អង្គការ​សុខភាពពិភពលោក ៖ កុមារ​ប្រមាណ១,៣លាននាក់​នៅទូទាំងពិភពលោក កំពុងចូលរួម​ក្នុងការ​ដាំដុះថ្នាំជក់

បរទេស ៖ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយកាលពីពេលថ្មីៗនេះ បានរកឃើញថា កុមារប្រមាណ១,៣លាននាក់នៅទូទាំងពិភពលោកកំពុងតែចូលរួមក្នុងការដាំដុះថ្នាំជក់ ដែលរួមទាំងការធ្វើការក្នុងវិស័យថ្នាំជក់ ការកែច្នៃស្លឹកថ្នាំជក់ និងការផលិតផលិតផលថ្នាំជក់។

បើតាមការសិក្សា ការងារទូទៅដែលកុមារធ្វើរួមមាន ការលាយនិងបាញ់ថ្នាំសម្លាប់សត្វល្អិត ការប្រមូលផលស្លឹកថ្នាំជក់ ការតម្រៀបសន្លឹកថ្នាំជក់ និងសម្ងួតសន្លឹកថ្នាំជក់ ដែលការងារទាំងនោះបានបះពាល់លើកុមារ ដោយសារសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗ និងសារធាតុនីកូទីននៅក្នុងថ្នាំថ្នាំជក់។ នេះមានន័យថា ក្នុងការដាំដុះ និងកែច្នៃថ្នាំជក់ កុមារបេះស្លឹកថ្នាំជក់ដោយផ្ទាល់ដៃ ប៉ះពាល់នឹងសារធាតុគីមី ក៏ដូចជាការពុលពីរោងចក្រថ្នាំជក់ អាចធ្វើឱ្យកើតជំងឺម៉្យាង ហៅថា ជំងឺថ្នាំជក់បៃតង។ ជំងឺថ្នាំជក់បៃតង អាចមានរោគសញ្ញាដូចជា កន្ទួលលើស្បែក ប្រតិកម្ម (អាលែហ្សី) ពិបាកដកដង្ហើម ពិការភ្នែក ការពុលគីមី ខូចថ្លើម ជំងឺសរសៃប្រសាទ និងភាពគ្មានកូន ។ល។

យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ មាត្រាទី៣២ បង្ហាញថា កុមារមានសិទ្ធិទទួលបានការការពារពីការកេងប្រវ័ញ្ចសេដ្ឋកិច្ច និងមិនតម្រូវឱ្យបំពេញការងារដែលមានគ្រោះថ្នាក់ ឬអាចប៉ះពាល់ដល់ការសិក្សារបសកុមារ សុខភាព និងការអភិវឌ្ឍរាងកាយរបស់ពួកគេ។ ទន្ទឹមគ្នានេះ យោងតាមអនុសញ្ញា ILO មាត្រា ១៨២ ពលកម្មកុមារក្នុងការផលិតថ្នាំជក់ត្រូវបានហាមឃាត់ទូទាំងពិភពលោក ព្រោះវាធ្វើឱ្យសុខភាពកុមារប្រឈមនឹងហានិភ័យ។

ហេតុអ្វីបានជាកុមារធ្វើការងារដាំដុះថ្នាំជក់?

បើតាមការចេញផ្សាយរបស់គេហំព័រ Unfairtobacco កុមារចូលរួមធ្វើការលើវិស័យដាំថ្នាំជក់ អាចរួមចំណែករកប្រាក់ចំណូលដល់គ្រួសាររបស់ពួកគេ។ ម៉្យាងវិញទៀត ក្រុមហ៊ុនថ្នាំជក់ និងម្ចាស់ចំការទិញស្លឹកថ្នាំជក់មានតម្លៃទាប ធ្វើឱ្យកសិករថ្នាំជក់ពិបាកក្នុងការចិញ្ចឹមជីវិត។ ជាលទ្ធផល គ្រួសារកសិករត្រូវបានបង្ខំដាំថ្នាំជក់ច្រើនជាងមុន ហើយការដាំថ្នាំជក់ជាធម្មតាជាការងារគ្រួសារ ខណៈកុមារ និងសាច់ញាតិភាគច្រើនមិនបានប្រាក់ខែ។

បើតាមប្រភពដដែល ដើម្បីទប់ទល់នឹងកម្លាំងពលកម្មកុមារក្នុងការផលិតថ្នាំជក់ឱ្យបានទូលំទូលាយ ចាំបាច់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធគ្រប់វិស័យ។ ម្យ៉ាងវិញទៀត គោលដៅ គឺកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ទាំងមូល ដើម្បីកែលម្អលក្ខខណ្ឌការងារ ផ្តល់ឱ្យកុមារនូវទស្សនវិស័យប្រកបដោយនិរន្តរភាព និងរយៈពេលវែងសម្រាប់ជីវិតរបស់ពួកគេ។ លើសពីនេះ គប្បីអនុវត្ត ទី១. ជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់វិធានការ និងកម្មវិធីគ្រប់គ្រងថ្នាំជក់ ទី២. កាតព្វកិច្ចផ្លូវច្បាប់ក្នុងការអនុលោមតាមសិទ្ធិមនុស្សក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និង ទី៣. គាំទ្រដើម្បីប្តូរពីដាំថ្នាំជក់ទៅដំណាំចិញ្ចឹមជីវិតផ្សេងទៀត។

ជាក់ស្ដែង កម្មវិធីផ្ដល់អាហារនៅតាមសាលា គឺជាការលើកទឹកចិត្តដ៏ល្អដំផុតសម្រាប់ឪពុកម្តាយក្នុងការបញ្ជូនកូនទៅសាលារៀន។ ជាពិសេស ប្រសិនបើអាហារដែលដាំដុះក្នុងមូលដ្ឋាន (បន្លែ ផ្លែឈើ) ត្រូវបានប្រើប្រាស់ដើម្បីចិញ្ចឹមសិស្ស នោះវាបង្កើតឱកាសសម្រាប់ជីវភាពកសិករជំនួសការដាំដុះថ្នាំជក់ដែលទទួលបានកម្រៃទាប និងផ្ដល់ផលប៉ះពាល់ដល់សុខភាពមនុស្ស។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការដាំដំណាំថ្នាំជក់ គឺជាប្រភពបង្កឱ្យមានការកាប់ដើមឈើ ចំនួនយ៉ាងហោច ៦០០លានដើម ជាមធ្យម ជារៀងរាល់ឆ្នាំ។ ទន្ទឹមគ្នានេះទៀត ជាមួយនឹងផ្ទៃដីដំណាំថ្នាំជក់ សរុបទាំងអស់ប្រមាណ ២សែនហិកតា គឺវាត្រូវការទឹកស្រោចស្រពចំនួន ២ម៉ឺនលានតោនក្នុងមួយឆ្នាំ។ បន្ថែមពីនេះ ឧស្សាហកម្មថ្នាំជក់ បញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាស ចំនួន ៨១លានតោន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។