ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) ជំនាញ​ថ្មី កំពុង​មាន​តម្រូវការ​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា និង​ពិភពលោក

បញ្ញា​សិប្បនិម្មិត (AI) គឺ​ជា​បញ្ញា​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស ហើយ​ជា​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព អាច​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​ដោយ​ខ្លួនឯង។ បច្ចុប្បន្ន​នេះ ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) មិន​ទាន់​មាន​ការ​ប្រើប្រាស់​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​ក្នុង​ប្រទេស​កម្ពុជា តែ​គេ​បាន​ព្យាករណ៍​ថា ជំនាញ​នេះ​នឹង​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ហើយ​អ្នក​ដែល​ចេះ​ជំនាញ​មួយ​នេះ អាច​ទៅ​ធ្វើ​ការងារ​នៅ​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំងអស់។

លោក​បណ្ឌិត លី រតនា ប្រធាន​ផ្នែក​ស្រាវជ្រាវ នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យាឌីជីថល​កម្ពុជា (CADT) មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) កំពុង​មាន​ត្រូវការ​ខ្ពស់​ទាំង​ក្នុង​ការ​ប្រើប្រាស់ និង​ការ​អភិវឌ្ឍ​កម្មវិធី​បច្ចេកវិទ្យា។ លោក​បណ្ឌិត​បន្ត​ថា ប្រសិន​យុវជន​មាន​ជំនាញ​បញ្ញា​សិប្បនិម្មិត​ច្បាស់លាស់ គឺ​អាច​ប្រើប្រាស់​ជំនាញ​នេះ​បាន​នៅ​គ្រប់​វិស័យ និង​គ្រប់​ប្រទេស​នៅ​តំបន់ និង​ពិភពលោក។

លោកបណ្ឌិត លី រតនា ជាប្រធានផ្នែកស្រាវជ្រាវ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)

ប្រធាន​ផ្នែក​ស្រាវជ្រាវ នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) បន្ថែម​ថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) អាច​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួមមាន វិស័យ​សុខាភិបាល, វិស័យ​ហិរញ្ញវត្ថុ, វិស័យ​ធនាគារ, វិស័យ​កសិកម្ម ដោយ​វិស័យ​ទាំងនោះ​សុទ្ធ​តែ​ត្រូវ​សម្រប​ខ្លួន​ជាមួយ​បច្ចេកវិទ្យា​ដែល​ត្រូវ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​គ្រប់​ជំនាញ។ ដូច្នេះ កាល​ណា​យើង​ចេះ​ច្បាស់លាស់ មិន​បារម្ភ​ឡើយ​ពី​ទីផ្សារ​ការងារ។

បើ​តាម​លោក​បណ្ឌិត លី រតនា សម្រាប់​សិស្សានុសិស្ស​ដែល​ចាប់​អារម្មណ៍​ចង់​បន្ត​ការសិក្សា​ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) គឺ​ត្រូវ​មាន​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ ចំណេះដឹង​ផ្នែក​គណិតវិទ្យា និង​ភាសា​អង់គ្លេស ។ លើស​ពី​នេះ សិស្សានុសិស្ស​ក៏​ត្រូវ​មាន​ជំនាញ​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ក្នុង​ការ​រៀន​ជំនាញ​បញ្ញា​សិប្បនិម្មិត។

អ្នក​ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) រូប​នេះ បន្ថែម​ថា សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) មាន​រយៈពេល​៤ឆ្នាំ ក្នុង​នោះ​តម្លៃ​សិក្សា​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​ ២៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាញ​នេះ ពេល​ចេញ​បម្រើ​ការងារ​នឹង​ទទួល​បាន​ប្រាក់ខែ​យ៉ាង​តិច ៥០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ប្រសិន​មាន​សមត្ថភាព​ខ្ពស់ អាច​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី ៧០០​ដុល្លារ ទៅ ១ពាន់ដុល្លារ។

ការសិក្សាជំនាញបញ្ញាសិប្បនិម្មិត (AI)

យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​សិស្ស​និស្សិត​មាន​បំណង​ចង់​ចូលរៀន​ជំនាញ​បញ្ញា​សិប្បនិម្មិត​ (AI) នៅ CADT គឺ​ត្រូវ​ប្រឡង​លើ​មុខ​វិជ្ជា​ភាសា​អង់គ្លេស គណិតវិទ្យា និង​តក្កវិទ្យា ព្រម​ទាំង​អាច​ទទួល​បាន​អាហារូបករណ៍ ៥០% ទៅ ៧០% ទៅ​តាម​ពិន្ទុ​ប្រឡង។ លើស​ពីនេះ ការ​ជ្រើសរើស​រៀន​ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) នៅ CADT ក៏​មាន​ការ​ប្រឡង​អាហារូបករណ៍​តេជោឌីជីថល​សម្រាប់​សិស្ស​២០០នាក់​ផងដែរ។ ដោយ​ឡែក​សម្រាប់​សិស្ស​នារី នឹង​ទទួល​បាន​អាហារូបករណ៍ ៥០ភាគរយ​ដោយ​ស្វ័យប្រវត្តិ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត លី រតនា ក៏​បាន​ចែក​រំលែក​គន្លឹះ​ដើម្បី​រៀន​ជំនាញ​បញ្ញា​សិប្បនិម្មិត​ឱ្យ​បាន​ជោគជ័យ ដោយ​ក្នុង​នោះ ដំបូង​សិស្សានុសិស្ស​ត្រូវ​មាន​មូលដ្ឋានគ្រឹះ​ពី​ថ្នាក់​ក្រោម និង​យក​ចិត្ត​ទុកដាក់​លើ​មុខវិជ្ជា​ដែល​បាន​រៀន​នៅ​ក្នុង​សាលា។ លើស​ពីនេះ សិក្សា​តាម​រយៈ​ការ​ធ្វើ​គម្រោង​ស្រាវជ្រាវ និង​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ជំនួយ​ក្នុង​ការ​សិក្សា ព្រម​ទាំង​ចូលរួម​សិក្ខាសាលា​ទាក់ទង​ជាមួយ​បច្ចេកវិទ្យា និង​ចំណេះដឹង​ផ្សេងៗ​ទាក់ទង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)។

“ជំនាញ​បញ្ញា​សិប្បនិម្មិត​នេះ មិនមែន​ជា​ឧបសគ្គ ឬគិត​ថា​ជា​ជំនាញ​ស្មុគស្មាញ​នោះ​ឡើយ តែ​វា​ជា​ជំនាញ​មួយ​ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម និង​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដែល​យើង​ស្រឡាញ់​ចូលចិត្ត “

គួរ​ជម្រាប​ជូន​ថា បើ​តាម​ការ​ចេញផ្សាយ​ដោយ​ស្ថាប័ន​សេវា​សុំ​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ Ucas បង្ហាញ​ថា ចំនួន​សិស្ស​ដែល​សិក្សា​ជំនាញ​បញ្ញា​សិប្បនិម្មិត (AI) នៅ​សាកលវិទ្យាល័យ​កើន​ឡើង​ចំនួន ៤០០% ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ តួលេខ​បង្ហាញ​ថា តម្រូវ​ការ​សម្រាប់​វគ្គសិក្សា​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) កំពុង​រីកចម្រើន​ខ្លាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *