បញ្ហាកូវីដ-១៩ ជំរុញឱ្យបច្ចេកវិទ្យាក្នុងវិស័យអប់រំកម្ពុជាដើរទៅមុខ ១០ឆ្នាំមុនកាលកំណត់

 ភ្នំពេញ -នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេលប្រាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារ៍ ក្រសួងអប់រំ បានវាយតម្លៃថា នៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ-១៩ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំបានធ្វើឱ្យកម្ពុជាបានបោះជំហ៊ានទៅមុខ ១០ឆ្នាំ មុនកាលកំណត់របស់ក្រសួងអប់រំ ។

ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួង យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ គ្រូបង្រៀននៅកម្ពុជា បានខិតខំរៀនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្រៀនសិស្សនៅពេលសាលាបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ការខិតខំប្រឹងប្រែងនេះ បានជួយឱ្យការប្រើប្រាស់បច្ចេកវិទ្យាចូលរួមបម្រើដល់វិស័យអប់រំចំទិសដៅ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងបង្កើនចំនួនសិស្សនិងទាក់ទាញសិស្សនៅមធ្យមសិក្សា និងឧត្តមសិក្សាឱ្យចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាកត្តាសំខាន់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ ព្រមទាំងគោលនយោបាយជំរុញឌីជីថលរបស់រាជរដ្ឋាភិបាល។

លើសពីនេះ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានបញ្ជាក់ដែរថា ក្រសួងអប់រំនឹងបង្កើតចំនួនសាលារៀនជំនាន់ថ្មី សាលារៀនស្ទែម និងបង្កើនម៉ោងបង្រៀន និងការបង្រៀនផ្ដោតលើមុខវិជ្ជាស្ទែម វិនិយោគបន្ថែម និងបង្កើនគុណភាពបណ្ដុះបណ្ដាលគ្រូមុខវិជ្ជាស្ទែមឱ្យដល់កម្រិតស្ដង់ដារវិជ្ជាជីវៈ កែលម្អវិធីសាស្ត្របង្រៀនតាមមុខវិជ្ជាស្ទែម ដោយផ្ដោតលើវិធីវិទ្យាសាស្ត្រ វិធីរិះរកនិងវិធីផ្សេងទៀតសម្រាប់ការបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ។

គួររំលឹកដែរថា តាមរយៈខ្លឹមសារនៃសន្និសីទសារព័ត៌មាន ក្រសួងអប់រំនឹងបង្កើតវិនិយោគបន្ថែមលើការបំពាក់សម្ភារឧបទេស និងឧបករណ៍ពិសោធន៍នៅតាមវិទ្យាល័យធនធាន និងសាលារៀនជំនាន់ថ្មី បង្កើតប្រព័ន្ធមានភាពប្រទាក់ក្រឡាគ្នា ដូចជា ពិព័ណ៍វិទ្យាសាស្ត្រ ការប្រកួតប្រជែងស្នាដៃ និងការបង្កើតភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនឯកជនជាដើម




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។