បច្ចេកវិទ្យាអប់រំ ផ្ដល់ភាពងាយស្រួលដល់មនុស្សគ្រប់គ្នាអាចសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗ

ភ្នំពេញ – អ្នកបច្ចេកវិទ្យា ក៏​ដូចជា​សាស្រ្តាចារ្យ​មក​ពីសាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា សុទ្ធសឹង​តែ​បាន​លើក​ឡើងដូចគ្នាថា បច្ចេកវិទ្យាអប់រំ ពិតជាមធ្យោបាយ​ដ៏​ល្អ និង​ផ្តល់ភាពងាយស្រួល​ដល់​សិស្សានុសិស្ស និស្សិត ក៏​ដូចជាមនុស្សគ្រប់គ្នាអាចធ្វើការ​សិក្សា ក៏ដូចជា​ស្រាវជ្រាវ​នូវ​ចំណេះដឹងថ្មីៗ។

លើក​ឡើង​នៅ​ក្នុងសន្និសីទលើកទី៣ នៃសមាគមការអប់រំប្រៀបធៀបនៅកម្ពុជា លើកិច្ចពិភាក្សាស្ដីពីបច្ចេកវិទ្យាអប់រំ ជាមធ្យោបាយសម្រាប់ការសិក្សាក្រៅប្រព័ន្ធ រៀបចំដោយសាកលវិទ្យាល័យខេមតិច កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ លោក តាំង តូម៉េង ប្រធានផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា ចំពោះការសិក្សារបស់សិស្ស និស្សិតនៅក្នុងថ្នាក់មិនទាន់គ្រប់គ្រាន់នោះទេ គឺចាំបាច់ត្រូវសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាអប់រំមួយចំនួនបន្ថែមទៀត។ លោកបញ្ជាក់បន្ថែមថា នៅក្នុងបច្ចេកវិទ្យាអប់រំទាំងនោះ មានមេរៀនជាច្រើនដែលជួយឱ្យនិស្សិតអាចអភិវឌ្ឍខ្លួនបានកាន់តែប្រសើរ។

បើតាមលោក តាំង តូម៉េង ឪពុកម្ដាយ ឬអាណាព្យាបាលក៏ជាតួអង្គសំខាន់ក្នុងការគាំទ្រកូនៗឱ្យប្រើបច្ចេកវិទ្យាអប់រំដែលជួយដល់ការរីកចម្រើននៃការសិក្សារបស់កូនៗផងដែរ។

លោក តាំង តូម៉េង ប្រធានផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យខេមតិច

“ប្រសិនជាកូនចូលចិត្តលេងបច្ចេកវិទ្យា ឪពុកម្ដាយត្រូវតែចេះណែនាំកូនឱ្យលេងកម្មវិធីណាមួយដើម្បីជួយដល់ការសិក្សារបស់កូន”

លោក គៀង សុភា នាយកវាយតម្លៃការរៀន និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានប្រសាសន៍ថា បច្ចេកវិទ្យាអប់រំ អាចជួយមនុស្សគ្រប់គ្នាបង្កើនចំណេះដឹងបានដោយខ្លួនឯងដោយមិនផ្ដោតលើការសិក្សាតែនៅក្នុងសាលារៀន។ លោកបន្តថា បច្ចេកវិទ្យាអប់រំ ក៏បានផ្ដល់ភាពងាយស្រួលដល់មនុស្សគ្រប់គ្នាអាចសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗ អំពីប្រធានបទសិក្សាចំរុះ និងសម្បូរបែប។ លើសពីនេះ គួរតែបង្កើតកម្មវិធីសិក្សាបច្ចេកវិទ្យាអប់រំ សម្រាប់យុវជនអាចចូលទៅសិក្សាព្រោះពួកគេពិតជាត្រូវការការគាំទ្រពីគ្រូបង្រៀន ឬសាស្រ្តាចារ្យ។

លោកសាស្ត្រាចារ្យ គៀង សុភា

“តាមបទពិសោធន៍ជាក់ស្តែង ខ្ញុំតែងចំណាយពេលរៀនដោយខ្លួនឯងតាមរយៈបច្ចេកវិទ្យាអប់រំតាមរយៈវេបសាយនៅក្នុងវគ្គសិក្សាមួយចំនួន ដូចជា EDX, Coursera ជាដើម”

បណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខេមតិច លើកឡើងដែរថា នៅពេលដែលវិស័យឧស្សាហកម្មមួយចំនួនចាប់ផ្ដើមបត់ទៅរកបច្ចេកវិទ្យា AI មានន័យថា ការអប់រំ ក៏គួរតែផ្លាស់ប្ដូរក្នុងគោលបំណងជំរុញសិស្សចាប់យកបច្ចេកវិទ្យា ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាទាំងនោះជំរុញឱ្យប្រសើរឡើងទាំងការរៀន និងការបង្រៀន។

សាស្ត្រាចារ្យជាន់ខ្ពស់ នៃសាកលវិទ្យាល័យខេមតិច បន្ថែមថា តាមរយៈបច្ចេកវិទ្យាអប់រំ គឺអាចទៅរួចដែលព័ត៌មានមួយចំនួននៅលើអ៊ីនធឺណែត និស្សិតអាចយកមកប្រើប្រាស់សម្រាប់ការសិក្សាតាមបែបគម្រោង ហើយអាចនិយាយបានថា និស្សិតរៀនបានលឿនជាងអ្វីដែលពួកគេរៀននៅតែក្នុងថ្នាក់រៀន។

បណ្ឌិត ព្រហ្ម សុភា បញ្ជាក់បន្ថែមថា ដើម្បីលើកទឹកចិត្តសិស្សអាចរៀនដោយខ្លួនឯងបាន យើងមានគោលបំណងលើកទឹកចិត្តនិស្សិតឱ្យចេះអំពីរបៀបសិក្សាផ្អែកលើគម្រោងស្រាវជ្រាវ។ ទន្ទឹមគ្នានេះ និស្សិតមានជម្រើសពីរក្នុងការសិក្សា គឺទី១.និស្សិតសិក្សានៅក្នុងថ្នាក់ជាមួយសាស្រ្តាចារ្យ ទី២. និស្សិតចុះហាត់ការបង្កើតគម្រោង ដោយជ្រើសរើសសិស្សដែលមានបំណងចង់ដោះស្រាយបញ្ហាតាមរយៈការបង្កើតជាគម្រោង អាចសិក្សាជាក្រុម ឬម្នាក់ឯង ដោយមានការដឹកនាំតម្រង់ទិសពីសាស្រ្ដាចារ្យ។

បណ្ឌិត ព្រហ្ម សុភា បញ្ជាក់បន្ថែមថា តាមរយៈបច្ចេកវិទ្យាអប់រំគឺអាចទៅរួចដែលព័ត៌មានមួយចំនួននៅលើអ៊ីនធឺណែត និស្សិតអាចយកមកប្រើប្រាស់សម្រាប់ការសិក្សាតាមបែបគម្រោង ហើយអាចនិយាយបានថានិស្សិតរៀនបានលឿនជាងអ្វីដែលពួកគេរៀននៅតែក្នុងថ្នាក់រៀន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី