៨ចំណុចឪពុកម្ដាយអាចបណ្ដុះកូនឱ្យស្រឡាញ់ចូលចិត្តគណិតវិទ្យាតាំងពីក្មេង

គណិតវិទ្យា គឺជាភាសាសកលដែលមានគោលគំនិត នៃការបូកដក គុណ និងចែក ដើម្បីបង្រៀនកុមារពីរបៀបដែលគណិតវិទ្យាភ្ជាប់ពួកគេជាមួយពិភពលោក។ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន និងជាទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី មានប្រសាសន៍ថា ឪពុកម្តាយខ្មែរគួរចាប់ផ្តើមបណ្តុះកូនឱ្យស្គាល់គណិតវិទ្យាតាំងពីក្មេង តាមរយៈសកម្មភាពសប្បាយៗ ដូចជា លេងហ្គេមគណនា រាប់លេខ គណនាថវិកាទិញអីវ៉ាន់ ឬលេងល្បែងដែលទាក់ទងនឹងលេខ។

លោកបណ្ឌិត សរ រិទ្ធី បានចែករំលែកគន្លឹះ ៨ចំណុចដែលឪពុកម្ដាយអាចបណ្ដុះកូនឱ្យស្រឡាញ់ចូលចិត្តគណិតវិទ្យាតាំងពីក្មេងរួមមាន ៖

ទី១. ផ្សារភ្ជាប់គណិតវិទ្យាជាមួយសកម្មភាពប្រចាំថ្ងៃ ៖ បង្កើតមជ្ឈដ្ឋានរៀនគណិតវិទ្យាដោយសប្បាយៗ ធ្វើឱ្យគណិតវិទ្យាមានភាពសប្បាយ ដោយប្រើល្បែង លំហាត់គិត និងសកម្មភាពកម្សាន្ត។ លើសពីនេះ បង្ហាញពីវិធីងាយៗ ដើម្បីបង្ហាញពីសារៈសំខាន់ នៃគណិតវិទ្យាក្នុងជីវិតប្រចាំថ្ងៃ តាមរយៈទម្លាប់ប្រចាំថ្ងៃ រហូតដល់រាប់សម្ភារៈសិក្សា គណនាចំនួនខ្មៅដៃ ប៊ិច សៀវភៅ នៅក្នុងកាបូប។ អនុញ្ញាតឱ្យកុមារជួយពេលចម្អិនអាហារ (វាស់គ្រឿងផ្សំ) រាប់ចាន ស្លាបព្រា ឬចង្កឹះ លេងរាប់ចលនា សកម្មភាព នីមួយៗក្លាយជាឱកាសសិក្សា។ សកម្មភាពតូចៗ ទាំងអស់នេះ អាចបង្រៀនកុមារយល់ដឹងពីសារៈសំខាន់នៃគណិតវិទ្យាក្នុងជីវិតប្រចាំថ្ងៃ ហើយពួកចាប់ផ្តើមស្រលាញ់ចូលចិត្ត គណិតវិទ្យា និងមានអារម្មណ៍ស្និទស្នាលជាមួយគណិតវិទ្យា។

ទី២. រៀនគ្រប់គ្រងពេលវេលាចាប់ផ្តើមជាមួយលេខ ៖ ការគ្រប់គ្រងពេលវេលា គឺជាជំនាញប្រចាំថ្ងៃមួយទៀត ដែលមានឫសគល់នៅក្នុងគណិតវិទ្យា។ ចាប់ពីការកំណត់ទម្លាប់រហូតដល់ការប៉ាន់ប្រមាណថា តើកិច្ចការនឹងចំណាយពេលប៉ុន្មាន? កុមារដែលយល់ពីពេលវេលាក្លាយជាមនុស្សកាន់តែប្រសើរឡើងក្នុងការរៀបចំកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។ លើសពីនេះ យើងអាចណែនាំពីនាឡិកា និងប្រតិទិន សាមញ្ញៗតាំងពីដំបូង ដែលជួយកុមារឱ្យយល់អំពីគោលគំនិតនៃពេលវេលា។

ម៉្យាងវិញទៀត ពួកគចាប់ផ្តើមមើលឃើញយ៉ាងឆាប់រហ័សនូវសារៈសំខាន់នៃគណិតវិទ្យាក្នុងជីវិតប្រចាំថ្ងៃ នៅពេលដែលពួកគេដឹងពីរបៀបដែលវាជួយពួកគេឱ្យទាន់ពេលវេលា និងមានទំនួលខុសត្រូវ។ ការយល់ដឹងពីសារៈសំខាន់នៃគណិតវិទ្យា ក្នុងជីវិតប្រចាំថ្ងៃតាំងពីដំបូង ផ្ដល់មូលដ្ឋានដល់កុមារឱ្យបន្ដផ្លូវណាមួយដោយទំនុកចិត្ត មិនថាពួកគេចង់ក្លាយជាវិស្វករ អ្នករចនា ស្ថាបត្យករ ឬសហគ្រិននោះទេ។

ទី៣. អនុញ្ញាតឱ្យកុមារលេងហ្គេមអប់រំបែបបច្ចេកវិទ្យា ៖ នៅក្នុងយុគសម័យឌីជីថល សូម្បីតែជំនាញបច្ចេកវិទ្យាជាមូលដ្ឋានក៏តម្រូវឱ្យមានការយល់ដឹងផ្នែកគណិតវិទ្យាដែរ។ ចាប់ពីការប្រើប្រាស់កម្មវិធីទូរស័ព្ទរហូតដល់ការសរសេរកូដ និងហ្គេម គណិតវិទ្យា គឺជាស្នូលនៃរបៀបដែលឧបករណ៍ទាំងនេះដំណើរការ។ ដូច្នេះ ឪពុកម្ដាយ អាចផ្តល់ឱ្យកូននូវបរិយាកាសរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា ដែលកុមារស្វែងយល់ពីហ្គេមអប់រំ និងកម្មវិធីដែលពង្រឹងជំនាញគណិតវិទ្យា របស់ពួកគេ ធ្វើឱ្យទំនាក់ទំនងរវាង គណិតវិទ្យា និងជីវិតសម័យទំនើបច្បាស់លាស់។

ទី៤. លើកទឹកចិត្ត និងសរសើរឱ្យបានច្រើន ៖ សរសើរកូនពេលគេព្យាយាមធ្វើ ឬអនុវត្តសកម្មភាព ដោយមិនផ្ដោតតែលទ្ធផលនោះទេ លើកទឹកចិត្តឱ្យកូនសួរ និងចៀសវាងការបន្ទោស ឬសើចចំអកពេលកូនខុស។

ទី៥. ឪពុកម្តាយត្រូវធ្វើជាគំរូល្អសម្រាប់កូន ៖ ឪពុកម្តាយគួរបង្ហាញអាកប្បកិរិយាវិជ្ជមានចំពោះគណិតវិទ្យា ជួយដឹកនាំកូនរៀនដោយអត់ធ្មត់ និងក្តីស្រឡាញ់។ ទន្ទឹមគ្នានេះ បើទោះជាឪពុកម្ដាយមិនពូកែគណិតវិទ្យាក៏ដោយ ក៏អាចដឹកនាំកូន​ និងតម្រង់ទិសកូនឱ្យរៀនគណិតវិទ្យាដោយរៀនជាមួយកូន។

ទី៦. ផ្តល់ឱកាសរៀនសមស្របតាមវ័យ ៖ ជ្រើសរើសសៀវភៅ ល្បែង ឬកម្មវិធីរៀនដែលសមស្របនឹងអាយុកូន មិនគួរបង្ខំឱ្យកូនរៀនលើសសមត្ថភាពឡើយ។ ឧទាហរណ៍៖ ប្រសិនបើកូនរៀនថ្នាក់ទី៤ មិនគួរយកលំហាត់គណិតវិទ្យាថ្នាក់ទី៧ មកឱ្យកូនដោះស្រាយនោះឡើយ ព្រោះអាចធ្វើឱ្យកូនគ្មានទំនុកចិត្តនៅពេលមិនអាចដោះស្រាយបាន។

ទី៧. បង្ហាញពីសារៈសំខាន់របស់គណិតវិទ្យា ៖ ឪពុកម្ដាយព្យាយាមបង្ហាញពីសារៈសំខាន់ និងអត្ថប្រយោជន៍របស់គណិតក្នុងជីវិតប្រចាំថ្ងៃ។ ព្យាយាមបង្ហាញពីការចាំបាច់របស់គណិតវិទ្យា ដែលមិនអាចខ្វះបាន។ គណិតវិទ្យា គឺមាននៅគ្រប់ទីកន្លែង ហើយជីវិតមនុស្សមិនអាចខ្វះគណិតវិជ្ជាបានឡើយ។

ទី៨. ផ្តល់ឱកាសឱ្យចូលរួមប្រឡងគណិតវិទ្យាផ្សេងៗ ៖ ឪពុកម្ដាយគួរផ្ដល់ឱ្យកូននូវឱកាសចូលរួមការប្រឡងប្រជែងគណិតវិទ្យានានា ដើម្បីវាស់ពីសមត្ថភាព។ ទោះមិនទទួលបាននូវលទ្ធផលល្អ ក៏បង្ហាញពីការលើកទឹកចិត្ត ពីភាពក្លាហានក្នុងការចូលរួម។ លើសពីនេះ អាចបណ្ដុះគំនិតកូន ចង់ក្លាយជាជ័យលាភី ទទួលបានមេដាយ ដោយការតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រគណិតវិទ្យា។

បើតាម លោកបណ្ឌិត សរ រិទ្ធី ប្រសិនបើឪពុកម្ដាយខ្មែរបណ្តុះកូនដោយភាពស្រឡាញ់ ការយកចិត្តទុកដាក់ និងវិធីសាស្ត្ររៀនសមស្រប នោះកូននឹងស្រឡាញ់គណិតវិទ្យាតាំងពីក្មេង ហើយមានមូលដ្ឋានល្អសម្រាប់អនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...