារៀនវិញ នឹង​មានឱកាសពង្រីកក្រុមប្រឹក្សាយុវជនកម្ពុជា ក្លឹបសិក្សា និងក្លឹបជជែកដេញដោលនៅតាម សាលារៀន។ ធ្វើឱ្យមានវប្បធម៌សន្ទនាក្នុងចំណោមយុវជន និងគណៈគ្រប់គ្រងសាលារៀន ពង្រឹងវិន័យសិក្សា សណ្តាប់ធ្នាប់ និងរក្សាបាននូវបរិស្ថានសាលារៀនស្អាត និងសាលារៀនគំរូ។ ចូលរួមចំណែក និងគាំទ្រដល់កម្មវិធីកំណែទម្រង់គ្រប់គ្រងសាលារៀន និង ប្រសិទ្ធភាពការរៀន និងបង្រៀនឆ្លើយតបទៅនឹងបរិបទថ្មី។

៣. អត្ថប្រយោជន៍ចំពោះសង្គមជាតិ ៖ ជាកាពិតជាក់ស្ដែងមួយ ការរៀបចំ «កម្មវិធីជជែកដេញដោលយុវជន» បានឆ្លើយតបតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាការលើកកម្ពស់សិទ្ធិសេរីភាព ការចូលរួម និងការទទួលខុសត្រូវរបស់យុវជននៅក្នុងសង្គមជាតិ និងសហគមន៍រស់នៅរបស់ពួកគេ។ ទន្ទឹមគ្នានោះ កម្មវិធីក៏​បានបណ្ដុះបណ្តាលដល់យុវជននូវជំនាញសតវត្សរ៍ទី២១ លើ បំណិនសម្បទា ចរិយាសម្បទា និងវិជ្ជាសម្បទា ដើម្បីក្លាយទៅជា សិស្សល្អ កូនល្អ មិត្តល្អ និងជាពលរដ្ឋល្អ សម្រាប់ចូលរួមអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...