តើសិស្សានុសិស្ស​នឹង​ត្រូវរៀនអ្វីខ្លះ សម្រាប់កម្មវិធីក្រៅម៉ោងសិក្សា ?

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ឱ្យ​សាកល្បង នូវ​កម្មវិធី​ក្រៅម៉ោងសិក្សា នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈគំរូ ទាំងបឋមសិក្សា និង​មធ្យមសិក្សា ដោយ​បន្ថែម​ម៉ោង​សិក្សា​យ៉ាង​ហោច​ណាស់ ២ម៉ោង​បន្ថែមទៀត លើម៉ោងសិក្សា​បច្ចុប្បន្ន ។ តើ​ម៉ោង​បន្ថែមនេះ សិស្សានុសិស្ស​នឹង​ត្រូវ​រៀនអ្វីខ្លះ?

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធី​ក្រៅម៉ោង​សិក្សា ត្រូវ​បាន​កំពុង​អនុវត្ត​នៅ​ក្នុង​កម្រិតបឋមសិក្សា និង​មធ្យម​សិក្សា ដែល​ត្រូវ​ទទួលស្គាល់ថា ជា​សាលារៀនគំរូ ដោយ​សរុបមានចំនួន ១២០សាលា។ លោកជំទាវបន្តថា ​ក្នុងការ​អនុវត្ត​កម្មវិធីបន្ថែមម៉ោង​ គឺគាំទ្រ​ទៅលើ​ការ​រៀន និង​បង្រៀន​ទៅលើមុខវិជ្ជានានា ដែលសិស្ស​នឹង​ត្រូវ​ការ​ការ​បំប៉នបន្ថែម ហើយ​លើសពីនោះ ក៏​មានការ​បញ្ចូលបន្ថែម​នូវតម្រូវ​ការ និង​បំណិនផ្សេងៗ ​ដូចជាកម្មវិធីបំណិនមូលដ្ឋាន កម្មវិធីប្រឹក្សា​អាជីព កម្មវិធីអភិវឌ្ឍយុវជន ក៏​ដូចជា​កម្មវិធីអប់រំចរិយាធម៌ និង​ការ​រៀបចំព្រឹត្តិការណ៍វិទ្យាសាស្រ្ត និង​ស្នាដៃសិស្ស​ជាដើម។

សកម្មភាពសិស្សានុសិស្សអានសៀវភៅ

បើយោង​តាម​សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សកម្មភាពក្រៅម៉ោង​សិក្សា ត្រូវ​រៀបចំ​ឱ្យ​ស្រប​ទៅតាម​តម្រូវការ​របស់​សាលារៀន​ក្នុង​ការ​អនុវត្ត​កម្មវិធី​សិក្សា​ឱ្យ​បានពេញលេញ និង​ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ និង​ឥរិយាបទ របស់សិស្ស ព្រមទាំង​ការ​តម្រង់ទិស​វិជ្ជាជីវៈ ដោយ​អនុវត្ត​ការផ្តល់ពិន្ទុ ៨០% លើចំណេះដឹង ១០%លើបំណិន និង ១០%លើសីលធម៌ និង​ចរិយាធម៌។

សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​មានដូចជា ៖ (១) ការពង្រឹង​ចំណេះដឹង​លើ​មុខវិជ្ជាគោល គឺភាសាខ្មែរ និង​គណិតវិទ្យា ដែល​រួមមាន អំណាន​ក្នុង​បណ្ណាល័យ ការ​សរសេរ​តាមអាន តែង​សេចក្តី លំហាត់​គណិតវិទ្យា ចំណោទ និង​ការ​គិតលេខរហ័ស, (២) កម្មវិធី​អភិវឌ្ឍបំណិន​មូលដ្ឋាន រួមមាន ការងារស្ម័គ្រ​ចិត្ត និង​ជួយ​សហគមន៍ ការ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន និង​ប្រែប្រួល​អាកាសធាតុ ការ​ចូលរួម​ក្នុង​យុទ្ធនាការ «សាលារៀន​ស្អាតគ្មានសំរាម» ការ​បង្រៀនភាសាបរទេស កុំព្យូទ័រ បំណិនជីវិត​មូលដ្ឋាន កម្មវិធីស្វ័យសិក្សា និង​ការសិក្សា​ស្រាវជ្រាវ, (៣) កម្មវិធី​អប់រំចរិយាធម៌ ដែលមាន ការអប់រំសីលធម៌ សុភាវធម៌ ចរិយាធម៌ (ស្អាត សុភាព របៀប ទៀងពេល និងសមាធិ) និង​ការ​អប់រំ​តាមបែប​សាសនា។

សកម្មភាពសិស្សានុសិស្សចុះសហគមន៍

សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​សាធារណៈ កម្មវិធី​ក្រៅម៉ោង​សិក្សា​មាន ៖ (១) កម្មវិធីអភិវឌ្ឍបំណិនមូលដ្ឋាន មានដូចជា​ការងារស្ម័គ្រចិត្ត និង​ជួយសហគមន៍ ការយល់ដឹងពី​បញ្ហា​បរិស្ថាន​និង​ប្រែប្រួល​អាកាសធាតុ ការ​ចូលរួម​យុទ្ធនាការ «សាលារៀន ស្អាតគ្មានសំរាម» ការ​បង្រៀន​ភាសាបរទេស កុំព្យូទ័រ និង​បំណិនជីវិតតាមមូលដ្ឋាន កម្មវិធី​ស្វ័យសិក្សា ការ​សិក្សា​តាម​បែបគម្រោង និង​ការ​សិក្សា​ស្រាវជ្រាវ នៅ​ក្នុង​បណ្ណាល័យ, (២) កម្មវិធីប្រឹក្សា​អាជីព ៖ ការតម្រង់ទិស​ការសិក្សា និង​ជំនាញវិជ្ជាជីវៈ ដល់សិស្ស​ទាំង​ផ្នែកអប់រំ​ចំណេះទូទៅ និង​អប់រំបច្ចេកទេស ការ​ជួយផ្តល់​ប្រឹក្សាយោបល់​ដល់សិស្សទូទៅ ក្រីក្រ និង​ក្រុមសិស្ស​ងាយ​រងគ្រោះ​ដែលប្រឈម​នឹង​ការ​បោះបង់ការសិក្សា និងការ​រៀបចំ​សកម្មភាព​ភាពជាដៃគូរវាងសាលារៀន និង​សហគមន៍​មូលដ្ឋាន​ដែល​មានការ​សហការ​ជាមួយគ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​ក្រុមហ៊ុនឯកជន, (៣) កម្មវិធី​អភិវឌ្ឍយុវជន ដូចជា កម្មវិធីក្លឹបកាយរិទ្ធិល្អ កម្មវិធីមិត្តអប់រំមិត្ត ការប្រកួតប្រជែង​វោហាស័ព្ទ និង​អភិវឌ្ឍបំណិនសតវត្សទី២១ ការ​ប្រកួត​ប្រជែង​និយាយ​ជាសាធារណៈ កម្មវិធី​កីឡា និង​អប់រំ​សិល្បៈ កម្មវិធីបោះជំរំ អ្នក​នាំសារសន្តិភាព និង​ស្មារដៃកាយរិទ្ធិល្អ កម្មវិធីសន្សំប្រាក់​សម្រាប់បន្ត​ការ​សិក្សា​នៅ​ឧត្តមសិក្សា កម្មវិធីបំណិន​កសិកម្ម និង​បច្ចេកទេស​ដើម្បីរកចំណូល និង​កម្មវិធីសប្បុរសធម៌ជាដើម, (៤) កម្មវិធីអប់រំចរិយាធម៌ ដូចជា ការ​អប់រំ​សីលធម៌ សុភាវធម៌ ចរិយាធម៌ និង​ការ​អប់រំ​តាមបែបសាសនា និង (៥) ការរៀបចំព្រឹត្តិការណ៍ ពិព័រណ៌វិទ្យាសាស្រ្ត និង​ស្នាដៃសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​